ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក ហេង ផល្លា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ថ្នល់កែង​ប្រមូល​លុយ​តាម​របៀប​ពុករលួយ

លោក ហេង ផល្លា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ថ្នល់កែង​ប្រមូល​លុយ​តាម​របៀប​ពុករលួយ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  ហេង ផល្លា បានឲ្យដឹងថា  កាលពី​មុន​លោក ហេង  ផល្លា ជិះ​តែ​ម៉ូតូ​កញ្ចាស់​ទៅ ធ្វើការ ប៉ុន្តែ ឥឡូវនេះ​ក្រោយ​ពេល ទទួលបាន​តួនាទី​ជា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ត​ចំណុច​ថ្នល់កែង  ផ្លូវជាតិ​លេខ ៦ ខេត្ត កំពង់ចាម គឺ​លោក ហេង ផល្លា  ជិះ​រថយន្ត​ទំនើបៗ​និង​មាន​លំនៅដ្ឋាន ស្ដុកស្ដម្ភ​។ គឺ​ដោយសារ​លោក  ហេង ផល្លា  ចាត់​ទុក​រថយន្ត​ធំៗ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ គឺជា​ប្រភព​ចំណូល​របស់​ខ្លួន​ដោយ មិន​ខ្វល់​រឿង​ខូច ផ្លូវ​ខូច​ស្ពាន​ទាល់តែសោះ​។

​ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ថ្នល់កែង​រាប់រយ​គ្រឿង ដូច្នេះ​លោក ហេង ផល្លា អាច​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​បាន​យ៉ាងច្រើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​រឿង​អាស្រូវ​ពុករលួយ​របស់លោក ហេង ផល្លា និង​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ចាម ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​រួច​ទៅ​ហើយ​។​

​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង ផ្លូវជាតិ​លេខ​៦ ស្រុក​បាធាយ ខេត្ត​កំពង់ចាម លោក ហេង ផល្លា ល្បីល្បាញ​កាន់តែខ្លាំង​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​មិន​ទាន់​ឃើញ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា មួយ​ផ្នែក​នៃ​លុយ​ដែល​បាន​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក ហេង ផល្លា គឺ​បាន​ផ្ដល់​ទៅ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​ផងដែរ ព្រោះ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦​នេះ គឺ​លោក ស៊ុន ចាន់ថុល ត្រូវ​ការចំណាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប្រការ​នេះ​ហើយ​ទើប​លោក ហេង ផល្លា អាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗ​ព្រោះ​ខំប្រឹង​ប្រមូល​លុយ​ជួយ​គណបក្ស ក្នុងខណៈដែល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ កាន់តែ​ឃិត​ចូលមក​ដល់​។​

​ថ្មីៗ​នេះ​អំពើពុករលួយ​របស់​លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦​ចំណុច​ថ្នល់កែង ក្នុងស្រុក​បាធាយ ខេត្ត​កំពង់ចាម ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បែរ​ជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

​ក្រុម​ឈ្មួញ​និង​ម្ចាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បានឲ្យដឹងថា ឲ្យតែ​ពួក​គេ​បង់​លុយ​តាម​ការកំណត់​របស់​លោក ហេង ផល្លា គឺ​ពួកគេ​អាច​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ថ្នល់កែង​យ៉ាង​រលូន​។ ជាង​នេះ​ទៅ​ទៀត​លោក ហេង ផល្លា ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​បែរ​ជា​ទទួល​បាន​ការសរសើ​រ​លើកទឹកចិត្ត​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដោយសារ​តែ​ចេះ​ប្រមូល​លុយ​បាន​ច្រើន​។​

​តាម​ប្រភព​ពី​មន្ត្រី​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្ន​លោក ហេង ផល្លា មិន​ខ្វល់​ពី​រឿង​ចាត់វិធានការ​តាម​ច្បាប់​ទៅ​លើ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឬ​រថយន្ត​ធំៗ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នោះឡើយ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ឲ្យតែ​ម្ចាស់​រថយន្ត​ដឹក​ទំនិ​ញឬ​ដឹក​ឈើ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់​របស់​លោក ហេង ផល្លា គឺជា​ការ​ស្រេច​ដោយ​អាច​បើកបរ​រថយន្ត​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ថ្នល់កែង​ស្រុក​បាធាយ ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។ ការដែល​លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ថ្នល់កែង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម ផងដែរ​ដោយ​មាន​ការបែងចែក​ផលប្រយោជន៍ ៕

Filed in: រាយការណ៍សំខាន់ៗ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com