ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ មាន​ការឃុបឃិត​បើកដៃ​ឱយ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​នៅ​សម្ងំ​ស្ងៀម​ទទួល​លាភសក្ការៈ ទើប​គ្មាន​ការបង្ក្រាប

ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ មាន​ការឃុបឃិត​បើកដៃ​ឱយ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​នៅ​សម្ងំ​ស្ងៀម​ទទួល​លាភសក្ការៈ ទើប​គ្មាន​ការបង្ក្រាប

ខេត្ត​ព្រះវិហារ  ៖ ប្រជាពលរដ្ឋ​ក៏ដូចជា​ប្រជា​សហគមន៍​ការពារ ព្រៃ​ព្រះ​រកា ក្នុង​ស្រុក​ត្បែងមានជ័យ  ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ត  ខេត្ត​ព្រះវិហារ  បាន​រិះគន់ យ៉ាងខ្លាំង​ប្រាប់​សារ​ព័ត​មាន​និង​គេហទំព័រ​ខ្មែ​អច្ឆរិយ​: ថា​កន្លង មក ឯកឧត្ដម សាយ សំ​អាល់  រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជឿ​តែ​លើរ បាយ​ការណ៍​ភូតភរ​របស់ មន្ត្រី​អាជ្ញាធរ​ខេត្ត​ព្រះ​វិ ហា​រ និង​លោក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ ប៉ុណ្ណោះ ដោយ​មិន​បាន​ចុះ​ត្រួតពិនិត្យ​ស្ថាន ភាពជាក់ស្ដែង ករណី​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ភូមិសាស្ត្រ​ខាងលើ​នោះទេ ។​

​ហេតុនេះហើយ​ទើប​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ព្រះ​រកា កើតឡើង​កាន់តែ​មាន​កំនេីន​ខ្លាំង​ឡេីងៗ​ដោយសារ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ និង​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ  នាំគ្នា​សម្ងំស្ងៀម​បាន​ទ​ទូល​លាភ​ស​ការ​:​ហើយ​យក​លេស​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គ្មាន​ពេល​បង្ក្រាប​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈេ​ី​នោះទេ​។

​ដោយ​មាន​ហេតុផល​នេះ​ហើយ​ទើប​ក្រុម​ឈ្មួញ​អាច​មាន​ឱកាស់់​កាប់បំបំ​ផ្លាញ​ព្រៃ​ព្រះ​រកា រ​តាម​អំពើ​ចិត្ត​របស់​ពួកគេ​ហើយ​សូម្បី​តែ​ដើម​ច្បោះ​ជ័រ ដែល​ជា​មុខរបរ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​កួយ នៅ​តំបន់​ព្រៃ​ព្រះ​រការ​នោះ ក៏​កំពុង​ប្រឈម​នូវ​ការវិនាស​សាបសូន្យ​ដែរ​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹង​ទៀតថា  ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ មិនមាន​វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា ដែល​កំពុង​កើតឡើង​យ៉ាង​មហន្តរាយ​នោះ​ទេ​ដោយសារ​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត​។​

ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​មួយចំនួន​កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ព្រះ​រកា យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​ទាំង​អភិបាល​ខេត្ត ទាំង​មន្ត្រី​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សុទ្ធតែ​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។

​ប្រការ​នេះ​ធ្វើឲ្យ​ព្រៃ​ព្រះ​រកា កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​ក្នុង​ដំណាក់កាល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គឺ​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះរ​កា​យ៉ាងគំហុក​តែម្តង​ដោយ​មាន​កា​របេី​ក​ភ្លេីង​ខៀវ​ជា​ឱកាស​។​

​ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បាន​លើកឡើង​ថា ព្រៃ​ព្រះ​រកា​ដែល​មាន​ទំហំ ៩៦ ០០០ ហិកតា កំពុង​រង​ការបំផ្លាញ​កាន់តែ​ខ្លាំង​ឡើងៗ​ព្រោះ​អភិបាល​ខេត្ត​ព្រះវិហារ ឯកឧត្ដម  អ៊ុន ចាន់​ដា ក៏​ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ មិន​ខ្វល់​ពី​សេចក្ដី​វិនាស​ព្រៃឈើ​នោះឡើយ​។​

ប្រភព​ខ្លះទៀត​បាន​បង្ហើប​ឲ្យដឹងថា បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ព្រះ​រកា គឺជា​ប្រភព​ចំណូល​របស់ ឯកឧត្ដម  អ៊ុន ចាន់​ដា ក៏​ដូចជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ផងដែរ​? ហេតុនេះហើយ​ទើប​ពួកគេ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​។ សូម្បី​តែ ឯកឧត្តម  សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុង​ខណៈ​ដែល​ព្រៃ​ព្រះ​រកា រង​ការបំផ្លាញ​កាន់តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត ហើយ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១ ស្ទើរតែ​វិនាស​សាប​សូន្យ​៕
(​នៅ​មាន​ត ដោយ​ខ្មែរ​អច្ឆរិយ​:)!

 

Filed in: រាយការណ៍សំខាន់ៗ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com