ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សាច់ជ្រូក​ចំនួន​២៣២​គីឡូក្រាម​ឈ្មួញ​ដឹក​តាម​ច្រករបៀង​អង្គ​រម្តេញ ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​ចន្ទ្រា​ប្រទះឃើញ​ចាប់​ប្រគល់​ឲ្យ​ជំនាញ​ពេទ្យសត្វ​ដុត​កំទេចចោល​!!!

សាច់ជ្រូក​ចំនួន​២៣២​គីឡូក្រាម​ឈ្មួញ​ដឹក​តាម​ច្រករបៀង​អង្គ​រម្តេញ ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​ចន្ទ្រា​ប្រទះឃើញ​ចាប់​ប្រគល់​ឲ្យ​ជំនាញ​ពេទ្យសត្វ​ដុត​កំទេចចោល​!!!

ព័ត៌មាន​ពី​ខេត្ត​ស្វាយរៀង – ស្រុក​ចន្ទ្រា​
​ចេញផ្សាយ​ពុធ​១៣​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩!
​អត្ថបទ​:​ដោយ វង្ស ចាន់​សម័យ​

​សាច់​ជ្រូក​នាំចូល​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ចំនួន​២៣២​គីឡូក្រាម​ដែល​ក្រុម​ឈ្មួញ​ដឹក​តាម​ច្រករបៀង​អង្គ​រម្តេញ ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​ចន្ទ្រា​ចេញ​ល្បាត ប្រទះ​ឃើញ​ចាប់​ប្រគល់​ឲ្យ​ជំនាញ​ពេទ្យសត្វ​ដុត​កំទេច​ចោល​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​។​

​បើតាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចន្ទ្រា ចុះ​ល្បាត​តាម​គោលដៅ​ខាងលើ​ស្រាប់តែ​ប្រទះឃើញ​ម៉ូតូ​មួយ​បើកបរ​ដោយ​បុរស​ម្នាក់​បាន​ដឹក​សាច់​ជ្រូក​មួយ​បាវ ។ ប្រភព​នេះ​បាន​បន្តទៀតថា ក្រោយ​ពី​ប្រទះ​ឃើញ​កម្លាំង​យើង​បាន​ឃាត់​សួរនាំ​អ្នក​ដឹក​សាច់ជ្រូក​ខាងលើ​បាន​ប្រាប់ថា ខ្លួន​បាន​ដឹក​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​អង្គ​រម្តេញ ដើម្បី​យកទៅ​លក់​ហើយ​ពេលនោះ​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់​ទុក​រង់ចាំ​ជំនាញ​ពេទ្យសត្វ​មក​ពិនិត្យមើល​។

​ក្រោយពី​ពិនិត្យ​រួច និង​យោង​តាម​បទបញ្ជា​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​ខេត្ត​ស្វាយរៀង បញ្ជា​ឲ្យមាន​ការទប់ស្កាត់​ហាមឃាត់​ការនាំ​សត្វ​ជ្រូក​រស់ សាច់ជ្រូក និង​ផលិតផល​ពី​សត្វ ចូល​មក​ខេត្ត​ស្វាយរៀង​នោះ ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ចន្ទ្រា​សហការគ្នាជាមួយ​ជំនាញ​ដុត​កំទេច​ចោល​តែ​ម្តង​។​

​បើ​តាម​លោក ប៉ែន ច​ន្ធី ប្រធានការិយាល័យ​ផលិតកម្ម​សត្វ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ស្វាយរៀង បាន​មានប្រសាសន៍ថា​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចន្ទ្រា បាន​ឃាត់​សាច់ជ្រូក​បាន​ចំនួន​២៣២​គីឡូក្រាម​មក​នោះ ជំនាញ​របស់​លោក​បាន​ចុះទៅ​ពិនិត្យ​ហើយ​បើ​សាច់ជ្រូក​ទាំងអស់នោះ​នាំចូល​ពី​ប្រទេស​ជិតខាង​វា​ពិតជា​ខុសច្បាប់ ហើយ​បើ​គ្មាន​លិខិតស្នាម​នោះ​និង​ត្រូវ​ដុត​កំទេចចោល បើសិនជា​សាច់ជ្រូក​ក្នុងស្រុក​មាន​ច្បាប់​នោះ​សមត្ថកិច្ច​យើង​មិន​ហាមឃាត់​នោះទេ​៕

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com