ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល ផ្លូវជាតិ​លេខ​៤​អា​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​រថយន្ដ​ដឹក​លើស​ចំណុះ​ក៏​យក​លុយ ដឹក​មិន​លើស​ចំណុះ​ក៏​យក​លុយ​ក្នុង​មួយៗ​ថ្ងៃ​!!!

ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល ផ្លូវជាតិ​លេខ​៤​អា​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​រថយន្ដ​ដឹក​លើស​ចំណុះ​ក៏​យក​លុយ ដឹក​មិន​លើស​ចំណុះ​ក៏​យក​លុយ​ក្នុង​មួយៗ​ថ្ងៃ​!!!

ព័ត៌មាន​ពី​ខេត្ត​កណ្ដាល ស្រុក​អង្គស្នួល​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ ០៩​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​២៨ ខែ​មេសា​ឆ្នាំ​២០១៩!

​ក្រុម​ឈ្មួញ​ដឹក​ដី ដឹក​ថ្ម និង​ដឹក​ទំនិញ​ផ្សេងៗ​បាន​ទម្លាយ​រឿងអាស្រូវ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មួយកន្លែង ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ​មុខ​សាលាស្រុក​អង្គស្នួល ខេត្តកណ្ដាល​ថា អនុវត្ត​ការងារ​មិន​ត្រឹមត្រូវ​តាមច្បាប់ និង​គោលការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នោះទេ ដោយ​ពួកគេ ប្រើប្រាស់​តួនាទី​គាបសង្កត់​យក​លុយ​ពី​អ្នក​ដឹក​ថ្ម ដឹក​ខ្សាច់ ដឹក​ដី និង​ដឹក​ទំនិញ​ផ្សេងៗ តាម​អំពើ​ចិត្ត​។

​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​ឈ្មួញ​ផ្នែក​ដឹកជញ្ជូន​ទាំង​នោះ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​យេ​ី​ង​ថា​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ ផ្លូវជាតិ​លេខ​៤ អង្គស្នួល​នេះ​មាន​ប្រធាន​ឈ្មោះ​ធុយ វណ្ណា ជា​អ្នក​ដាក់​ផែនការ​ឱ្យ​មន្ត្រី​កូនចៅ ប្រើ​វិធីសាស្ត្រ​គ្រប់យ៉ាង គាបសង្កត់​យកលុយ​ពី​រថយន្ដ​ដឹក​ថ្ម ដឹក​ខ្សាច់ ដឹក​ដី និង​ដឹក​ទំនិញ​ផ្សេងៗ បើ​ទោះបី​ពួកគេ​ដឹក អីវ៉ាន​ស្របច្បាប់ និង​មិន​លើស​ទម្ងន់​ក៏ដោយ​។ ការ​គាប​ឱ្យ​បង់លុយ​នេះ គឺ​ក្រុម​មន្ត្រី​ប្រចាំការ​មិន​តម្រូវ​ឱ្យ​ចូល​ថ្លឹង​នោះទេ​ដោយ​តម្រូវឱ្យ​ចត​នៅលើ​ផ្លូវ​ខាងក្រៅ​ហើយ​ឱ្យ​អ្នកបើកបរ​ចូល​ទៅ​បង់លុយ​តាម​ការកំណត់​ចាប់ពី​១​ម៉ឺន​រៀល​រហូតដល់​៤​ម៉ឺន​រៀល​ឬ​លើស​ពីនេះ​ទៀត​។​

​ជាមួយនឹង​ការគាបសង្កត់​រថយន្ដ​ដែល​ដឹក​អីវ៉ាន់​ក្រិត​ទម្ងន់​ត្រឹមត្រូវ​នេះដែរ​ក្រុម​មន្ត្រី​ប្រចាំការ​ស្ថាន​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ស្រុក​អង្គស្នួល​ផ្លូវជាតិ​លេខ​៤​របស់​លោក​ប្រធាន​ធុយ វណ្ណា នេះ​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​លើស​ទម្ងន់ (​លើស​ចំណុះ​) រាប់រយ​រាប់ពាន់​រថយន្ដ​ទៀត ដោយ​តម្រូវឱ្យ​បង់លុយ យ៉ាងតិច​បំផុត​១០​ម៉ឺន​រៀល ទៅដល់​៤០​ម៉ឺន​រៀល និង​អាច​លើស​ពី​ចំនួន​នេះ​។ សូមបញ្ជាក់​ថា នៅលើ​ផ្លូវជាតិ​លេខ​៤ ក្នុង​មួយ​ថ្ងៃៗ មាន​រថយន្ដ​ដឹកទំនិញ​ធុន​ធំ មិនតិច​ជាង ៥០០​គ្រឿង នោះទេ​? មានន័យ​ថា លោក​ធុយ វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ ផ្លូវជាតិ​លេខ​៤ អង្គស្នួល​នេះ គឺ​គ្រប់ទឹក​តែម្ដង​ហើយ​។
​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​តាម​រថយន្ដ​ធុន​ធំ​បាន​លើកឡើង​ថា បាន​ជា​ក្រុម​មន្ត្រី​ប្រចាំ​ជញ្ជីង​ថ្លឹង​រថយន្ដ​ខាងលើ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បែបនេះ គឺ​ដោយសារ​មាន​ការឃុបឃិត បើកដៃ​ពី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

​ដោយសារ​មាន​ការ​លេច​ធ្លាយ​រឿងអាស្រូវ​នេះ បានធ្វើឱ្យ​មហាជន និង​ប្រជាពលរដ្ឋ សំណូមពរ​ដល់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណ​:​ការ និង​ដឹកជញ្ជូន មេត្តា​ជួយ​ចាត់​វិធានការ​លុបបំបាត់​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុមមន្ត្រី​ប្រចាំ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​៤ អង្គស្នួល នេះ​ឱ្យ​អនុវត្ត​ការងារ​ត្រឹមត្រូវ​ផង​។

​សូម​ជម្រាប​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”​យើងខ្ញុំ​រង់ចាំ​ការបកស្រាយ​បន្ថែម​ពីសា​ម៉ី​ខ្លួន​ឫ​អ្នកពាក់ព័ន្ធ​បើ​មានប្រតិ្តកម្ម​ណាមួយ និង​អាច​ផ្តល់​ព័ត៌មាន​មក​ការិយាល័យ​និពន្ធ ០១២:៥០៥៣៤៤ បើ គិត​ថា​ការចុះផ្សាយ​មិន​ពិត​អង្គភាព​យើងខ្ញុំ​និង​ធ្វើ​ការកែតម្រូវ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។​

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: រាយការណ៍សំខាន់ៗ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com