ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​គណៈ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខដំណែង​អភិបាល​ខេត្ត​បន្ទាយមានជ័យ​!!!

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​គណៈ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខដំណែង​អភិបាល​ខេត្ត​បន្ទាយមានជ័យ​!!!

​ព័ត៌មាន​ពី​ខេត្ត​បន្ទាយមានជ័យ​
​ចេញផ្សាយ​ថ្ងៃ​សុក្រ ៧​កើត ខែ ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ​២០១៩!

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​០៧​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក  ពុទ្ធ​សករាជ​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ ២០១៩​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​មាន​រៀបចំ​ពិធី ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខដំណែង​អភិបាលរង​អភិបាល នៃ​គណៈ​អភិបាលខេត្ត   បន្ទាយមានជ័យ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច     ក្រឡា​ហោម  ស ខេង  ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។​

​នៅក្នុង​កម្ម​វិធី​ដ៏​វិសេសវិសាល​នេះ​គេ​ឃើញ​មាន​វត្តមាន ឯកឧត្តម​កែ​គឹមយ៉ាន​ឧបនាយករដ្ឋមន្ត្រី និង    ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៊ុន សេង រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​, ព្រមទាំង ឯកឧត្តម លោកជំទាវ លោក​លោកស្រី ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​អគ្គនាយក​អភិបាលរង​ខេត្ត ក្រុមប្រឹក្សា​ខេត្ត និង​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង ប្រធាន​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​មន្ត្រីរាជការ​ជាច្រើន​នាក់​បាន​ចូលរួម​នៅក្នុង​កម្មវិធី ខាងលើនេះ​។​

​ឯកឧត្តម សួន​បវរ អភិបាលខេត្ត​ចាស់ បាន​ឡើង​អាន​របាយការណ៍ និង​សកម្មភាព រយះ​កាល​កន្លង​មក ជូន​គណៈអធិបតី ដោយ​បាន​លើកឡើង អំពី​សមទ្ទិ​ផល​នានា ដែល លោក​បាន​ក៏​សាង ដូចជា​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​នៅ​តាម​ជនបទ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​កែលំអរ ប្រពន្ធ័​លូ និង​ការរៀបចំ​សោភ័ណភាព​នៅក្នុង​ទីក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែ​ត​ការចុះ​ជួប​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះធម្មជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទី​ទល់​ក្រ ព្រមទាំង​ការងារ​សង្គម​ជាច្រើន​ដែល​លោក​បាន​អនុវត្ត  ប្រកបដោយ​តម្លាភាព​។

​សូមបញ្ជាក់​ថា ឯកឧត្តម សួន បវរ ជា​អភិបាលខេត្ត​ទី ១ ហើយ​ដែល​ពេល​ត្រូវ​ចាក​ចេញពី​មុខដំណែង មាន   មន្ត្រី រាជការ​ប្រជាពលរដ្ឋ​មាន​ការសោកស្ដាយ និង​កោតសរសើរ​ដល់​គាត់​ដែល​បាន​ដាក់ចិត្ត​ដាក់​កាយ​ចុះ   ជាមួយ​ប្រជា​ជាពិសេស​ប្អូនៗ យុវជន ប្រជាពលរដ្ឋ កោតសរសើរ  និង​នឹក​ដល់​អនុស្សាវរីយ៍​របស់​ឯកឧត្តម នៅក្នុង​កម្មវិធី​មហា​ចង្ក្រាន​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​ជា​រៀងរាល់ឆ្នាំ ឯកឧត្តម បាន​ធ្វើអោយ​ខេត្ត   បន្ទាយមានជ័យ​ល្បី​ល្បាយ​លេច​មុខមាត់​ដែល   ប្រជាពលរដ្ឋ​ចងចាំ​រូប​ឯកឧត្តម​ជានិច្ច​។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ថ្មី​ដែល​ត្រូវបាន​ប្រមុខ​នៃ​រាជ​រដ្ឋាភិបក​ម្ពុ​ជា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្រាបបង្គំ​ទូលថ្វាយ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​លិខិត​លេខ​៣៩៩ លស ចុះ​ថ្ងៃ​ពុធ ៥​រោច ខែ​ពិសាខ ឆ្នាំ​កុរ   ឯ​កស័ក ពុទ្ធ​សករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ ឧសភា ឆ្នាំ​២០១៩ ស្នើសុំ​ផ្ទេរ​ភារកិច្ច ឯកឧត្តម សួន បវរ ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​២​ពី អភិបាល​ខេត្ត​បន្ទាយមានជ័យ អោយមក​បំរើ​ការងារ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​ដើម្បី​រងចាំ​ទទួល​ភារកិច្ច​ថ្មី ។​និង​គោរព​ស្នើ​សុំ​តែងតាំង ឯកឧត្តម អ៊ុំ រាត្រី ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់លេខ​៦ ជា អភិបាល នែ​គណៈ​អភិបាល ខេត្ត​បន្ទាយមានជ័យ ជំនួស ឯកឧត្តម សួន បវរ ហើយ ស្នើ​សុំ​តែងតាំង ឯកឧត្ដម​ឧត្តមសេនី​យ៍​ឯក គឹ​ង វណ្ណៈ អត្តលេខ ៦៤៥៥៥ នៃ ក្របខ័ណ្ឌ មន្ត្រី នគរបាល​ជាតិ​កម្ពុជា​មក​ជា​ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​២ នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ជា​អភិបាលរង ខេត្ត បន្ទាយមានជ័យ ។​

​ព្រះរាជ ក្រឹត្យ​នស​/​រកត​/០៥១៩/៥៩៤ តែងតាំង  ឯកឧត្តម អ៊ុំ រាត្រី ជា​អភិបាល នៃ គណៈ​អភិបាល ខេត្ត​បន្ទាយមានជ័យ ហើយ​យោង​លិខិត​លេខ ១៩២៨ របស់ អគ្គនាយកដ្ឋាន រដ្ឋបាល​នៃ ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ពុធ ៥​កើត ខែ​ពិសាខ ឆ្នាំ​កុរ  ឯ​កស័ក ពុទ្ធ​សករាជ ២៥៦២ ត្រូវ​នឹង ថ្ងៃទី​០៨ ខែ ឧសភា ឆ្នាំ ២០១៩ ស្ដីពី​ការរៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខដំណែង​អភិបាលរង អភិបាល នៃ គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ សុក្រ ០៧​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១០ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី    និង​ជា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។​

​ឯកឧត្តម អ៊ុំ រាត្រី បាន​ឡើង​ប្ដេជ្ញាចិត្ត ថា​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​នៅក្នុង​សាលាខេត្ត​បន្ទាយមានជ័យ អោយបាន​ល្អ និង ចូលរួម​កិច្ច​សហការ​អោយបាន​ល្អ​ជាមួយ​ស្ថាប័នានា​និង​បេ្ដជ្ញាចិត្ត​ខិតខំ​បំរើ​ការងារ អោយបាន​ល្អ ដល់​ប្រជាពលរដ្ឋ ដោយ​លុបបំបាត់ ការងារ​អស​កម្មណា​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ជួប​ការលំបាក ។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី  ក្រសួង មហាផ្ទៃ​បាន​មានប្រសាសន៍ថា ចំពោះ​សំណើ​របស់​ខេត្ត​ដែល​សុំ​បំបែក ឃុំ សង្កាត់ ភូមិ​ថ្មី​សម្ដេច​និង ពិនិត្យ​សារជាថ្មី តែ​សម្ដេច​បាន លើកឡើង​អំពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ក្រុង ស្រុក ខេត្ត​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៦ ខែ ឧសភា​ឆ្នាំ ២០១៩ ខាងមុខនេះ សម្ដេច  សូម អោយ អង្គ​បោះឆ្នោត​ទាំងអស់​សូម​ចូលរួម​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា​ជៀសវាង កុំ​ជឿ​ការឃោសនា​របស់     ជន​អគតិ មួយចំនួន​។

​ចំពោះ ពលករ​ចំណាកស្រុក​វិញ សម្ដេច​និង​ចាត់ អោយ​ស្ថាប័ន​ជំនាញ​រៀបចំ​កសាង​កន្លែង សម្រាប់​ពលករ ស្នាក់នៅ បណ្ដោះអាសន្ន រី​បញ្ហា​គ្រឿងញៀន វិញ សម្ដេច​បាន​សង្កត់ធ្ងន់ លើ​បញ្ហា​គ្រឿងញៀន នៅតាម​រង្គសាល ណា ដែល​កំពុងតែ ចរាចរ គ្រឿងញៀន សម្ដេច និង​បញ្ចា​អោយ​សមត្ថកិច្ច ចុះ​បង្រា​ប ដោយ​មិន​គិត​ជា​របស់​អ្នកណា​ឡើយ​។ ព្រោះ​បញ្ហា​គ្រឿង​
​ញៀន​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​មក​ហើយ ។​

​សម្ដេច បាន​បន្តទៀតថា រឿង​ព្រំដែន​វិញ​សូម​សមត្ថកិច្ច ដែល​មាន​ភារកិច្ច​ត្រូវ​សហការ​អោយបាន​ល្អ ជាមួយ​ប្រទេស​ជិតខាង ហើយ​ត្រូវ​ចូលរួម ទប់ស្កាត់ ការនាំ​ទំនិញគេចពន្ធ ដែល​ករណី​មួយ ធ្វើអោយ​បាត់​ចំណូល​រដ្ឋ​ជា ពិសេស​ការទប់ស្កាត់​ការនាំ​ពលករ​ឆ្លងដែន ខុសច្បាប់ ហើយ​សម្ដេច​ក៏​បាន កោតសរសើរ ចំពោះ​ស្នាដៃ​ដែល​អាជ្ញាធរ​ខេត្ត និង កម្លាំង​សមត្ថកិច្ច​បាន​អនុវត្ត​ទទួលបាន​ជោគជ័យ   រយះ​កាល​កន្លង​មក ផងដែរ ៕

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com