ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឃាត់ខ្លួន​ប្រធាន​ស្នាក់ការ អង្គការ​ការពា​រធន​ធាន​ធម្មជាតិ និង​អភិរក្ស​ជីវសាស្ដ្រ​ចម្រុះ ប្រចាំ​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ប្រើប្រាស់​ឯកសណ្ឋាន​បន្លំ​ជា​កងកម្លាំង​!!!

ឃាត់ខ្លួន​ប្រធាន​ស្នាក់ការ អង្គការ​ការពា​រធន​ធាន​ធម្មជាតិ និង​អភិរក្ស​ជីវសាស្ដ្រ​ចម្រុះ ប្រចាំ​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ប្រើប្រាស់​ឯកសណ្ឋាន​បន្លំ​ជា​កងកម្លាំង​!!!

(​ព្រះសីហនុ​)៖ អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការឃាត់ខ្លួន​ប្រធាន​ស្នាក់ការ អង្គការ​ការពា​រធន​ធាន​ធម្មជាតិ និង​អភិរក្ស​ជីវសាស្ដ្រ​ចម្រុះ​ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​ប្រើប្រាស់​ឯកសណ្ឋាន​បន្លំ ដូចជា​កងកម្លាំង​ប្រដាប់អាវុធ កាលពី​ថ្ងៃ​ទី​25/07/2018​ហើយ​នៅ​ថ្ងៃទី​26/07/2018​នេះ បាន​បញ្ចូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។​

​ថ្លែង​ប្រាប់​អង្គភាព សារ​ព័ត​មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​:​ថា ប្រធាន​ស្នាក់ការ អង្គការ​ការពា​រធន​ធាន​ធម្មជាតិ និង​អភិរក្ស​ជីវសាស្ដ្រ​ចម្រុះ​ប្រចាំ ខេត្ត​ព្រះសីហនុ​រូបនេះ ត្រូវបាន​ឃាត់ខ្លួន​មានឈ្មោះ ឈឹម សុផាត អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​បើ​តាម​មន្ត្រី​អាវុធហត្ថ ការឃាត់ខ្លួន​នេះ​ជនសង្ស័យ ពាក់ព័ន្ធ​បទ​ប្រើប្រាស់​ឯកសណ្ឋាន ជាអាទិ៍​ដែល​មាន​ភាព​ប្រ​ហាក់ ប្រហែល​គ្នា​នឹង​នគរបាល ឬ​យោធា (​មាត្រា​៦១៦) និង​បទ​ប្រើប្រាស់​អត្តសញ្ញាណ​ខុស​ពី​អត្តសញ្ញាណ​ផ្លូវការ ក្នុង​កិច្ច​សាធារណៈ (​មាត្រា​៦២១) និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង (​មាត្រា​៦៣០)​។​

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​ជំនាញ​ដកហូត​បាន រថយន្ត​ម៉ាក Lexus RX400h មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ សារព័ត៌មាន​ស្មារតី​៧​មករា​អមតៈ 2K-0667, ឯកសណ្ឋាន​ក្លែងបន្លំ​ចំនួន​០១​សម្រាប់​, មួក​ក្លែងបន្លំ​ចំនួន​០២, ស្លាក​ឈ្មោះ​ឧត្តមសេនីយ៍​ចំនួន​០១, ប័ណ្ណ​ព័ត៌មាន​ចំនួន​០៦​សន្លឹក​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ខ្មែរ​អច្ឆរិយ​:

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com