ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ជន​ឃោ​ឃៅ​ដៃដល់​ដែល​សម្លាប់​ក្មេង​២​នាក់​បងប្អូន ត្រូវបាន​បញ្ជូន​ចេញទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់ !!!

ជន​ឃោ​ឃៅ​ដៃដល់​ដែល​សម្លាប់​ក្មេង​២​នាក់​បងប្អូន ត្រូវបាន​បញ្ជូន​ចេញទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់ !!!

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ចន្ទ​០១​កេ​ី​ត ខែ​ជេស្ស ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ ២០១៩!

​ជនដៃដល់​ដែល​សម្លាប់​ក្មេង​២​នាក់​បងប្អូន ត្រូវបាន​បញ្ជូន​ចេញពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ជា​ម្ចាស់​ករណី​នៅ​យប់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​។​

​លោក​វរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ថ្លែងឲ្យដឹងថា ក្រោយ​ពី​កម្លាំង​នគរបាល​បាន​ចាប់ខ្លួន​ជនដៃដល់ ឈ្មោះ មាង វិចិត្រ ដែល​បាន​សម្លាប់​ក្មេង​២​នាក់​បងប្អូន នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ហើយ ជនសង្ស័យ​ក៏​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​អំពើ​រំលោភ និង​សម្លាប់​ក្មេងស្រី​២​នាក់​បងប្អូន​ពិតប្រាកដ​មែន​។​

​គួរ​ជម្រាប​ថា នៅវេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​បាន​ចាប់​បញ្ជូន​ជនដៃដល់ និង​ប្រពន្ធ (២​នាក់​ប្តី​ប្រពន្ធ​) មកកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ចាប់រំលោភ​និង​សម្លាប់​ក្មេង​២​នាក់​បងប្អូន នៅ​ខេត្ត​ព្រះសីហនុ​។​

​អំពើ​ឃាតកម្ម​ដ៏​សាហាវ​ខាងលើនេះ បាន​បណ្តាល​ឲ្យមាន​ការប្រកា​ស​ថ្កោលទោស​យ៉ាងខ្លាំងៗ តាម​បណ្តាញ​សង្គម Facebook រហូត​ប្រជាពលរដ្ឋ​ខ្លះ​បាន​បញ្ចេញមតិ ឲ្យ​សមត្ថកិច្ច​ពេល​ចាប់បាន វាយ​សម្លាប់​ចោល​ទៀត​ផង តែ​ប្រទេស​មាន​ច្បាប់​ជន​ដែល​ប្រព្រឹត្ត​ខុស​ត្រូវ​កាត់ទោស​ដោយ​តុលាការ​។​

​សូមជម្រាបថា ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ បង្កឡើង​ដោយ​ជនល្មើស​ចាប់រំលោភ​កុមារី អាយុ​១០​ឆ្នាំ បន្ទាប់​មក​ធ្វើ​សកម្មភាព​សម្លាប់​ទាំង​កុមារី និង​កុមារ​ជា​ប្អូន​អាយុ ២​ឆ្នាំ​កន្លះ ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយគ្នា​។​

​ក្មេង​ប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ផ្ទះ​ហើយ​ក្មេង​ស្រី​ជា​បង​ត្រូវបាន​ក្រុមគ្រួសារ​ព្យាយាម​ដឹក​មក​សង្គ្រោះ​រហូតដល់​រាជធានី​ភ្នំពេញ តែ​មិន​អាច​ជួយសង្គ្រោះ​ជីវិត និង​បាន​ស្លាប់​បាត់បង់​ជីវិត​នៅលើ​រថយន្ត​វេលា​ម៉ោង ៨​យប់​ថ្ងៃ​ដដែល​នោះ​។ កុមារា​រងគ្រោះ​មាន​ឈ្មោះ ផា សុខលី អាយុ​២​ឆ្នាំ និង​កុមារី​ជា​បង​មានឈ្មោះ ផា ស្រី​ល័ក្ខ អាយុ​១០​ឆ្នាំ​៕

​ធ្វេី​សេចក្ដីរាយការណ៍ ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com