ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បង្ក្រាប​ឃ្លាំង​ស្តុក​ឈើ​យ៉ាង​ធំ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ឃ្លាំង​ត្រៀម​យកទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​!!!

បង្ក្រាប​ឃ្លាំង​ស្តុក​ឈើ​យ៉ាង​ធំ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ឃ្លាំង​ត្រៀម​យកទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​!!!

ព័ត៌មាន​ពី​ខេត្ត​រតនគិរី ក្រុង​បាន​លុង​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​០២​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៥ ខែ​ឧសភា​ឆ្នាំ​២០១៩!

​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ​ឃ្លាំង​ស្តុក​ឈើ​ក​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី ត្រូវបាន​លោក រ៉ា បូរ៉ាន់​ឌី ព្រះ​រាជ្ញា​រងអម​សាលា​ដំបូងខេ​ត្ត​រតនគិរី ដឹកនាំ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កម្លាំង​នគរបាល​ក្រុង​បាន​លុង មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចុះ​រឹបអូស​។​

​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​យើង​ដឹង​ថា ឈើ​ទាំង​នេះ​ជា​ប្រភេទ​ឈើ​កកោះ ហើយ​លោក​បញ្ជា​ឲ្យ​ដឹក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ សិន​ដេ​ី​ម្បី​រង់ចាំ​វាស់វែង​នៅពេល​ក្រោយ ទាក់ទិន​ទៅ​នឹង​ឃ្លាំង​ស្តុក​ឈើ​ខាងលើ​នេះ​ដែរ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​យក្ស​ឡោម ប្រាប់​ឲ្យ​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​យើង​ដឹង​ថា ឈើ​ទាំង​នេះ​មិន​ស្គាល់​ឈ្មោះ​ម្ចាស់​ទីតាំង​នៅឡេ​ី​យ​ទេ គឺ​ពួកគេ​ជួល​តៗ​គ្នា​ប៉ុន្តែ​ម្ចាស់​ពិតប្រាកដ​ប្រហែល​នៅ​រាជធានី​ភ្នំពេញ​ឯ​ណោះ​។​

​ប្រភព​មួយទៀត​បាន​បង្ហើប​ថា​ឈើ​ទាំង​នេះ​ក្រុម​ឈ្មួញ​ដឹក​យកទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​នៅ​ពេលយប់ៗ ដាក់​តាម​រថយន្ត​សាំ​យ៉ុង ហើយ​ត្រូវបាន​គេ​សង្ស័យថា​ឃ្លាំ​នេះ​មានកូន​មន្ត្រី​ថ្នាក់ខ្ពស់​២​នាក់ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ចេញមុខ​រត់​ការណ៍​ឲ្យ​ឈ្មួញ​វៀតណាម ដោយ​មាន​ឥទ្ធិពល​ឪពុក​កាង​ពីក្រោយ​។​

​ដោយយោង​តាម​អនុ​សាស្ត្រ​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេល​នេះ​ត្រូវតែ​បង្ក្រាប​ឲ្យបាន​ជា​ដាច់ខាត​មិន​ថា​អ្នកមានអំណាច មាន​ខ្សែ​ប៉ុណ្ណា​ក៏​ដោយ​ចំពោះ​ករណី​នាំ​ឈើ​ចេញ​ឆ្លង​ដែន​នោះ​ហើយ​ប្រជាជន​យើង​សង្ឃឹមថា​ចំពោះ​ម្ចាស់​ឃ្លាំង​នេះ​ពិតជា​មាន​ការឃាត់ខ្លួន​បាន​នាពេល​ឆាប់ៗ​ដេម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​បន្ទាប់​ពី​ការ​រឹបអូស​ឈើ​ជាច្រើន​។​

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com