ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ទោះបី​សម្តេច​តេ​ជោនា​យករ​ដ្ផ​មន្ត្រី ប្រកាស​មិន​អនុញ្ញាតិ​អោយ​នាំ​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាងណា​ក៍ដោយ​ក៍​មន្ត្រី​ជំនាញ​នៅតែ​ឃុបឃិត​គ្នា​បាន​យ៉ាង​ស្ងប់ស្ងាត់​!!!

​ទោះបី​សម្តេច​តេ​ជោនា​យករ​ដ្ផ​មន្ត្រី ប្រកាស​មិន​អនុញ្ញាតិ​អោយ​នាំ​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាងណា​ក៍ដោយ​ក៍​មន្ត្រី​ជំនាញ​នៅតែ​ឃុបឃិត​គ្នា​បាន​យ៉ាង​ស្ងប់ស្ងាត់​!!!

ព័ត៌មាន​ពី​ខេត្ត​ស្ទឹងត្រែង​
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ​០៣​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៦ ខែ​ឧសភា​ឆ្នាំ​២០១៩!

​ដោយសារ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​បាន​កំពុងតែ​បន្ត​សកម្មភាព​ចេញ​លិខិត​អនុញ្ញាតិ​ផល​អនុផល​ព្រៃឈើ​អោយ​ក្រុមហ៊ុន ស៊ីម៉ុន cambodia ដឹក​ឈើ​ទៅ​លក់​នៅ​ឯ​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត​ក្រចះ​យ៉ាង​សកម្ម​គគ្លើន​បំផុត​។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មីៗ​នោះ​លោក​បណ្ឌិត​កែវ អូ​ម៉ាលិ​ស្ស​ចេញ​លិខិតអនុញ្ញាតិ​ដឹកឈើ​ចេញ​ពី​រោងចក្រ​អារ​ឈើ​ក្រុមហ៊ុន​ស៊ីម៉ុន cambodia ស្ថិតនៅ ភូមិ​ស្រែ​រមាំង ស្រុក​សៀម​ប៉ាង របស់​ខេត្ត​ស្ទឹងត្រែង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ​តាម​រថយន្ត​ម៉ាក​យី​ឌុប​រាប់​សិប​គ្រឿង​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន​កំពុងតែ​ច​ចារ្យ​គ្នា ជាមួយនឹង​មន្ត្រី​ជំនាញ​ដើម្បី​នាំ​ឈើ​ទៅ​ក្រៅប្រទេស ជា​បន្ត​ទៀត​ហើយ​គេ​សង្កេតឃើញ​នៅក្នុង​រោងចក្រ​នេះ​នៅ​មាន​ឈើ​ច្រើន​ឡាំង​ជ្រុងៗ​ត្រៀបត្រា​ប្រហែល​ជាង​១០០០​ម៉ែត្រគូប​ទៀត​ដែល​បានមកពី​ការទិញ​ឈើ​ពី​តំបន់​ខាងក្រៅ​ចូល​មក​រោងចក្រ​។ រី​ឯ​ក្នុង​បរិវេណ​ក្រុមហ៊ុន​នេះ​គេ​សង្កេតឃើញ​មាន​ការ​ឈូសឆាយ​ព្រៃឈើ​ដ៍​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​រាប់ពាន់​ហិកតា​ក្លាយជា​វាល​រហោដ្ឋាន​អស់ហើយ​ដោយ​អត់​មាន​ការដាំដុះ​ឡើងវិញ​នោះ​ទេ​ក្នុង​អំឡុង​ពីរ​ឆ្នាំ​កន្លងមកនេះ​។​

​ដោយសារ​ចេះ​តែ​មាន​ភាពមិនប្រក្រតី​កើតឡើង​យ៉ាង​ជាក់ស្ដែង​ដូចនេះហើយ​ទើប​បាន​សម្ដេច​តេជោ​ហ៊ុនសែន បាន​ណែនាំ​ដល់​ឯកឧត្ដម សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ឲ្យ​បើក​កិច្ចសហប្រតិបត្តិកា​រ ជាមួយ​ប្រជាពលរដ្ឋ​ហើយ​និង​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​អោយមាន​ការផ្សព្វផ្សាយ​អំពី​រឿង​នេះ​ហើយ​ឲ្យ​ផ្សាយ​វ៉ែ​កមុខ​ចំៗ អ្នកប្រព្រឹត្តិ​បទល្មើស​ទាំងនោះ​ទៀតផង —(​សម្លេង​សម្តេច​)​។​

​ឥឡូវ​យើង​រក​មុខ​ឃើញ​ហើយ​អ្នក​ដែល​បំផ្លាញ បទល្មើស​ព្រៃឈើ​យ៉ាង​សម្បើម​នេះ​គឺ​ថៅកែ​ចិន អគ្គនាយក​ក្រុមហ៊ុន ស៊ីម៉ុន cambodia សហការ​ជាមួយ​លោក​បណ្ឌិត កែវ អូ​ម៉ាលិ​ស្ស រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្ដាល​បានឡំ​ប៊ីុ​ឈើ​ពីក្រៅ​តំបន់​ចូលមក​ក្នុង​រោង​ចក្រ​ហើយ​ក្រសោប​ចេញ​តាម​រយៈ​PC ក្រុមហ៊ុន​ឈើ​ស្របច្បាប់​។ ហើយ​ថ្មីៗ​កន្លងទៅនេះ​បាន​សង្កេតឃើញថា មន្ត្រី​អធិការកិច្ច​ដែល​មកពី​ក្រសួង​អធិការ​កិច្ចទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធិ​សភា ក៏បាន​ចូលមក​ដល់​ទីតាំង​ក្រុមហ៊ុន​នេះ​ផងដែរ ក៏ប៉ុន្តែ បាន​ត្រឡប់​ទៅ​វិញ​ដោយ​ស្ងាត់ៗ មិនដឹង​ជា​លួច​ធ្វើ​របាយការណ៍​ជួយ​ក្រុមហ៊ុន​នេះ​ដោយ​របៀប​ណា​? ទេ​? ទើបបានជា​ស្ថានការណ៍​បទល្មើស​នៅ​តែ​បន្ត​កើត​ឡើង​ដោយ​រលូន​ដដែល​។​

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com