ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​ប្រជាពលរដ្ឋ បាន​រៀបចំ​ពិធី​ដង្ហែ​បុណ្យ​វិសាខបូជា​ពី​រង្វង់​មូល​គោព្រៃ​ឆ្ពោះ​ទៅកាន់​វត្ត​ព្រះពុទ្ធ​មណ្ឌលគិរី​

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​ប្រជាពលរដ្ឋ បាន​រៀបចំ​ពិធី​ដង្ហែ​បុណ្យ​វិសាខបូជា​ពី​រង្វង់​មូល​គោព្រៃ​ឆ្ពោះ​ទៅកាន់​វត្ត​ព្រះពុទ្ធ​មណ្ឌលគិរី​

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី – ក្រុង​សែន​មនោ​រម្យ​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​១៥​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ ២០១៩!

​ព័ត៌មាន​ជាតិ​
​អត្ថបទ​: ដោយ​លោក វង្ស រចនា​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​១៥​កើត ខែ​ពិសាខ ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យេ​ី​ង​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា​នៅ​ទូទាំង​ប្រទេស ដោយឡែក​នៅក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី ស្ថិតនៅ​សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម  ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ ព្រះសង្ឃ  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស  ក្រុមយុវជន​កាកបាទ​ក្រហម យុវជន​កាញ្ញារឹទ្ធ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង ២០០០​នាក់​។​

​នៅក្នុង​ពិធី​នេះ​ផង​ដែរ ក៏​មាន​ការចូលរួម​ពី​លោក​អភិបាលក្រុង និង​មន្ត្រី​សាលាក្រុង​ជា​ច្រើន​អ្នក ព្រមទាំង​លោក​ចៅសង្កាត់ សង្កាត់​រង និង​មន្ត្រី​សាលាសង្កាត់ លោក​មេភូមិ និង​ប្រជា​ការពារ បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។ នៅក្នុង​ពិធី​នោះ​ដែរ​ឯកឧត្ដម ម៉ែន ង៉ុយ បាន​មានប្រសាសន៍ថា អង្គ​ពិធីបុណ្យ​វិសាខបូជា ថា​ថ្ងៃនេះ​រូប​លោក​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​ចូលរួម​នៅក្នុង​ពិធីបុណ្យ​តាម​បែប​ប្រពៃណី​ខ្មែរ​យើង​ដែល​ដូនតា​យើង​បាន​បន្សល់​នូវ​ពិធីបុណ្យ​ដ៏​យូរលង់​របស់​ជាតិ​ខ្មែរ​យើង​តាំង​ពី​បូរាណ​រៀងមក​ហើយ​វិស័យ​ព្រះពុទ្ធសាសនា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង ៕

​ធ្វេី​សេចក្ដីរាយការណ៍​ពី​ក្រុង​សែនម​នោ​រម្យ​
​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com