ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ព្រះមហាក្សត្រ​ខ្មែរ​មាន​ព្រះបន្ទូល​ប្រាប់​ប្រធានាធិបតី​ចិន​ថា ប្រជាជន​កម្ពុជា នឹង​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ប្រជាជន​ចិន​គ្រប់​កាលៈទេសៈ​!!!

ព្រះមហាក្សត្រ​ខ្មែរ​មាន​ព្រះបន្ទូល​ប្រាប់​ប្រធានាធិបតី​ចិន​ថា ប្រជាជន​កម្ពុជា នឹង​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ប្រជាជន​ចិន​គ្រប់​កាលៈទេសៈ​!!!

ព័ត៌មាន​ពី​ប៉េកាំង – ចិន​
​ចេញផ្សាយ​ពុធ​១២​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩!
​អត្ថបទ​:​ដោយ វង្ស រចនា​

​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី បាន​មាន​ព្រះរាជបន្ទូល​ទៅកាន់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ថា ប្រជាជន​កម្ពុជា នឹង​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ប្រជាជន​ចិន​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។​

​ការ​មាន​ព្រះរាជបន្ទូល​បញ្ជាក់​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ក្នុង​ពេល​ព្រះមហាក្សត្រ​ខ្មែរ ព្រះអង្គ​ស្តេច​យាង​ជួប​សវនាការ​ជាមួយ​លោក ស៊ី ជីន​ពីង នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ នា​វិមាន​មហា​ប្រជាជន​ចិន រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន​។​

​យោងតាម​ការចេញផ្សាយ​របស់​ទរ​ទស្សន៍​ចិន CCTV បានឱ្យដឹងថា ក្នុង​ជំនួប​សវនាការ​នោះ លោក ស៊ី ជីន​ភីង បាន​ថ្លែងថា ចំណង​មិត្តភាព​រវាង​ប្រទេស​ចិន និង​កម្ពុជា បានបង្ហាញ​ពិភពលោក​ឲ្យឃើញ​កាន់តែច្បាស់​អំពី​មិត្តភាព​ដ៏​ពិតប្រាកដ និង​យូរអង្វែង​រវាង​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​កំណត់​នូវ​ជោគវាសនា​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ​។​

​លោក​ប្រធានាធិបតី បាន​បន្ត​លើកឡើង​ថា ប្រទេស​ចិន គោរព​ស្រលាញ់​ចំពោះ​មិត្តភាព​ដ៏​ពិសេស​ជាមួយ​ព្រះរាជវង្សានុវង្ស​នៃ​ប្រទេស​កម្ពុជា ហើយ​បណ្តា​មេដឹកនាំ​ចិន​ជា​ច្រើន​ជំនាន់​បាន​បង្កើត​ចំណង​មិត្ដភាព​ដ៏ជិត​ស្និទ្ធ​ជាមួយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។​

​លោក​ប្រធានាធិបតី​បន្តថា កម្ពុជា​-​ចិន ត្រូវតែ​ទទួល​ថែរក្សា​មរតក​នេះ និង​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​បន្សល់​ទុក​ឱ្យ ចំណង​មិត្តភាព​កម្ពុជា​-​ចិន ត្រូវ​ឆ្លងកាត់​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​បន្តទៀត​។​«​ប្រទេស​ចិន នឹង​នៅតែ​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ស្របតាម​គោលនយោបាយ​ជាតិ​របស់​ខ្លួន និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទស​កម្ពុជា ដើម្បី​ជំរុញ​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា ឲ្យបាន​រីកចម្រើន​ឈាន​ដល់​កម្រិត​ថ្មី​មួយ​»​។ លោក ស៊ី ជីន​ពីង បាន​គូសបញ្ជាក់​។​

​លោក​ប្រធានាធិបតី​ចិន បាន​ថ្លែងថា កម្ពុជា​-​ចិន គួរតែ​អនុវត្ត​ផែនការ​សកម្មភាព​នានា​ដើម្បី​កសាង​សហគមន៍​ចិន និង​កម្ពុជា ផ្តល់ឱកាស​ឱ្យ​ប្រជាជន​ទាំងពីរ​អាច​ទទួលបាន​ផលប្រយោជន៍ និង​សម្រាប់​ជា​គំរូ​ក្នុង​ការគោរព​គ្នា​ទៅវិញទៅមក ព្រមទាំង​សម្រាប់​ការស្វែងយល់​អំពី​អរិយធម៌ និង​ភាព​សំប្បូរបែប​នៃ​វ​ប្បធ​ម៏​របស់​ប្រទេស​ទាំង​ពីរ ។​

​ក្នុង​សវនាការ​នោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​សូម​ថ្លែងអំណរគុណ​យ៉ាង​កក់ក្តៅ​ជាទីបំផុត ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ចំពោះ​ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​ដែល​បាន​ផ្តល់ជូន​ព្រះរាជវង្សានុវង្ស នៃ​ប្រទេស​កម្ពុជា និង​ចំពោះ​ការគាំទ្រ​ដ៏​មាន​តម្លៃ​ដែល​ប្រទេស​ចិន​បាន​ផ្តល់​ដល់​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជា​យូរ​មក​ហើយ​។​

​ព្រះមហាក្សត្រ​ខ្មែរ ក៏​បាន​មាន​ព្រះរាជបន្ទូល​ថា កម្ពុជា សូម​អបអរសាទរ​ប្រទេស​ចិន ចំពោះ​សមិទ្ធិផល​ដែល​សម្រេច​បាន​ក្រោម​ការអភិវឌ្ឍ​ដ៏​ធំធេង​របស់​ខ្លួន​ក្នុង​រយៈពេល ៧០​ឆ្នាំ​កន្លងមក​នេះ​ចាប់​តាំងពី​ការបង្កើតឡើង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​បាន​កោតសរសើរ​ដល់​ឥទ្ធិពល​ដ៏​សំខាន់​របស់​ចិន នៅក្នុង​កិច្ចការ​អន្តរជាតិ ហើយ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ «​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​»​។​

​ព្រះអង្គ​បាន​មាន​ព្រះរាជ​បន្ទូល​បន្ត​ថា សន្និសីទ​ការសន្ទនា​ស៊ីវិល​អាស៊ាន ដែល​បាន​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់​ការ​ផ្លាស់ប្តូរ​វប្បធម៌ និង​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងអស់​៕

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com