ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុមយុវជន​សម្ព័ន្ឋ​ស្រឡាញ់​សន្តិភាព​ខេត្តមណ្ឌលគិរី​បាន​នាំយក​អំណោយ​ចុះ​ចែក​ជូន​ដល់​សិក្សានុសិស្ស​និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពូតាំង​សង្កាត់រម​នា ក្រុង​សែន​មនោ​រម្យ​

ក្រុមយុវជន​សម្ព័ន្ឋ​ស្រឡាញ់​សន្តិភាព​ខេត្តមណ្ឌលគិរី​បាន​នាំយក​អំណោយ​ចុះ​ចែក​ជូន​ដល់​សិក្សានុសិស្ស​និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពូតាំង​សង្កាត់រម​នា ក្រុង​សែន​មនោ​រម្យ​

ចេញផ្សាយ​ថ្ងៃ​អង្គារ​២​កើត​ខែជេស្ន​ឆ្នាំកុរ​ឯកស័ក ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​០៤​ខែមិថុនា ឆ្នាំ​២០១៩

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​២​កើត ខែ​ជេស្ន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ក្រុមយុវជន​សម្ព័ន្ឋ​ស្រឡាញ់​សន្តិភាព​ខេត្តមណ្ឌលគិរី បាន​នាំយក​អំណោយ​ចុះ​ចែក​ជូន​ដល់​សិក្សានុសិស្ស និង​ប្រជាពលរដ្ឋ នៅ​ភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​។​

​លោក សាន់ ដារិ​ទ្ឋ ប្រធាន​ក្រុម​យុវជន​សម្ពន្ធ​ស្រឡាញ់​សន្តិភាព​ខេត្ត​មណ្ឌលគិរី បាន​ឲ្យ​អង្គភាព​គេហទំព័រ​ខ្មែរ​អច្ឆរិយ​:​យេ​ី​ង​ដឹងថា អំណោយ​ដែល​យក​ជូន​ដល់​ប្រជាពលរដ្ឋ និង​ប្អូនៗ​សិក្សានុសិស្ស​ពេលនេះ គឺ​ជា​ថវិការ​របស់​ស​មាជិក​សមាជិកា​ររបស់​សម្ពន្ធ និង​សប្បុរសជន​នានា ដើម្បី​ទិញ​ជា​សម្ភារៈ​សិក្សា រួម​និង​គ្រឿងឧបភោគ​បរិភោគ សម្រាប់​ជួយ​សម្រួល​ដល់​ក្មួយៗ​សិស្សសាលា ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​គ្រួសារ​លំបាក​។​

​លោក សាន់ ដារិ​ទ្ឋ ប្រធាន​ក្រុម​យុវជន​សម្ពន្ធ​ស្រឡាញ់​សន្តិភាព​ខេត្ត​មណ្ឌលគិរី បាន​ឲ្យ​អង្គភាព​គេហទំព័រ​ខ្មែរ​អច្ឆរិយ​:​យេ​ី​ង​ដឹង​ទៀតថា អំណោយ​សម្ភារៈ​សិក្សា​ត្រូវបាន​ចែកជូន​សិក្សានុសិស្ស​នាពេល​នេះ​ចំនួន​២១០​នាក់ នៅ​សាលាបឋមសិក្សា​ពូ​តាំង នឹង​គ្រឿងឧបភោគ​បរិភោគ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៦០​គ្រួសារ​។​

​នៅក្នុង​ការផ្ដល់​អំណោយ​សប្បុរសធម៌​ទាំងនេះ​ត្រូវបាន​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​បាន​នាំគ្នា​សាទរ​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ដែល​បាន​យកចិត្តទុកដាក់​គិតគូ​ពី​ទុក្ខលំបាក​នានា​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ​។​

​ធ្វេី​សេចក្ដីរាយការណ៍​ពី​សង្កាត់​រមនា​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com