ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ទីបំផុត​អ្នកកាសែត Retuers ទាំង​ពីរ​រូប​ត្រូវ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ដោះលែង​វិញ​ហើយ​!!!

​ទីបំផុត​អ្នកកាសែត Retuers ទាំង​ពីរ​រូប​ត្រូវ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ដោះលែង​វិញ​ហើយ​!!!

ចេញផ្សាយ​ថ្ងៃ​អង្គារ​០៤​កើត​ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៧​ខែ​ឧសភា​ឆ្នាំ​២០១៩!

​ទីបំផុត​អ្នកសារព័ត៌មាន Reuters ទាំង​ពីរ​រូប​ដែល​ត្រូវបាន​តុលាការ​មី​យ៉ាន់​ម៉ា​កាត់ទោស​ដាក់ពន្ធនាគារ​កាលពី​ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​ម្នាក់ៗ​០៧​ឆ្នាំ​នោះ ត្រូវ​បាន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​សម្រេច​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ​ជាមួយ​អ្នកទោស​សរុប​ចំនួន ៦,៥២០​នាក់​ដែល​ត្រូវបាន​លើកលែង​ទោស​ដូចគ្នា នេះ​បើ​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​មុន​នេះ​បន្តិច​នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​អ្នកសារព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ដ៏​ល្បី Reuters ប្រចាំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា លោក វ៉ា ឡូ​ណេ (Wa Lone) អាយុ​៣២​ឆ្នាំ និង​លោក ក្យ​រ អឿ​អូ (Kyaw Soe Oo) អាយុ​២៨​ឆ្នាំ​ត្រូវបាន​តុលាការ​មី​យ៉ាន់​ម៉ា​កាលពី​ខែ​សីហា ឆ្នាំ​២០១៨ សម្រេច​ថា ពិតជា​បាន​ល្មើស​នឹង​ច្បាប់​ចែង​ពី​ការការពារ​ព័ត៌មាន​សម្ងាត់​ជាតិ​មី​យ៉ាន់​ម៉ា​កាលពី​សម័យ អាណានិគម នៅពេលដែល​ពួកគេ ទាំងពីរ បាន​ប្រមូល និង​ទទួលបាន​ព័ត៌មាន​ផ្ទៃក្នុង​សំខាន់ៗ​របស់ ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​កំពុង​ឡុង​ការធ្វើ​សេចក្តីរាយការណ៍​របស់​ពួកគេ​ជុំវិញ​អំពើ​សម្លាប់​រង្គាល​លើ ជនជាតិភាគតិច រ៉ូ​ហ៊ីង​យ៉ា ។​

​គួរបញ្ជាក់​ថា លោក​ប្រធានាធិបតី វីន ម្យី​នត៍ (Win Myint) បាន​សម្រេចចិត្ត​លើកលែង​ទោស​ឱ្យ​អ្នកទោស​រាប់ពាន់នាក់​កាលពី​ខែ​មេសា​កន្លង​ទៅ​។ ការសម្រេចចិត្ត​បែប​នេះ​គឺជា​ទម្លាប់​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​អាជ្ញាធរ​តែងតែ​ង​ដោះលែង ឬ​លើកលែងទោស​ឱ្យ​អ្នកទោស​នៅ​អំឡុង​ពិធី​បុណ្យ​ប្រពៃណី​ចូលឆ្នាំថ្មី​កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា​៕

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com