ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​នាៗ​ក្នុង​ស្រុក​កោះ​ញែក​!!!

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​នាៗ​ក្នុង​ស្រុក​កោះ​ញែក​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី ស្រុក​កោះ​ញែក​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​០២​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៥ ខែ​ឧសភា​ឆ្នាំ​២០១៩!

​នៅ​ព្រឹក​ថ្ងៃអាទិត្យ​០២​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៥ ខែ​ឧសភា​ឆ្នាំ​២០១៩ ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ ដោយ​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ និង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ក្រុមហ៊ុន​នានា​នៅ​ស្រុក​កោះ​ញែក ដែល​កំពុង​ធ្វើការ​ឈូសឆាយ និង​ប្រមូល​ផល អនុផល​ព្រៃឈើ ជាពិសេស ជំរុញ​ការដាំដុះ​ដំណាំ​ផ្សេងៗ ទៅតាម​ផែនការ​ដែល​ក្រសួង​បាន​កំណត់​។

​នា​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ជំរុញ​ដល់​ក្រុមហ៊ុន​ទាំងអស់ ត្រូវ​ខិតខំ​ប្រមូល​ផល អនុផល​ព្រៃឈើ​ដែល​បាន​បង់ពន្ធ​ជូន​រដ្ឋ ដើម្បី​ធ្វើ​ការកែឆ្នៃ​សម្រាប់​ប្រើប្រាស់ និង​ត្រូវ​អនុវត្ត​តាម​គោលការណ៍​របស់​មន្ត្រី​ជំនាញ និង​តាម​កិច្ចសន្យា​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ដែល​បាន​កំណត់​ឱ្យបាន​ត្រឹមត្រូវ​ជា​ពិសេស​ជំរុញ​ការដាំដុះ​ដំណាំ​ផ្សេងៗ​។​

​បន្ថែម​លើស​នេះ ឯកឧត្តម អភិបាលខេត្ត បាន​ណែនាំ​ដល់​សមត្ថកិច្ច រួមទាំង​មន្ត្រី​ជំនាញ ត្រូវ​សហការ​គ្នា​ទប់ស្កាត់ និង​បង្ក្រាប់​បទល្មើស​ផ្សេងៗ ជាពិសេស ការកាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធ​ឲ្យ​ខាន​តែ​បាន​។​

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com