ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​កម្លាំង​ចម្រុះ​នៅ​ក្រុង​សៀមរាប​បើក​ការបង្ក្រាប​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​៥​នាក់​ជាមួយ​ម៉ា​ទឹកកក​៧​កញ្ចប់​!!!

​កម្លាំង​ចម្រុះ​នៅ​ក្រុង​សៀមរាប​បើក​ការបង្ក្រាប​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​៥​នាក់​ជាមួយ​ម៉ា​ទឹកកក​៧​កញ្ចប់​!!!

ព័ត៌មាន​ពី​ខេត្តសៀមរាប​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​០២​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​កុរ ឯក​ផា​ស័ក​ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៥ ខែ​ឧសភា​ឆ្នាំ​២០១៩!

​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក និង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​រោង​សិប្បកម្ម​ឈើ​មួយកន្លែង ស្ថិតនៅ​ក្រុម​ទី​១ ភូមិ​តាវៀន សង្កាត់​សលា​កំរើក ក្រុង​សៀមរាប ដោយ​ឃាត់​បាន​ជនសង្ស័យ​ចំនួន ៥​នាក់ ជាមួយ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន ៧​កញ្ចប់​។​

​តាម​ការ​ឲ្យដឹង​ពី​លោក​វរសេនី​យ៍​ត្រី ចែម ចំណាន អធិការរង​ទទួល​ផ្នែក​ប្រឆាំង​គ្រឿងញៀន បានឲ្យ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ “​ខ្មែ​អច្ឆរិយ​:”​យេ​ី​ង​ដឹង​ថា​ដឹ​ថា​ក្នុង​កិច្ច​សហប្រត្តិបត្តការណ៍​នេះ​ក្រុមការងា​របាន​ឃាត់ខ្លួន​ជន​សង្ស័យបា​ន​ចំនួន​៥​នាក់ រួមមាន​
១-​ឈ្មោះ យ៉ាន់ ត្រា​
២-​ឈ្មោះ ថក់ ចាន់​ថៃ
៣-​ឈ្មោះ ថូ ពិសី ភេទ​ស្រី
៤-​ឈ្មោះ ទី ភក្តី និង​
៥-​ឈ្មោះ លាង ចាន់​ម៉េង​
​វត្ថុតាង​ដកហូត​ម្សៅ​មេតំ​ហ្វេ​តា​មីនប្រភេទ​ទឹកកក​ចំនួន ៧​កញ្ចប់ ស្មើ​នឹង​ទម្ងន់ ១.៦​ក្រាម ឧបករណ៍ប្រើប្រាស់ សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ដាវ​ដែក​ចំនួន ១​ដើម និង​ទូរស័ព្ទដៃ​ចំនួន ៤​គ្រឿង​។​
​នៅ​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៩ ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com