ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​សម្ពោធ​អគារ​រដ្ឋបាល​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជំនាញ​ការពារ​ព្រំដែន​!!!

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​សម្ពោធ​អគារ​រដ្ឋបាល​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជំនាញ​ការពារ​ព្រំដែន​!!!

ចេញផ្សាយ​ថ្ងៃ​សុក្រ​១៣​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២​ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ ២០១៩!

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្ត​១២​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ ២០១៩​ទី នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជំនាញ​ការពារ​ព្រំដែន បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​២​ខ្នង ដែល​១​ខ្នង​ជា​ជំនួយ​ក្រសួង​ការពារជាតិ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​១​ទៀត ជា​អំណោយ​របស់​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​សប្បុរសជន​។​

​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា តំណាង​ដ៏​ខ្ពង់ខ្ពស់​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោក​វរសេនីយ៍ឯក ង្វៀន ទៀន​ជីន សេនានុព័ន្ធ​យោធា​នៃ​ស្ថានទូត​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​អញ្ជើញ​ចូលរួម​ដោយ​លោក​ឧត្តមសេនីយ៍ទោ ចាន់ សារ៉ាន់ នាយក​មជ្ឈមណ្ឌល ឧត្តមសេនីយ៍​នាយរង យោធា​ចារ្យ បុគ្គលិក សិក្ខាកាម​ជាច្រើនរូប​ផងដែរ​។​

​ធ្វើ​សេចក្ដីរាយការណ៍ ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com