ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្តម ស្វាយ សំ​អ៊ាង​ ​បញ្ចេញ​កណ្ដាប់ដៃ​ក្តៅ គគុក​បង្ក្រាប​បទ​ល្មើស​ព្រៃឈើក្នុង​ខេត្ត​មណ្ឌលគិរី​!!!

ឯកឧត្តម ស្វាយ សំ​អ៊ាង​ ​បញ្ចេញ​កណ្ដាប់ដៃ​ក្តៅ គគុក​បង្ក្រាប​បទ​ល្មើស​ព្រៃឈើក្នុង​ខេត្ត​មណ្ឌលគិរី​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី ស្រុក​ពេជ្រា​ដា​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​០១ កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៤​ខែ​ឧសភា​ឆ្នាំ​២០១៩​។​

​នៅ​ថ្ងៃ​សៅរ៍​០១​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៤​ខែ​ឧសភា​ឆ្នាំ​២០១៩
​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម ស្វាយ សំ​អៀង អភិបាល​នៃ​គណ​អភិបាលខេត្ត​មណ្ឌល​គី​រី​បាន​ប្រើ​កណ្ដាប់ដៃ​ក្ដៅ​ដោយ​បើក​យុទ្ធនាការ​បង្ក្រាប​បទ​ល្មេី​ស​ព្រៃឈេ​ី​ជាក់ស្ដែង រឹបអូស​ឈើ ដែល​ឈ្មួញ​លួច​កាប់​បំផ្លាញ​ពី​តំបន់​អភិរក្ស​នានា​ក្នុង​ខេត្ត​មណ្ឌល​គី​រី ហើយ​យក​មក​លាក់ទុក បាន​ចុះ​ដល់​ទីតាំង​ស្ដុក​ឈើ​លួចលាក់​នៅក្នុង​មូលដ្ឋាន​ស្រុក​ពេជ្រា​ដា ដែល​សង្ស័យ​ថា​ឈ្មួញ​អាច​លួច​កាប់​បំផ្លាញ​ព្រៃ​អភិរក្ស​នៅ​តំបន់ ទឹកជ្រោះ​ប៊ូ​ស្រា​និង​ក្នុង​ដែន​ជម្រក​ភ្នំ​ណា​ម​លៀ​។​

​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​អោយ​អង្គភាព​គេហ​ទំ​ពរ​”​ខ្មែរ​អច្ឆរិយ​:” យើង​ដឹង​ថា ក្នង​យុទ្ធនាការ​បង្ក្រាប​នេះ​បាន​ប្រមូល​ឈើប្រណិត​បាន​ប្រហែល​ជិត​១០០​ដុំ​នៅក្នុង​ភូមិសាស្ដ្រ​ស្រុក​ពេជ្រា​ដានេះ​។ សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មីៗ​នេះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ដឹកនាំ​កំលាំង​រដ្ឋបាល​ចុះ​បង្ក្រាប​បាន​ឈើប្រណិត​ចំនួន​៨៣​កំណាត់​ផងដែរ នៅក្នុង​ភូមិសាស្ដ្រ ភូមិ ឡៅ​កា ឃុំ​ឡៅ​កា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី បន្ទាប់​ពី​មាន​ការចង្អុលបង្ហាញ​ពី​ក្រុមការងារ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ឯកឧត្តម នួន សុខា​វី រួចមក​។​

​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ប្រកាស​បិទ​ការនាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ចំពោះ​ឈើ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​នាំចេញ​ត្រឹមត្រូវ​នឹង​បាន​អំពាវនាវ​អោយ​មន្ត្រីក្រោមឱវាទ អនុវត្ត​វិធានការ​ក្ដៅ​ដោយ​ចាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​ឈ្មួញ​ឈើ​ទាំងឡាយណា​ដែល​នៅតែ​រឹងរូស​ឬ​បំពាន​លើ​បំរាម​នេះ​។ ដូច្នេះ​ការ​អន​វត្ត​ន៍​វិធានការ​នេះ គឺ​ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​” http/www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com