ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សមត្ថកិច្ច​ក្របួច​ក្រុមចោរ ប្លន់​បាន​២​នាក់ ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ រួច​គេចខ្លួន បាន​៣​ថ្ងៃ​!!!

សមត្ថកិច្ច​ក្របួច​ក្រុមចោរ ប្លន់​បាន​២​នាក់ ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ រួច​គេចខ្លួន បាន​៣​ថ្ងៃ​!!!

ភ្នំពេញ ៖ នៅ​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ ២០១៨ នេះ​សមត្ថកិច្ច​នគរបាល ព្រហ្មទណ្ឌ ខណ្ឌចំការមន សហការ​ជាមួយ នគរបាល ប៉ុស្តិ៍​សង្កាត់ ទំនប់ទឹក បាន​ចាប់ខ្លួន​ចោរប្លន់​២​នាក់ ជា​បន្តបន្ទាប់ ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ នៅ​ចំណុច​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឱយ​សារ​ព័ត​មាន​ខ្មែរ​អច្ឆរ​យ​:​បានដឹងថា  កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី រំលង​អាធ្រា​ត្រ​ឈាន ចូល​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ ២០១៨ មាន​ករណី ជន​ប្រដាប់ អាវុធ​៣​នាក់ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ ពី​ជនរងគ្រោះ ឈ្មោះ រ៉​ន ស្រី​នី​ត ប្លន់​យក​ម៉ូតូ​ស៊ុយ​សូ​គី​លេត ពណ៌​ក្រហម​~​ស ពាក់​ស្លាក​លេខ កណ្តាល ១Z ២៤០៣ នៅ​ចំណុច​ផ្លូវ​មុនី​រ៉េត​កែង​ផ្លូវ​ម៉ៅ​សេទុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។ ភ្លាមៗ​ជនរងគ្រោះ​បាន ទៅ​ប៉ុស្តិ៍​ដាក់​ពាក្យបណ្ដឹង​ដើម្បី​អោយ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជនល្មើស​ចាត់ការ​តាម​ផ្លូវច្បាប់ ។​

​លោក ហ៊ាង ថា​រ៉េត អធិការ រង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ខណ្ឌចំការមន បាន​អោយ​សារ​ព័ត​មាន​ខ្មែរ​អច្ឆរិយ​:  ដឹងថា ក្រោយពី​មាន​ពាក្យបណ្តឹង របស់​ស្ត្រី​រង គ្រោះ​ថា មាន​ក្រុមចោរ​ប្រដាប់​អាវុធ​ខ្លី រួច​ក៏​បើ​ការ ស៊ើបអង្កេត​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទំនប់ទឹក រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨ ក៏​ឈាន​ដល់​ឃាត់​ជនសង្ស័យ​មានឈ្មោះ រ៉ាត់ វណ្ណី អាយុ​៣៦​ឆ្នាំ មុខរបរ សន្តិសុខ​ឯកជន ស្នាក់នៅ​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ   នៅ​ចំណុច ផ្លូវ​ស​ប៊ិត   សង្កាត់​ទន្លេបាសាក់   ហើយ​សាកសួរ​នាំ​ជនសង្ស័យ បាន​ទទួលស្គាល់ បាន​ប្រព្រឹត្ត ប្លន់​ប្រដាប់អាវុធ ដក​កាំភ្លើង​ម៉ាក​កា​៥៤​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ស្ត្រី​រងគ្រោះ ។​

​លោក​អធិការរង​បន្ត​ឱយ​ខ្មែរ​អច្ឆរិយ​:   ដឹង​ទៀត​ថា ក្រោយ​ពី​សួរនាំ​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា បាន​យក ម៉ូតូ​រងគ្រោះ ទៅ​លក់​អោយគេ នៅ​ស្រុក​សំរោង ខេត្តតាកែវ បាន​តំលៃ​៦៥០​ដុល្លារ រួច​ក៏​បាន សហការ​ជាមួយ​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​រាជធានី​ភ្នំពេញ និង​សហការ​ជា​អធិការ​ស្រុក​សំរោង ខេត្តតាកែវ ឃាត់​បុរស​ជនសង្ស័យ​ឈ្មោះ សន សំអាត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​កសិករ​ស្នាក់នៅ​ភូមិ​ពេជ្រ​ឥន្ទ្រា ឃុំ បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ឃាត់​ពី​បទ​ទទួល​ផល​ចោរកម្ម យក​មក​អធិការដ្ឋាន នគរបាល​ខណ្ឌ​ចំការមន ហើយ​ជនសង្ស័យ​ទទួលស្គាល់​បាន​ទិញ​ម៉ូតូ​ម៉ាក​ម៉ូតូ​ស៊ុយ​សូ​គី​លេត ពណ៌​ក្រហម​~​ស ពាក់​ស្លាក​លេខ កណ្តាល ១Z-២៤០៣ ក្នុង​តំលៃ​៦៨០​ដុល្លារ ហើយ​ខ្លួន​យកទៅលក់ បន្ត​អោយទៅ​ខេត្ត​កំពង់ស្ពឺ បាន​តំលៃ​៧២០​ដុល្លារ ក្រោយមក​ក៏​លុយ​ចាយវាយ​អស់ ទើប​សមត្ថកិច្ច​មក​ដល់​ចាប់ខ្លួន​តែម្ដង ។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់​ម្នាក់ ពី​បទ​ប្រើ​អាវុធខ្លី​ម៉ាក​កា​៥៤​ភ្ជង់ ប្លន់​ម៉ូតូ​ស្ត្រី រងគ្រោះ​បាន​សំរេច និង​ជនសង្ស័យ​ម្នាក់ ទៀត​ឃាត់ ពី​បទ​ទទួល​ល​ផល​ចោរកម្ម​ទិញ ម៉ូតូ​ដោយ គ្មាន​ឯកសារ​និង​កសាង​សំណុំរឿង បញ្ជូលទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​តាម ផ្លូវច្បាប់ ។​
(​ដោយ​ខ្មែរ​អច្ឆរិយ​:)!!!

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com