ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់បាន​ឃាតករ ដែល​យក​កាបិ​តបុង័​តោ​អារ​ក​សម្លាប់ បុរស​ម្នាក់​ក្នុង​មុង​

សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់បាន​ឃាតករ ដែល​យក​កាបិ​តបុង័​តោ​អារ​ក​សម្លាប់ បុរស​ម្នាក់​ក្នុង​មុង​

​ខេត្តសៀមរាប  ៖ ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ អ៊ុច ចាន់ណា ហៅ​ជីវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ  ស្រុក​សូត្រ​និគម  ខេត្តសៀមរាប ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ដោយ​អាក​សម្លាប់​បុរស​ម្នាក់ នៅក្នុង​មុង​។ ហេតុការណ៍ នេះ​បាន​បង្ក​ឱយ​មាន​ការផ្ញាក់ផ្អើល​យ៉ាងខ្លាំង  នៅវេលា​ម៉ោង ២០​និង​៣០​នាទី​នា​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​មុនពេល​កើតហេតុ គេ​កំពុង​ដេក​លុងលក់​ក្នុង​មុង ត្រូវ​ជនសង្ស័យ បាន​យក​កាំបិត​មក​អារ ក សម្លាប់​តែម្ដង​។​

​ជនសង្ស័យ​ម្នាក់​ត្រូវបាន​អ្នកភូមិ​អះអាងថា ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ក្រោយ​ពី​ផឹកស្រា ស្រវឹង បាន​យក​កាំបិត​ចូលទៅ​អារ ក បុរស​ម្នាក់​ស្លាប់​យ៉ាង​អណោច​អធម៌​នៅក្នុង​មុង ។​

​ជនសង្ស័យ ឈ្មោះ អ៊ុច ចាន់ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​មនុស្ស មាន​សតិ​មិន​គ្រប់ នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង រហូតដល់​ម៉ោង​២០​និង​៣០​នាទី​យប់ ភូមិ​ឃុំ​ដដែល ជនសង្ស័យ យក​កាំបិត ចូល​ក្នុង​មុង និង​អារ ក ជនរងគ្រោះ​ឈ្មោះ​ឈិត ខ្វាន់ អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​បណ្តាលឱ្យ​ដាច់​បំពង់​ក ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។ ករណី​ឃាតកម្ម​នេះ​ដែរ​កម្លាំង សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្ត​ចំណែក​សព ប្រគល់​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
(​ខ្មែរ​អច្ឆរិយ​:)

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com