ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ប្រជាជន​វៀតណាម​រស់នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​នាំគ្នា​សម្រុក​ទៅ​បង់​ព័ន្ធ​អាករ និង​ប័ណ្ណ​ស្នាក់​នៅ​យ៉ាងច្រើន​កុះករ​!!!

ប្រជាជន​វៀតណាម​រស់នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​នាំគ្នា​សម្រុក​ទៅ​បង់​ព័ន្ធ​អាករ និង​ប័ណ្ណ​ស្នាក់​នៅ​យ៉ាងច្រើន​កុះករ​!!!

កំពង់ឆ្នាំង ៖ ប្រជាជន​វៀតណាម​ជា​ច្រើន​ពាន់​នាក់ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង បាននាំគ្នា​សម្រុក​បង់​ពន្ធ័អាករ និង​ធ្វើ​បណ្ណ័​ស្នាក់នៅ​ក្នុង​២​ឆ្នាំ​ម្តង​។​

​ការនាំគ្នា​ឡើង​មក​បង់​ពន្ធអាករ និង​ធ្វើ​ប័ណ្ណ​ស្នាក់នៅ​នេះ គឺ​ធ្វើឡើង​នៅ​ថ្ងៃទី​៧ សីហា ២០១៨ នៅក្នុង​បរិវេណ​ការិយាល័យ​គ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ជនបរទេស​នៃ​ស្នងការ​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​។​

​ប្រធាន​ការិយាល័យ​គ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ជនបរទេស​នៃ​ស្នងការ​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​សារព័តមាន​ខ្មែរ​អច្ឆរិយ​: ដឹង​នៅ​ថ្ងៃនេះ​ថា ប្រជា​ជនជាតិ​វៀតណាម ដែល​ស្នាក់នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ចំនួន​២៣៩៧​គ្រួសា និង​មាន​មនុស្ស​សរុប​ចំនួន​១០០៨៧​នាក់ ហើយ​អ្នក​ដែល​គ្រប់​អាយុ​ដែល​ត្រូវធ្វើ​ប័ណ្ណ​ស្នាក់​នៅ​មាន​ចំនួន​៦០០០​នាក់​។​

​ប្រធាន​ការិយាលយ័​គ្រប់គ្រង​ការ​ស្នាក់​នៅ​រប​ស់​ជនបរទេស បាន​ឲ្យ​ខ្មែរ​អច្ឆរិយ​:​ដឹង​ទៀត​ថា ទីតាំង​ដែល​ជនជាតិ​វៀតណាម រស់នៅ​ច្រើនជាងគេ នៅលើ​ផ្ទៃ​ទឹក ក្នុង​ក្រុង​កំពង់ឆ្នាំង មាន​ចំនួន​៧៥៥​គ្រួសារ នៅ​ស្រុក​បរិបូរណ៍​ចំនួន​៨០៦​គ្រួសារ នៅ​ស្រុក​កំពង់ត្រឡាច​មាន​ចំនួន​២០២​គ្រួសារ ខណៈ​ដែល​ពួកគេ​ភាគច្រើន​មាន​មុខរបរ​នេសាទ និង​ចិញ្ចឹម​ត្រី​។​

​លោក​ថា នេះ​ជា​លើក​ទី​១ ដែល​ពួកគេ​មក​សុំ​ប្រកាស និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃនៅ​កម្ពុជា ខណៈ​ដែល​គេ​បាន​បំពេញ​បែបបទ​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ក្នុង​២​ឆ្នាំ តម្រូវ​ឲ្យ​បង់ពន្ធអាក​រ​ជូន​រដ្ឋ​២៥​ម៉ឺន​រៀល ហើយ​ការធ្វើ​នេះ​ទំនងជា​ប្រើ​ពេល​យូរ ព្រោះ​មាន​គ្នា​ច្រើន​នៅពេល ដែល​គាត់​សម្រុក​មក​ធ្វើ និង​មាន​ការលំបាក​ផងដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កន្លងមក​អាជ្ញាធ​ខេត្ត​កំពង់ឆ្នាំង​បានធ្វើការ​បម្លាស់​ទី​ផ្ទះ​ទឹក និង​បែ​ចិញ្ចឹម​ត្រី​រាប់ពាន់​គ្រួសារឲ្យ​ផ្លាស់ប្តូរ​មក​រស់នៅ​លើ​គោក​វិញ ដើម្បី​ធ្វើ​ការបញ្ជៀ​ស​ការរស់នៅ​ក្នុង​ទឹក​វា​ធ្វើអោយ​បំពុលបរិស្ថាន បំពុល​ទឹក និង​ធ្វើឲ្យប៉ះពាល់​ដល់​ធនធាន​មច្ឆាជាតិ ខណៈ​ដែល​ជនជាតិ​វៀតណាម​មួយ​ចំនួន ដែល​កំពុង​រស់នៅ​ក្នុង​ទឹក​ទន្លេសាប មាន​ការរារែក​ចិត្ត​មិន​ឡើង​ទៅ​រស់នៅ​លើ​គោគ​តាម​ការអំពាវនាវ​របស់​អាជ្ញាធខេត្តនោះ​ឡើយ​៕
​ដោយ ខ្មែរ​អច្ឆរិយ​:

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com