ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រសួង​យុត្តិធម៌​ពិនិត្យ​សំណើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​សម្រាប់​បុណ្យពិសាខបូជា នៅ​ថ្ងៃ​ចន្ទ​អាទិត្យ​ក្រោយនេះ​!!!

ក្រសួង​យុត្តិធម៌​ពិនិត្យ​សំណើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​សម្រាប់​បុណ្យពិសាខបូជា នៅ​ថ្ងៃ​ចន្ទ​អាទិត្យ​ក្រោយនេះ​!!!

​ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​១៥​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៤​ខែ​ឧសភា​ឆ្នាំ​២០១៩​។​

​ក្រសួង​យុត្តិធម៌ នឹង​ចាប់ផ្តើម​ប្រជុំ​ត្រួតពិនិត្យ​លើ​សំណើ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​សម្រាប់​បុណ្យពិសាខបូជា​នៅ​ចន្ទ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខ​នេះ​សំណើ​នោះ​ត្រូវបាន​លើកឡើង​ដោយ​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន​២២ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​០៣​នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​យុត្តិធម៌​។​

​កិច្ចប្រជុំ​ខាងមុខនេះ នឹង​ដឹកនាំ​ដោយ លោក អ​ង្ស វង្ស វឌ្ឍា​នា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ដោយ​មាន​ការចូលរួម​ពី​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។​
​តាម​ការផ្សព្វផ្សាយ​របស់​ក្រសួង​យុត្តិធម៌ គឺ​សម្រាប់​បុណ្យ​ពិសាខបូជា គណៈកម្មការ​រាជធានី​-​ខេត្ត (​ពន្ធនាគារ​រាជធានី​-​ខេត្ត​ចំនួន ២២ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​០៣ ) បាន​ធ្វើ​លិខិត​ស្នើ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត សរុប ២៥២​រូប ក្នុងនោះ​ស្រី​១៦ រូប​។​

​ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នឹង​ពិនិត្យ​លក្ខណៈសម្បត្តិ​ទណ្ឌិត​ទាំងនោះ ហើយ​ធ្វើ​សេចក្តីសម្រេច​ចុងក្រោយ ដើម្បី​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន ធ្វើ​សំណើ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​លើកលែងទោស និង​បន្ធូរបន្ថយ​ទោស​។​

​សូមបញ្ជាក់​ថា ជា​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ឱ្យមាន​ការបន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន​៣​ដង​ក្នុង​១​ឆ្នាំៗ ក្នុងនោះ​មាន​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ បុណ្យ​ពិសាខបូជា និង​បុណ្យអុំទូក​ផងដែរ​។​
​កាលពី​អំឡុង​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ឆ្នាំ​២០១៩ កន្លងទៅនេះ កម្ពុជា​ក៏​បាន​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​៤២​រូប និង​លើកលែងទោស​ដល់​ទណ្ឌិត​៨​រូប​ផង​ដែរ​៕

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com