ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អគ្គិភ័យ​ឆេះ​សិប្បកម្ម​ស្ល​ប្រេងម៉ាស៊ូត​អត់​ច្បាប់​មួយ​កន្លែង​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ សមត្ថកិច្ច​កំពុង​ចេញ​អន្ដរាគមន៍​សង្គ្រោះ​!!!

អគ្គិភ័យ​ឆេះ​សិប្បកម្ម​ស្ល​ប្រេងម៉ាស៊ូត​អត់​ច្បាប់​មួយ​កន្លែង​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ សមត្ថកិច្ច​កំពុង​ចេញ​អន្ដរាគមន៍​សង្គ្រោះ​!!!

​ព័ត៌មាន​ពី​កំពង់ស្ពឺ – ស្រុក​ភ្នំស្រួច​
​ចេញផ្សាយ​ថ្ងៃ​អង្គារ​០៣​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ ២០១៩!

​ខណៈ​នេះ​វេលា​ម៉ោង​១៦​ជាង ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ​មាន​ករណី​អគ្គិភ័យ​មួយ​កំពុង​ឆេះ​សិប្បកម្ម​ស្ល​ប្រេងម៉ាស៊ូត​ស្ថិតនៅ​ចំណុច​ភូមិ​ដំណាក់​ត្រាច ឃុំ​ដំបូង​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​

​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក​ឧត្តមសេនីយ៍ទោ សម សាមួន បាន​ប្រាប់​អង្គភាព​គេហទំព័រ​ខ្មែរ​អច្ឆរិយៈ​បានឲ្យដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​លោក​កំពុង តែ​ចេញ​អន្ដរាគមន៍​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ជួយសង្គ្រោះ​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ​ទីតាំង​សិប្បកម្ម​ស្ល​ប្រេងម៉ាស៊ូត​នេះ​កាលពីពេល​កន្លង​ទៅ​សមត្ថកិច្ច​បាន​ចុះ​បិទ​អាជីវកម្ម​រួចមកហើយ ដោយសារ​ដំណើរការ​គ្មាន​ការអនុញ្ញាត ប៉ុន្ដែ​ទំនង​លួច​បើក​ដំណើរការ​ដោយ​ស្ងាត់ៗ ទើប​មាន​ករណី​អគ្គិភ័យ​នេះ​កើតឡើង​៕

​ធ្វើ​សេចក្ដីរាយការណ៍​ពី​ខេត្ត​កំពង់ស្ពឺ​-​ស្រុក​ភ្នំស្រួច​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com