ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​ប្រគល់​ម៉ូតូ​ចំនួន​០២​គ្រឿង​ជូន​ម្ចាស់​ដើម​វិញ​បន្ទាប់ពី​ពិនិត្យ​ឯកសា​រថា​ត្រឹមត្រូវ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរលួច​កាច់​សោ​រក​!!!

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​ប្រគល់​ម៉ូតូ​ចំនួន​០២​គ្រឿង​ជូន​ម្ចាស់​ដើម​វិញ​បន្ទាប់ពី​ពិនិត្យ​ឯកសា​រថា​ត្រឹមត្រូវ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរលួច​កាច់​សោ​រក​!!!

ព័ត៌មាន​ពី​ខេត្ត​កំពង់ស្ពឺ​
​ចេញផ្សាយ​ថ្ងៃ​អង្គារ​០៤​កើត​ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៧​ខែ​ឧសភា​ឆ្នាំ​២០១៩!

​កម្លាំង​ជំនាញ​នៃ​មន្ទី​រយ​ត្តិ​ធម៍​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដោយយោង​តាម​ចំណា​របស់លោក អ៊ូ ផាត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​ប្រគល់​ម៉ូតូ​ចំនួន​០២​គ្រឿង​ជូន​ម្ចាស់​ដើម​ជា​ជនរងគ្រោះ​ក្នុង​អំពើ​លួច​វិញ ក្នុង​នោះ​ម្ចាស់​ម៉ូតូ​មាន​ឈ្មោះ​

​ទី​១-​ឈ្មោះ​ប៊ុន ស្រៀ​ង ភេទ​ប្រុស អាយុ​៤១ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ ភូមិ​កំពុង​អុស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ម៉ូតូ​ម៉ាក​C125 សេរី​2010  ពណ៌​ខ្មៅ ផ្លាកលេខ កំពង់ឆ្នាំង 1C-1717,

​ទី​២-​ឈ្មោះ​ហេង ដី​ុ​ណា ភេទ​ប្រុស អាយុ​២១ មុខរបរ​និស្សិត មាន​ទីលំនៅ ភូមិ ឃុំ​ជាមួយគ្នា ម៉ូតូ​ម៉ាក​NEX ពណ៏​លឿង ស សេរី​២០១៥ ពាក់​ផ្លាកលេខ​ភ្នំពេញ​CR-6118 ។

​សូមបញ្ជាក់​ថា ក្រោយពី​មាន​ពាក្យ​ស្នើ​សុំ​របស់​ម្ចាស់​ម៉ូតូ​តំណាង​អយ្យការ​បាន​ពិនិត្យ​ភស្តុតាង និង​ឯកសារ​មាន​គ្រប់គ្រាន់​ក៏បាន​សម្រេច​ប្រគល់​ម៉ូតូ​ម្ចាស់​វិញ​ទៅ​តាម​ការស្នើសុំ​។​

​ពេល​នេះ​ម្ចាស់​ម៉ូតូ​ក៏​ដូច​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សូម​គោរព​និង​សរសើរ​ដល់​កងកម្លាំង​និង​ស្ថាប័ន​អយ្យការ​ដែល​បាន​ខំ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ បង្ការ បង្ក្រាប និង​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​យេ​ី​ង​គ្រប់ពេលវេលា​ទាន់​សភាព​ការ​ដែល​កេ​ី​តមាន​។​

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com