ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សមត្ថកិច្ច និង​ជំនាញ​ស្រុក​ស្នួល ខេត្តក្រចេះ​ឃុបឃិត​បើកដៃ​ជា​ប្រព័ន្ធ​ឲ្យ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈេ​ី​ដឹក​ចេញ​តាម​ផ្លូវ​៩៩៩៩​ឡើង​បាក់​ជន្ទាស់ ទើប​ដឹងថា​លោក ជា​វណ្ណៈ​ជា​មេ​ឈ្មួញ​ដ៏​មហិមា​!!!

សមត្ថកិច្ច និង​ជំនាញ​ស្រុក​ស្នួល ខេត្តក្រចេះ​ឃុបឃិត​បើកដៃ​ជា​ប្រព័ន្ធ​ឲ្យ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈេ​ី​ដឹក​ចេញ​តាម​ផ្លូវ​៩៩៩៩​ឡើង​បាក់​ជន្ទាស់ ទើប​ដឹងថា​លោក ជា​វណ្ណៈ​ជា​មេ​ឈ្មួញ​ដ៏​មហិមា​!!!

ព័ត៌មាន​ពី​ខេត្ត​ក្រចេះ ស្រុក​ស្នួល​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​០៨​កើត ខែ ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ឧសភា​ឆ្នាំ​២០១៩!

​នា​ព្រឹក​ថ្ងៃ​សៅរ៍​០៨​កើត ខែ ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨.០០​នាទី​ព្រឹក នៅ​ចំណុច​ជញ្ជឹង​ទិញ​ដំឡូង​មី​ស្ថិតនៅក្នុង​ភូមិ​ក្រញូង​សែន​ជ័យ ឃុំ​ុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​( ផ្លូវ​៩៩៩៩ ) ពលរដ្ឋ​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​យេ​ី​ង​ឲ្យ​ដឹងថា រថយន្ត​កែច្នៃ​ដឹកជញ្ជូន​ឈើ​ពេញប្រៀប​មួយគ្រឿង​បាក​ជន្ទាស់​ដាច់​កង់​ទៅ​មុខ​មិន​រួច​នេះ​ជា​របស់​លោក ជា វណ្ណៈ ដែល​គេ​ស្គាល់​ថា​មាន​តួនាទី​ជា​ប្រធាន​កងអនុសេនាធំ​ទី​៣ វរ​សេនា​តូច​២០៤ កូនចៅ​លោក​វរសេនីយ៍ឯក មាស សុភាព ( ឈរជើង​នៅ​៨៨ ) ។​

​រថយន្ត​ដឹកឈើ​នោះ​ត្រូវបាន​ប្រភព​បញ្ជាក់ថា ជា​របស់​ឈ្មោះ​ហ៊ា រស់នៅ​ក្នុង​ភូមិ​ក្រញូង​សែន​ជ័យ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​រត់​ការបង់​លុយ​រួច​ហើយ ចូល​តាម​ច្រក​០៧ របស់​លោក​ជា​វណ្ណៈ​(​គ្រប់គ្រង ) តែ​ជា​អកុសល ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការឃាត់​ចាប់​បង្ក្រាប​នៅ​គោលដៅ​ខាង​លើ​បាន​រួចរាល់់​។​

​ប្រជាពលរដ្ឋ​បាន​នាំគ្នា​រិះគន់​យ៉ាង​ពេញទំហឹង​ថា​ចំណាត់ការ​ក្ដៅ​របស់​សមត្ថកិច្ច​នេះ​បង្ក្រាបបាន​ទាន់​ពេលវេលា​មែន​បាន​តែ​រថយន្ត​ខូច​ទេ​?​បេ​ី​មិន​ដូច្នោះ​ទៅ​បាត់​ស្រមោល​ហេ​ី​យ ពួក​គេ​ចាំ​មើល​បន្តរ​ទៀត​ថា​តើ​មន្ត្រី​ជំនាញ​ក៏ដូចជា លោក គង់ គឹម​នី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្នួល មាន​ចំណាត់ការ​យ៉ាង​ណា​ចំពោះ លោក ជា វណ្ណៈ មេ កងអនុសេនាធំ​ព្រំដែន​នោះ​។​

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress


 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com