ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​៧០៩ និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រក​ស្នួល បាន​ឃាត់​រថយន្ត​០១​គ្រឿង​ម៉ាកហុ​ី​យិន​ដាយ​ចំណុះ​៨​តោន​!!!

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​៧០៩ និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រក​ស្នួល បាន​ឃាត់​រថយន្ត​០១​គ្រឿង​ម៉ាកហុ​ី​យិន​ដាយ​ចំណុះ​៨​តោន​!!!

ព័ត៌មាន​ពី​ខេត្ត​ក្រចេះ – ស្រុក​ស្នួល​
​ចេញផ្សាយ​ព្រហស្បត៌​១៣​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩
​អត្ថបទ​:​ដោយ វង្ស ចាន់​សម័យ​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ១៣ កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​៧០៩ និង​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល​បាន​ឃាត់​រថយន្ត​០១​គ្រឿង​ម៉ាក​ហ៊ី​យិន​ដាយ​ចំណុះ​៨​តោន​ដឹកឈើ​អុស​ខ្នាត​បំ​រ៉ុង​ដឹកយក​ទៅ​លក់​នៅ​ឯ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ដេ​១៦​និង​ច្រក​ជ័យ​ឃ្លាំង​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​តែ​ម្តង​នៅ​ចំណុច​គីឡូម៉ែត្រ​១១៦​ស្ថិតនៅ​ភូមិ​ក្រញូង​សែន​ជ័យ​ត្បូង ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល​ខេត្ត​ក្រចេះ ។​

​បច្បុប្បន្ន​វត្ថុតាង​រថយន្ត​និង​អុស​ខ្នាត​ខាងលើ​ត្រូវ​កម្លាំង​រដ្ឋបាល​ព្រៃ​ស្រុក​ស្នួល​យក​មក​រក្សា​ទុក្ខ​នៅ​សួន​អាពាហ៌ពិពាហ៌​រដ្ឋបាល​ព្រៃ​ឈើឃ្សឹម ដើម្បី​ចាត់ការ​តាម​ច្បាប់​ស្តីពី​ព្រៃឈើ ។​

​សូមបញ្ជាក់​ថា នាពេល​បច្ចុប្បន្ន យើង​នេះ​ក្រុម​ឈ្មួញ​តែងតែ​ប្រេីរូប​ភាព​ជា​រថយន្ត​ដឹកអុស​ហេ​ី​យ​បង្កប់​ឈើ​អុស​ខ្នាត​ស្រស់ៗ​ជា​ប្រភេទ​ឈើ​សុក្រុំ​មូល​យកទៅលក់​នៅ​ទីផ្សា​រប្រ​ទេស​វៀតណាម​ដែល​មាន​តម្លៃ​ទីផ្សារ​ខ្ពស់​មាន​ប្រវែង ១.​ម៉ែត្រ​២​តឹក​(​តាម​ការ​ក​ម្មង់​របស់​ឈ្មួញ​) ជា​ហេតុដេី​ម្បី​បន្លំ​ភ្នែក​សមត្ថិកិច្ច​ថា ជា​អុស​តែ​តាម​ការពិត​គឺជា​អុស​ខ្នាត​ត្រូវប៉ាន់​តាម​ការ​កម្មង់រ​បស់​ក្រុម​ឈ្មួញ​វៀតណាម​និង​បង្កប់​ឈើ​ប្រភេទ​លេខ​១​អា​ឡាំង​ជា​បួន​ជ្រុង​ដែល​មាន​មុខកាត់​ធំៗ​និង​មាន​ប្រវែង​វែងៗ​បង្កប់​ខាងក្រោម​ដោយ​ដាក់​អុស​ពីលើ​បន្លំ​ភ្នែក​មហាជន​និង​សមត្ថកិច្ច​។​

​តែ​ទោះបី​ក្រុម​ឈ្មួញ​រក​សុ​ី​ដុះ​ស្លែ​បុិនប្រសព្វ​ក្នុង​កិច្ចការឆ្លាត​វៃ​យ៉ាងណាក្ដី​ក៏​សមត្ថកិច្ច​រួម​ទាំង​មន្ត្រី​ជំនាញ​តាម​ប្រមាញ់​បាន​គ្រប់​រូបភាព​សូម​ថ្លែង​អណរ​គុណ​និង​កោត​ស​សេីរ​នូវ​ស្នាដៃ ដោយ​ប្រេី​ពាក្យ​ថា​សុខចិត្ត​ចាប់​ខុស​កុំ​ឲ្យ​ចាប់​ច្រឡំ ។​

​ធ្វេី​សេចក្ដីរាយការណ៍​ពី​ស្រុក​ស្នួល​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com