ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ខែកក្កដា​បន្ត​!!!

ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ខែកក្កដា​បន្ត​!!!

ព័ត៌មាន​ពី​មណ្ឌលគិរី
​ចេញផ្សាយ​ថ្ងៃ​អង្គារ​០៣​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ ២០១៩!

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ០៣​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨:០០​នាទី នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ខែកក្កដា​បន្ត នៅក្នុង​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត ។​

​កិច្ចប្រជុំ​នេះ​មានការ​អញ្ជេី​ញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​ស្នងការរង លោក​អនុប្រធាន​ផែន នាយ នាយរង​ការិយាល័យ​ជំនាញ អធិការ​នគរបាល​ក្រុង​ស្រុក​ទាំង​ប្រាំ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំងពីរ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលទាំ​ង​២១​ឃុំ សង្កាត់ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ទ្វេភាគី​ទាំងបី និង​នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​១៤ សរុប​ចំនួន ៨១​នាក់​។

​នៅក្នុង​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​មានប្រសាសន៍ជំ​រុ​ញ​អោយ​គ្រប់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់​បង្កើន​ការយកចិត្តទុកដាក់​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ក្នុង​យុទ្ធនាការ​ក្នុងការ​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ជ្រេី​ស​រេីស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ដែល​នឹង​ខិត​ជិត​មក​ដល់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​ឯកឧត្ដម​ស្នងការ​សូម​ផ្ដាំផ្ញេ​ី​រដល់​កម្លាំង​គ្រប់ផ្នែក​ជំនាញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​និង​ពង្រឹង​វិន័យ​ទៅ​តាម​បទបញ្ជា​លេខ ០០៦ របស់​កម្លាំង​នគរបាលជាតិ​និង​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ​ដើម្បី​អោយ​ការងារ​រដ្ឋបាល​ប្រចាំ​ថ្ងៃ​ប្រព្រឹត្តទៅ​ដោយ​រលូន​៕

​ធ្វេី​សេចក្ដីរាយការណ៍​ពី​ខេត្ត​មណ្ឌលគិរី​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com