ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដកហូត​ថ្នាំញៀន​ចំនួន​១២០​គីឡូក្រាម នៅ​ច្រក​អន្តរជាតិ​ត្រពាំង​គ្រៀល​

បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដកហូត​ថ្នាំញៀន​ចំនួន​១២០​គីឡូក្រាម នៅ​ច្រក​អន្តរជាតិ​ត្រពាំង​គ្រៀល​

​ខេត្ត​ស្ទឹងត្រែង ៖ នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ​នៅ​ច្រក​អន្តរជាតិ​ត្រពាំង​គ្រៀល​ព្រំ​ ​ដែន​កម្ពុជា​-​ឡាវ  កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់​បាន​ថ្នាំញៀន​ចំនួន​១២០​ដុំ​ (​ប្រមាណ​ជាង​១២០​គីឡូក្រាម​) ខណៈ​ក្រុម​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា  ។​

​យោង​តាម​មន្ត្រី​ប៉ូលីស​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ក្រុង​ស្ទឹងត្រែង​ឱ្យដឹងទៀតថា ថ្នាំញៀន​ចំនួន​១២០​ដុំ គឺ​ក្នុង មួយ​ដុំ​ប្រហែលជា​១​គី​ឡូ ត្រូវបាន​រកឃើញ​លើ​រថយន្តក្រុង​ដឹក​អ្នកដំណើរ «​សូរិយា​» ខណៈ​ចេញពី​ច្រកទ្វារ​អន្តរជាតិ និង​បន្ត​គោលដៅ​ទៅ​រាជធានី​ភ្នំពេញ ។​

​ប្រភព​ដដែល​បន្តថា ការ​ឃើញ​ថ្នាំញៀន​ដ៏​ច្រើន​នោះ ត្រូវបាន​នាំ​ចេញ​ពី​ប្រទេស​ឡាវ  ក្នុង​ការឆែកឆេ​រក​ឃើញ​ថ្នាំញៀន​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់​មនុស្ស​ប្រុស​ចំនួន​៣​នាក់ ដែល​មាន​ការពាក់ព័ន្ធ​ក្នុងករណី​នេះ​ទី​១ គឺ​តៃកុង​រថយន្ត ទី​២​អ្នកបកប្រែ​ភាសា និង​ទី​៣​សង្ស័យ​ជា​ម្ចាស់​ថ្នាំញៀន​តែម្តង ៕​

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com