ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្តេច​តេជោ ហ៊ុន សែន ស្នើ​ផ្ទេរ​ភារកិច្ច​អភិបាលខេត្ដ​បន្ទាយមានជ័យ លោក សួន បវរ តែងតាំង​អភិបាលរង លោក អ៊ុំ រាត្រី ជំនួស​វិញ​

សម្តេច​តេជោ ហ៊ុន សែន ស្នើ​ផ្ទេរ​ភារកិច្ច​អភិបាលខេត្ដ​បន្ទាយមានជ័យ លោក សួន បវរ តែងតាំង​អភិបាលរង លោក អ៊ុំ រាត្រី ជំនួស​វិញ​

ព័ត៌មាន​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ពុធ​០៥​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៨ ខែ​ឧសភា​ឆ្នាំ​២០១៩!

​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ប្រមុខ​នៃ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន ស្នើ​ទៅ​ព្រះមហាក្សត្រ​ធ្វើ​ការផ្ទេរ​ភារកិច្ច​មក​បម្រើ​ការងា​រ​នៅ​ក្រសួងមហាផ្ទៃ​ដោយ​តែងតាំង​អភិបាលរង​ម្នាក់ គឺ​លោក អ៊ុំ រាត្រី ជំនួស​វិញ​។ នេះ​បើ​យោង​តាម​មន្ដ្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​មន្ដ្រីជាន់ខ្ពស់​រូបនេះ​បានបញ្ជាក់​ថា នៅ​ថ្ងៃ​នេះ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ក្រាបបង្គំ​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​គោរព​ស្នើសុំ​ផ្ទេរ​ភារកិច្ច​លោក សួន បវរ ពី​អភិបាល​ខេ​ត​បន្ទាយមានជ័យ មក​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួល​ភារកិច្ច​ថ្មី ហើយ​សូម​គោរព​សុំ​តែងតាំង លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត​ជំនួស​វិញ​។ ជាមួយគ្នានេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​គោរព​ស្នើសុំ​បញ្ចូល លោក គឹ​ង វណ្ណៈ ក្របខ័ណ្ឌ​មន្ដ្រីនគរបាល​ជាតិ ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។​

​ជា​ការកត់សម្គាល់​ការ​ផ្លាស់ប្ដូរ​ភារកិច្ច​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ខាងលើនេះ បាន​កើតមានឡើង ក្រោយពី​លោក សួន បវរ ត្រូវបាន​ស្ដ្រី​ម្នាក់​អះអាង​ថា ជា​ស្រី​កំណាន់​បាន​ប្ដឹង​ផ្ដល់ ពាក់ព័ន្ធ​ទៅនឹង​ចំណង​ស្នេហា​របស់​ពួកគេ​ដែល​ធ្លាប់​រស់នៅ​ជាមួយគ្នា​៕

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com