ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន​! សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​បាន​ភ្លាមៗ ក្រោយពី​បាញ់​សម្លាប់​ជនជាតិ​ចិន​ដូចគ្នា ទម្លាក់​ពី​រថយន្ត !!!

ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន​! សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​បាន​ភ្លាមៗ ក្រោយពី​បាញ់​សម្លាប់​ជនជាតិ​ចិន​ដូចគ្នា ទម្លាក់​ពី​រថយន្ត !!!

ព័ត៌មាន​ពី​ខេត្ត​ព្រះសីហនុ​
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ ០៣ កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៦ ខែ​ឧសភា​ឆ្នាំ​២០១៩!

​បើ​យោង​តាម​ឧត្តមសេនីយ៍ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បានឲ្យដឹងថា សមត្ថកិច្ច​ខេត្ត​បាន​ស្ទាក់​ឃាត់ខ្លួន​ជន​ជាតិចិន​២​នាក់​បាន​ភ្លាមៗ ក្រោយពី​បាញ់​សម្លាប់​ជនជាតិ​ចិន​ដូចគ្នា ហើយ​ទម្លាក់​ពី​រថយន្ត​នៅ​ចំណុច​នៅ​មុខ​សណ្ឋាគា​ខ្សាច់​ស ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង​១៥​និង​៣០ នាទី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩​។

​សូមបញ្ជាក់​ថា នៅវេលា​ម៉ោង​១៥​និង​៣០​នាទី​នា​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មាន​ករណី​ផ្ទុះអាវុធ​មួយ​នៅមុខ​សណ្ឋាគា​ខ្សាច់​ស ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បណ្តាល​ឱ្យ​បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅនឹងកន្លែង​។​

​ជនជាតិ​ចិន​ទាំង​នេះ​បាន​ជិះ​រថយន្ត​ម៉ាក Highlander ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-3970 ប៉ុន្តែ​ទោះជា​យ៉ាងណា សមត្ថកិច្ច​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់ នៃ​ករណី​ឃាតកម្ម​នេះ​នៅឡើយ​ទេ​៕​បឋម​

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com