ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧៦១​ស្រុក​កែវ​សីមា បាន​បង្ក្រាប​រថយន្ត​ហាយ​ឡែន​ឌ័​រមួយ​គ្រឿង​ដឹក​ឈើ​ខុសច្បាប់​!!!

​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧៦១​ស្រុក​កែវ​សីមា បាន​បង្ក្រាប​រថយន្ត​ហាយ​ឡែន​ឌ័​រមួយ​គ្រឿង​ដឹក​ឈើ​ខុសច្បាប់​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី – ស្រុក​កែវ​សីមា​
​ចេញផ្សាយ​ថ្ងៃ​សុក្រ​១៣​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២​ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ ២០១៩!

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​១៣​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ ២០១៩ រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័​រ​០១​គ្រឿង​ដឹក​ឈើ​ល្មើស​ខុសច្បាប់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧៦១ ស្រុក​កែវ​សីមា​ឃាត់​បាន​កាលពី​វេលា​ម៉ោង​០៥.៤០​នាទី ថ្ងៃទី​៣១ ខែ​ឧសភា​ឆ្នាំ ២០១៩ នៅ​ចំនុច​UTM០៦៩៦៩៤៤-១៣៣៨៣០៧ ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សិមា ខេត្ត​មណ្ឌលគិរី ។​

​ប្រតិបត្តិការ​នោះ​ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី អុិន សុភ័​ក្រ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​ស្នាក់ការ​សន្តិសុខ​៧៦១ ចំនួន​០៦​នាក់ រថយន្ត​ចំនួន​០៣​គ្រឿង ម៉ូតូ​០១​គ្រឿង ឃាត់​ចាប់​បាន​រថយន្ត​ម៉ាក់ ហាយ​ឡែន​ឌឺ ពណ៍​ទឹកបុិច​ចាស់​០១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​២AG ៨៣២៩ ដឹក​ឈើប្រណិត​ប្រភេទ​ធ្នង់​ជំនៀរ​ចំនួន​៨០​ដុំ មិន​ទាន់​វាស់វែង​។​

​បើ​យោងតាម​របាយការណ៍រ​បស់​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧៦១ ថា​ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ ហេ​ី​យ​បច្ចុប្បន្ន​រថយន្ត និង ឈើ​ត្រូវបាន​ប្រគល់​ទៅអោយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ចុង​ផ្លាស់​-​ស្រែ​ព្រះ​ថែរក្សារ​តាម​ផ្លូវច្បាប់ ។​

​ធ្វើ​សេចក្ដីរាយការណ៍​ពី​ស្រុក​កែវ​សីមា​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com