ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​រដ្ឋមន្ត្រី​ក្រសួង​ព័ត៍មាន​ប្រកាស​ធ្ងន់ៗ​ថា​នឹង​បង្ហោះ​រូប​មន្ត្រី​ណា​ដែល​មាន​តែ​ឈ្មោះ​ចាំ​បើក​ប្រាក់ខែ​!!!

​រដ្ឋមន្ត្រី​ក្រសួង​ព័ត៍មាន​ប្រកាស​ធ្ងន់ៗ​ថា​នឹង​បង្ហោះ​រូប​មន្ត្រី​ណា​ដែល​មាន​តែ​ឈ្មោះ​ចាំ​បើក​ប្រាក់ខែ​!!!

ព័ត៌មាន​ពី​ភ្នំពេញ ៖
​ចេញផ្សាយ​ថ្ងៃ​អង្គារ​០៣​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ ២០១៩!

​ជា​រឿង​ដ៏​គួរឲ្យភ្ញាក់ផ្អើល និង​ជា​រឿង​ដ៏​គួរ​ឲ្យ​សាទរ​សម្រាប់​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​គឺថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រ​សួ​
​ង​ព័ត៌មាន​បាន​ប្រកាស​ធ្ងន់ៗ​ថា​នឹង​បង្ហោះ​រូប​មន្ត្រី​ណា​ដែល​មាន​តែ​ឈ្មោះ​នៅ​ក្រសួង​ហើយ​ចាំ​បើក​ប្រាក់ខែ បើ​តាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វិធានការ​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​ទទួល​ការ​រអ៊ូរទាំ​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន​ជុំ​ករណីនេះ​។​

​លើ​ផេក​ផ្លូវកា​របស់​លោករ​ដ្ឋ​មន្ត្រី​នៅ​រសៀល​ថ្ងៃ​ទី​២១ ឧសភា នេះ​បានសរសេរថា ក្រសួង​សុំឲ្យ​គ្រប់​អគ្គនាយកដ្ឋាន​បញ្ជូន​ឈ្មោះ និង​រូបថត​មន្ត្រី​ណាខ្លះ ដែល​មាន​តែ​ឈ្មោះ មិន​ធ្វេី​ការបើកតែ​ប្រាក់ខែ​។​ជាមួយ​ការសរសេរ​បែបនេះ លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា លោក​នឹង​បង្ហោះ​រូបអ្នក​ដែល​ស៊ីកម្លាំង​មន្ត្រី​ក្រសួង​។ ហើយ​អ្វី​ដែល​ក្រសួង​ធ្វើ​នេះ​គឺ​ដើម្បី​រួមចំណែក​អភិបាលកិច្ច​ល្អ​របស់​រាជរដ្ឋាភិបាល​។​

​ភ្លាមៗ​បន្ទាប់ពី​ការប្រកាស​បែប​នេះ អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​ជា​ច្រើន​បាន​ចូល​ខម​មិន​សម្តែង​ការស្វាគមន៍​នឹង​រីករាយ​ចំពោះ​ការធ្វើ​បែប​នេះ​។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​ដែល​មាន​អា​ខោ​ន​ឈ្មោះ កង ចាន់​ចំ​រ៉ុង បានសរសេរថា​«​គាំទ្រ​ឯកឧត្តម​ពេញទំហឹង​»​។ មិន​ខុស​ពី​អ្នកផ្សេង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ម្នាក់​ទៀត​ដែល​មានឈ្មោះ​ថា Chan Phalla បានសរសេរថា​«​ចំណាត់ការ​នេះ​បើ​ធ្វើ​បាន​មែន​លោក​ពូ​ជា​មនុស្ស​ដំបូង​ដែល​និយាយ​ហើយ​ធ្វើ គាំទ្រ​»​។​

​ទោះបីជា​លោក​រដ្ឋមន្ត្រី​ប្រកាស​បែបនេះ​ក៏ដោយ​។ ប៉ុន្តែ​មហាជន​កំពុងតែ​ទន្ទឹង​រងចាំ​ថា តើ​អនុវត្តន៍​បាន​ដែរឬទេ ហើយ​ថា​តើ​មាន​អ្វី​នៅ​ពី​ក្រៅ​រឿង​នេះ​ផង​ដែរ​៕

​ធ្វើ​សេចក្ដីរាយការណ៍​ពី​ភ្នំពេញ​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com