ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល​បាន​ធ្វើ​ការឃាត់​រថយន្ត​ចំនួន​០១​គ្រឿង​ម៉ាក​វេ​អង​(V1) នៅ​ចំណុច ស្ពាន​ជី​មាំ​ង ឃុំ​២​ធ្នូ

រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល​បាន​ធ្វើ​ការឃាត់​រថយន្ត​ចំនួន​០១​គ្រឿង​ម៉ាក​វេ​អង​(V1) នៅ​ចំណុច ស្ពាន​ជី​មាំ​ង ឃុំ​២​ធ្នូ

ខេត្ត​ក្រចេះ​-​ស្រុក​ស្នួល ៖ នៅវេលា​ម៉ោង​៨​និង​១៨​នាទី ថ្ងៃទី​០៦​ខែ​សីហា​ឆ្នាំ​២០១៨​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល​បាន​ធ្វើ​ការឃាត់​រថយន្ត​ចំនួន​០១​គ្រឿង​ម៉ាក​វេ​អង​(V1) នៅ​ចំណុច ស្ពាន​ជី​មាំ​ង ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​សង្ស័យ​មាន​ដឹកឈើ​ប្រណីត​ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​។​

​តាម​ប្រភព​ព័ត​មាន​ពី​មន្ត្រី​មួយចំនួន​បាន​ឲ្យ​សារព័ត៌មាន ខ្មែរ​អច្ឆរិយ​: ដឹងថា រថយន្ត​០១​គ្រឿង​ខាងលើ​នេះ​ជា​រថយន្ត​របស់​លោក​ឧកញ្ញា សឹង សំអុល ដឹកឈើ​ប្រភេទ​ក្ដា​នីវ​កែច្នៃ​ចេញ​ពី​ក្រុមហ៊ុន យូ​នី​គ្រីន (​ផ្ទះ​ជញ្ជាំង​ខៀវ​) ក្នុង​ស្រុក​កោះ​ញែក ឆ្លងកាត់​ទី​រួម​ខេត្ត​មណ្ឌលគិរី មកដល់​ចំណុច​ខាងលើ​ត្រូវបាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ឃាត់​តែម្ដង​។​

​ករណី​ឃាត់​រថយន្ត​ខាងលើ​០១​គ្រឿង​នេះ​បានធេ​ី​ឱយ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដាក់​ជា​ចម្ងល់​ថា ហេតុ​អ្វី​រថយន្ត​នេះរ​ត់​ឆ្លងកាត់​ខេត្ត​មណ្ឌលគិរី​មក​រួច​គ្មាន​ការឃាត់​ពី​មន្ត្រី​ជំនាញ ក៏ដូចជា​សមត្ថកិច្ច​ដែរ​ដើម្បី​ធ្វើ​ការត្រួតពិនិត្យ លុះ​មកដល់​ស្រុក​ស្នួល​ទេីប​មាន​ការឃាត់​។​

​ក្រោយ​ពី​ការឃាត់​រួច​មក​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល​បានឱយដឹងថា រថយន្ត​នេះ​ដឹក​ក្ដា​នីវ​ប្លាក​កេ​ចេញពី​ចំនុច​ខាងលើ​ហើយ​កំពុង​ធ្វើ​ការសាកសួរ​និង​សុំ​យោបល់​ពី​ព្រះរាជអាជ្ញា​ដើម្បី​បន្ត​អនុវត្តន៍​នីតិវិធី​នៅថ្ងៃនេះ ។​

​លោក​ព្រះរាជអាជ្ញារង សោ វុទ្ធី បានឱយដឹងថា ការងារ​នេះ​រងចាំ​ទុក​ឱយ​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​ឱយបាន​ច្បាស់​អំពី​ច្បាប់​រដ្ឋបាល​ព្រៃឈើ​ដើម្បី​អនុវត្ត​ច្បាប់​។​

​ជុំវិញ​ការឃាត់​រថយន្ត​ខាងលើនេះ សារព័ត៌មាន ខ្មែរ​អច្ឆរិយ​: បាន​ទូរស័ព្ទ​លោក​ឧកញ្ញា សឹង សំអុល ដែរ​ដើម្បី​សុំ​ការបំភ្លឺ​តែ​មិន​លើក​។​

​ចុងក្រោយ​នេះ មន្ត្រីរាជការ ប្រជាពលរដ្ឋ​បាន​ធ្វើ​ការដាក់​ជា​សំណូមពរ​ថា ចំពោះ​រថយន្ត​នេះ បើ​មុន​នឹង​ឃាត់​ទុក​ពី​មន្ត្រី​ជំនាញ និង មាន​ការដោះលែង​តាម​បទបញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​យ៉ាងណា​នោះ សុំឲ្យ​មាន​ការឆែកឆេរ ត្រួតពិនិត្យ​អោយបាន​ច្បាស់ ដោយ​មាន​ការចូលរួម​ពី​អ្នក​សារ​ព័ត​មាន​ផង​ដើម្បី​កុំឱយ​ប្រជាពលរដ្ឋ​គាត់​សង្ស័យថា​មាន​ការឃុបឃិត​ដោះលែង​បទល្មើស​ប្រព្រឹត​អំពើ​ពុករលួយ ៕
(​រង់ចាំ​តាមដាន​បន្ត​ថ្ងៃ​នេះ​ពី​ខ្មែរ​អច្ឆរិយ​:)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com