ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ផ្លូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន និង​សួរសុខទុក្ខ​ដល់​កងកម្លាំង​ការពារ​ព្រំដែន ក្នុងស្រុក​ពេជ្រា​ដា​!!!

ឯកឧត្តម ស្វាយ សំ​អ៊ាង  អភិបាលខេត្ត​មណ្ឌលគិរី ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ផ្លូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន និង​សួរសុខទុក្ខ​ដល់​កងកម្លាំង​ការពារ​ព្រំដែន ក្នុងស្រុក​ពេជ្រា​ដា​!!!

​ព័ត៌មាន​ពី​ខេត្ត​គិរី ស្រុក​ពេជ្រា​ដា​
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ​១០​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​២៩ ខែ​មេសា​ឆ្នាំ​២០១៩!
​អត្ថបទ​: ដោយ វង្ស រចនា​

​នៅ​ថ្ងៃ​អាទិត្យ​០៩​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត និង​មន្ទីរ​អង្គភាព​ជំនាញ ជុំវិញ​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​មើល​តាម​ខ្សែ​បន្ទាត់​ព្រំដែន និង​ចុះសួរសុខទុក្ខ​ដល់​កងកម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។​

​ឯកឧត្តម អភិបាលខេត្ត បាន​មានប្រសាសន៍ថា គោលបំណង​ដើម្បី​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ព្រំដែន​ដែល​កង​វិស្វកម្ម​បាន​ឈូសឆាយ​ផ្លូវ​តាម​បន្ទាត់​ព្រំដែន និង​ពិនិត្យ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ចន្លោះ​បង្គោល​សីមា​លេខ ៤៨-៤៧ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម និង​បាន​ចុះ​សាកសួរ​សុខទុក្ខ​ដល់​កងកម្លាំង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ក្បាលដំរី ប៉ុស្តិ៍​ដាក់​ជម និង​ប៉ុស្តិ៍​ដាក់​ចូរ ថែម​ទាំង​ចុះ​ពិនិត្យមើល​ដី​សម្បទាន​សង្គមកិច្ច សម្រាប់​សាងសង់​លំនៅដ្ឋាន​ជូន​កងកម្លាំង​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម អភិបាលខេត្ត បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​នគរបាល និង​កងកម្លាំង​យោធា​ដែល​កំពុង​ឈរជើង​នៅតាម​តំបន់​ព្រំដែន​នូវ​ថ្នាំ​ផ្តាសាយ ព្រមទាំង​ឧបត្ថម្ភ​ថវិកា​ក្នុង​មួយ​ប៉ុស្តិ៍ៗ​ទទួលបាន​ថវិកា​១​លាន​រៀល​ដោយឡែក​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត បាន​ពាំនាំ​នូវ​ថវិកា​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ​ជូន​ដល់​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​បី​ប៉ុស្តិ៍​ដោយ​ក្នុង​មួយ​ប៉ុស្តិ៍ៗ​ទទួលបាន​ថវិកា​៤០​ម៉ឺន​រៀល​ផងដែរ​។​

​កងកម្លាំង​ទាំងអស់​ដែល​ឈរ​ជេ​ី​ង​តាម​បន្ទាត់​ព្រំដែន​បាន​ថ្លែង​អំណ​គុណ​ចំពោះ​ឯកឧត្ដម​និង​ក្រុមការងារ​ដែល​បាន​ចុះ​សួរ​សុខ​ទុក​ព្រមទាំង​បាន​នាំយក​អំណោយ​គ្រឿងឧប្បភោគ​ជូន​ដល់​កងកម្លាំង​សូម​គោរព​ជូនពរ​ឯកឧត្ដម​និង​ក្រុម​ការងារ​បាន​ជួប​នូវ​សេចក្ដីសុខ​គ្រប់​ប្រការ​និង​ពុទ្ធពរ​ប្រាំ​ប្រការ គឺ​អាយុ វណ្ណ​: សុខៈ ពល​: និង​បដិភាណ​: កុំបី​ឃ្លៀងឃ្លាត​ឡេ​ី​យ​។​

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ “http/www.khpress.net”

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com