ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក គាត ហ៊ុល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត អញ្ចើញ​ជា​គណៈអធិបតី​ភាពដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បុណ្យវិសាខបូជា​នៅ​វត្ត​ឃោ​សត្ថា​រាម​ហៅ​វត្ត​ស្រះ​ត្រាច !!!

លោក គាត ហ៊ុល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត អញ្ចើញ​ជា​គណៈអធិបតី​ភាពដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បុណ្យវិសាខបូជា​នៅ​វត្ត​ឃោ​សត្ថា​រាម​ហៅ​វត្ត​ស្រះ​ត្រាច !!!

ព័ត៌មាន​ពី​ខេត្ត​បន្ទាយមានជ័យ – ក្រុង​ប៉ោយប៉ែត​
​ចេញផ្សាយ​ថ្ងៃ សៅរ៍​១៥​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ ២០១៩!

​ព័ត៌មាន​ជាតិ​
​អត្ថបទ​: ដោយ​លោក វង្ស រចនា​

​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩​ត្រូវ​នឹង​ថ្ងៃ​សៅរ៍​១៥​កើត ខែ​ពិសាខ ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា​នៅ​ទូទាំង​ប្រទេស​ដោយឡែក​នៅ​ក្នុង​ទឹកដី​អាណាចក្រ​ក្រុង​ប៉ោយប៉ែត​បាន​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា នៅ​វត្ត​ឃោ​សត្ថា​រាម​ហៅ​វត្ត​ស្រះ​ត្រាច​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ពិធី​នេះ​បាន​ប្រារព្វ​ឡេីង​ក្រោម​អធិបដ៏​ខ្ពង់ខ្ពស់​របស់​លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និង​ព្រះ​តេជ​គុណ ប៉ុក ចំរើន ព្រះគ្រូ​អនុគណ​ក្រុង​ប៉ោយប៉ែត​។​

​នៅក្នុង​ពិធី​នេះ​ផង​ដែរ ក៏​មាន​ការចូលរួម​ពី​លោក ម៉ែន សោភ័ណ អភិបាលរងក្រុង​ប៉ោយ​ប៉ែត និង មន្ត្រី​សាលាក្រុង​ជាច្រើន​អ្នក ព្រមទាំង​លោក​ចៅសង្កាត់ ជំទប់​សង្កាត់ និង​មន្ត្រី​សាលាសង្កាត់ និង​លោក​មេភូមិ និង​ប្រជា​ការពារ បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។​

​សូមបញ្ជាក់​ថា លោក គាត ហ៊ុល អតីត​ចៅសង្កាត់​ផ្សារកណ្ដាល ជា​បុគ្គល​មួយរូប​ដែល​ត្រូវបាន​គាំទ្រ​ដល់​រូបលោក ដោយសារតែ​លោក​ជា​ចៅសង្កាត់​ថា​ហើយ​ធ្វើ ព្រមជាមួយ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍន៍ មូលដ្ឋាន និង​ការយកចិត្តទុកដាក់ ដល់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ ដែល​ធ្វើអោយ​រូបលោក ត្រូវបាន​ប្រជាពលរដ្ឋ បោះឆ្នោត​ជូន​លោក ជា​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ផ្សារកណ្ដាល រហូត​ដល់​លោក ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​តែងតាំង​លោក ជា​អភិបាល នៃ គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត ។

​ក្រោយពី​បាន​ឡើងកាន់ដំណែង ជា អភិបាលក្រុង​ប៉ោយប៉ែត រូបលោក​បាន​ចំណាយ​ពេលវេលា យ៉ាងច្រើន ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ក្នុង​ការអភិវឌ្ឍន៍​ក្រុង​ប៉ោយ​ប៉ែត ដូច​ភ្លៀងរលឹម ដែល​ធ្វើអោយ មហាជន​តាម​តុ​គុយទាវ នៅ​ពេល​ព្រឹកៗ​ឡើង​នាំ​និយាយ​ស​សើរ​គ្រប់ៗ​គ្នា​ថា​លោក​ជា​មនុស្ស​អភិវឌ្ឍន៍ មិនចេះ​នឿយណាយ​ឡើុយ​។ នៅ​ក្នុង​ទឹកមុខ​ប្រកប​ដោយ​ប្រជាប្រិយភាព លោក គាត ហ៊ុល បាន​មានប្រសាសន៍​នៅក្នុង​អង្គ​ពិធីបុណ្យ​វិសាខ​បូជា ថា ថ្ងៃ​នេះ​រូប​លោក​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​ចូលរួម​នៅក្នុង​ពិធីបុណ្យ​តាម​បែប ប្រពៃណី​ខ្មែរ​យើង ដែល​ដូនតា​យើង​បាន​បន្សល់ នូវ​ពិធី​បុណ្យ​ដ៏​យូរលង់ របស់​ជាតិខ្មែរ​យើង តាំង​ពី​បូរាណ​រៀងមក ហើយ​វិស័យ​ព្រះពុទ្ធសាសនា ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុង​ការចូលរួម អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង ៕

​ធ្វើ​សេចក្ដីរាយការណ៍​ពី​ក្រុង​ប៉ោយ​ប៉ែត​
​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com