ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បើ​គ្មាន​វិធានការ​បង្ក្រាប​ទេ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​ភ្នំ​ឱ​រ៉ាល់​ឈានទៅរក​វិនាសសកម្ម ដោយសារ​ក្រុម​ឈ្មួញ​កែន​ប្រជាពលរដ្ឋ​ឱយ​ចូល​ទៅ​កាប់បំផ្លាញ !!!

បើ​គ្មាន​វិធានការ​បង្ក្រាប​ទេ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​ភ្នំ​ឱ​រ៉ាល់​ឈានទៅរក​វិនាសសកម្ម ដោយសារ​ក្រុម​ឈ្មួញ​កែន​ប្រជាពលរដ្ឋ​ឱយ​ចូល​ទៅ​កាប់បំផ្លាញ !!!

ព័ត៌មាន​ពី​ខេត្ត​កំពង់ស្ពឺ ស្រុក​ឱ​រ៉ា​ល់​
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ​០៣​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៦ ខែ​ឧសភា​ឆ្នាំ​២០១៩!

​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩​ថ្មីៗ​នេះ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ឱ​រ៉ា​ល់ បាន​សហការ​ជាមួយ​គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ឃាត់​រថយន្ត​ដឹក​ផល​អនុផល​ព្រៃឈើ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​០១​គ្រឿង ដឹកនាំ​ដោយ​លោក ប៊ុន វិចិត្រ អភិបាលរង​ស្រុក ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​ខ្នាត​ធំ​០១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A 1964 ម្ចាស់​ឈ្មោះ បិុច ស៊ុន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ ឃុំ​កាត់​ភ្លុក ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ កំពុង​ធ្វើ​សកម្មភាព​លើ​ក​អុស​ស្ទែរ បាន​ចំនួន​០៩​ស្ទែ​រ នៅ​ចំនុច​ខ្នង​ទំនប់​ពាម​ល្វា ស្ថិតនៅ​ភូមិ​ស្រែ​ច្រាប ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់  ពេល​នេះ​ក្រុម​ការងារ​បាន​ឃាត់​រថយន្ត​នោះ​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​គួរ​រំលឹក​ថា​កន្លងមក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​យើង​ដឹង​ថា បច្ចុប្បន្ន​នេះ​មានឈ្មញ​រកស៊ី​ឈើម្នាក់​ឈ្មោះ ចែ​លីន ជា​មេ​ការដឹកឈើ​អុស​ឡង់​មាន​ទីលំនៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ កំពុង​កែន​ប្រមូល​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ឱយ​នាំគ្នា​ចូល​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​ក្នុង​ដែន​ជម្រក​ដែលជា​ប្រភេទ​កូនឈើ​គ្រប់មុខ​កំពុង​លូតលាស់​កាត់​យក​មក​ធ្វេី​ជា​អុស​យក​ទៅ​លក់​ឲ្យ​ថៅកែ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​។​

​ប្រភព​នេះ​បាន​បង្ហេីប​ឲ្យ​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​ដឹង​ទៀត​ថា ថៅកែ​ឈើ​ខាងលេ​ី​នេះ​គេ​រកស៊ី​មិន​ខ្លាច​អាជ្ញាធម៌​ដែនដី មន្ត្រី​ជំនាញ​ឡេ​ី​យ​ដោយ​គេ​អាង​ខ្នងបង្អែក​ពី​ជំទាវ​ម្នាក់​មាន​អំណាច​ម្នាក់​នៅ​ភ្នំពេញ ដែល​មាន​ប្ដី​របស់​គាត់​ជា​ឧត្ដមសេនីយ៍ទោ​ដឹកឈើ​ចេញពី​ខេត្ត​កពង់​ស្ពឺ​ជាច្រើន​ឆ្នាំ​កន្លង​មក​ហេ​ី​យគ្មាន​កាបង្ក្រាប​ទេ ដោយ​ដឹក​ម្ដងៗ​ចាប់ពី​០១​ឡាន​ទៅ​០៣​ឡាន​ប្រភេទ​រថយន្ត​ម៉ាក​យី​ឌុប​មាន​ស្លាក​លេខ​ភ្នំពេញ​2B 5130​ចំណុះ​ចាប់ពី​៥០​ទៅ​៦០​ម៉ែត្រគូប​ចេញពី​ចំណុច​ទំនប់​ពាម​ល្វា ក្នុងភូមិ​ច្រាប ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ បាន​កំពុង​បំផ្លាញ​ផ្លូវ​ជាតិ​របស់​រដ្ឋ​សូមបី​តែ​ស្ថានី​ជញ្ជីង​នៅតាម​ផ្លូវ​ក៏​មិន​ហ៊ាន​បង្ក្រាប​ដែរ​កន្លងមក​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ ក្រុម​អ្នកសារព័ត៌មាន​យើង​ជា​ច្រើន​អង្គភាព​បាន​ចុះ​មក​បំពេញ​ការងា​រយ​ក​ព័ត៌មាន​ចំណុច​ស្ពាន​ពាម​ល្វា ក្នុងភូមិ​ច្រាប ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​បាន​ជួប​រថយន្ត​របស់​ថៅកែ​ឈ្មោះ​ចែ​លីន កំពុងលេីក​ឈើអុស​ដាក់លេី​រថយន្ត​ហេ​ី​យបាន​រាយការណ៍​មាន​នេះ​ទៅ​ឯកឧត្ដម វី សំណាង អភិបាលខេត្តដេី​ម្បី​ជូន​ជ្រាប​ជា​ព័ត៌មាន ភ្លាមៗ​នោះ​ឯកឧត្ដម​បាន​បញ្ជា​ឲ្យកម្លាំង​ជំនាញ​ចុះ​ទៅដល់​កន្លែង​ព្រមទាំង​បង្ក្រាបបាន​ទាន់ពេលវេលា​នូវ​រថយន្ត​ដឹកឈើ​អុស​របស់​ឈ្មោះ​ចែ​លីន​នេះដេី​ម្បី​ចំណាត់កា​រតាម​ផ្លូវច្បាប់​។​

​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម​អភិបាលខេត្ត វី សំណាង បាន​បង្ក្រាប​ទាន់ពេលវេលា​រាល់​បទ​ល្មេី​ស​ព្រៃឈើ​ដែល​កេ​ី​ត​មាន​នៅក្នុង​ខេត្ត​បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​។​

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com