ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ពិតជា​ជំនាញ​មែន​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​មួយ​នៅ​ស្រុក​កែវ​សីមា ទទួល​បាន​ដោយ​ជោគជ័យ​!!!

ពិតជា​ជំនាញ​មែន​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​មួយ​នៅ​ស្រុក​កែវ​សីមា ទទួល​បាន​ដោយ​ជោគជ័យ​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី ស្រុក​កែវ​សីមា​
​ចេញផ្សាយ​ចន្ទ​១០​កើត ខែ ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​ឧសភា​ឆ្នាំ​២០១៩!
​អត្ថបទ​:​ដោយ វង្ស រចនា​

​ថ្ងៃអាទិត្យ​០៩​កើត ខែ ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩
​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​នគរបាល​ដ្ឋា​ន​ស្រុក​កែវ​សីមា ដោយ​មាន​ការយកចិត្ត​ទុកដាក់ និង​បញ្ជា​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​បើក​យុទ្ធនាការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈានដល់​បំបែក​សំណុំរឿង និង​ចាប់​ឃាតករ​បាន​ម្នាក់​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ក្រោយ​ការស៊ើបអង្កេត អស់​រយៈពេល​ជិត​១​ខែ ក្នុង​ករណី​ឃាតកម្ម​មួយ​នៅក្នុង​ភូមិ​ឃ្មូម​រយ៉ង់ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។​

​ករណី​ឃាតកម្ម​នេះ​បណ្ដាលឱ្យ​ជនរងគ្រោះ​ជនជាតិ​ព្នង​ម្នាក់ បាន​ស្លាប់​ក្រោយពេល​ដែល​ជន​មិន​ស្គាល់​មុខ ធ្វើការ​បាញ់ប្រហារ កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​១៥​នាទី​យប់​(​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។ តាម​របាយការណ៍​រប​ស់​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ណន ម៉ៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ព្នង ទីលំនៅ​កន្លែងកេីតហេតុ​។ លោកស្នងការ​បាន​បញ្ជាក់​ថា នៅ​ចំពោះមុខ​សមត្ថកិច្ច ក្រោយ​ពី​ការ​ស្ដាប់​ចម្លេី​យ​ជនសង្ស័យ​បាន​ឆ្លេី​យ​សារភាពថា​ខ្លួន​ពិតជា​បាន​បាញ់សម្លាប់​ជនរងគ្រោះ​ឈ្មោះ​ព្យុច ផុស យ៉ាង​ពិតប្រាកដ​មែន​។​

​ហេ​ី​យ​ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​ឈាន​ដល់​សម្លាប់​ជនរងគ្រោះ​នោះ គឺ​ដោយសារតែ​ខ្លួន​មាន​គំនុំ​បី​ឆ្នាំ​ហេ​ី​យ ជាមួយ​គ្រួសារ​រងគ្រោះ ដោយ​បញ្ហា​ទំនាស់​ដីធ្លី និង​ចោទប្រកាន់​ថា​ជនរងគ្រោះ​ចេះ​អំពើ​អាប​ធ្មប់​ធ្វើបាប​ខ្លួន​។ ក្នុង​ចម្លើយសារភាព​គ្រា​ដែល​សមត្ថកិច្ច​យក​ជនសង្ស័យ​ទៅ​ធ្វើ​ត្រាប់​ឡើងវិញ​នោះ​ជនសង្ស័យ​ក៏​បាន​បកស្រាយ​លម្អិត​អំពី​គម្រោង​ផែនការ​រៀបចំ​យ៉ាង​ល្អ​ប្រាប់​ដល់​សមត្ថកិច្ច​ផងដែរ​។​

​សូមជម្រាបថា នៅ​ព្រលប់​ថ្ងៃទី ១៤​ខែ​មេសា​ឆ្នាំ​២០១៩​ពោល​គឺ​ចំ​ថ្ងៃទី​១ នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ បុរស​ជនជាតិ​ព្នង​ម្នាក់ ឈ្មោះ​ព្យុច ផុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃ្មូម​រយ៉ង់ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​ដែល​មាន​ប្រពន្ធ​និង​កូនៗ​ចំនួន​០៧​នាក់ បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ នៅលើ​ផ្ទះ​របស់​ខ្លួន គ្រា​ដែល ត្រូវ​ជន​មិន​ស្គាល់មុខ ប្រើ​អាវុធ​អាកាស្វៃ​បត់ បាញ់ប្រហារ ពី​ខាងក្រោម​ផ្ទះ ចំនួន​២​គ្រាប់​ធ្លាយ​ពោះ​៕

​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ជាពិសេស​ក្រុម​គ្រួសារ​ជនរងគ្រោះ​សូម​គោរព​ថ្លែងអំណរគុណ​នូវ​វីរ​:​ភាព​ដ៏​អ​ស្ចារ​របស់​កងកម្លាំង​ក្នុង​ការស្រាវជ្រាវ​និង​ចំណាត់ការ​បង្ក្រាប​បាន​ល្អ​ទាន់ពេលវេលា​ធ្វេី​ឲ្យ​ប្រជាពលរដ្ឋ​យេ​ី​ង​មាន​ភាពកក់ក្ដៅ​ជឿជាក់ សូម​គោរព​ជូនពរ ឯកឧត្ដម​អភិបាលខេត្ត​និង​មន្ត្រី​ក្រោម​ឱវាទ​បាន​ជួបប្រទះ​នូវ​ពុទ្ធពរ​អ​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពល​: និង​បដិ​ពានៈ គប្បី​ឃ្លាងឃ្លាត​ឡេ​ី​យ​។​

​ការិយាល័យ​និពន្ធ​នាយក ០៩៣ :៤៤៥៥៥៨
​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com