ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ប្រធាន​ស្នាក់ការ​បរិស្ថាន​ដែន​ជម្រក​បឹង​ខ្លុង និង អូរ​ត្រាវ ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ ពោធិសាត់ កំពុង​បើ​ដៃ​ឃុបឃិត​ប្រព្រិត្ត​អំពើ​ពុករលួយ​ឲ្យ​មេ​ឈ្មួញ​រកស៊ី​ឈើ​ឈ្មោះ​ប្រួច កាប់បំផ្លាញ​ព្រៃឈើ​ជា​សម្បត្តិ​ធនធានធម្មជាតិ​គ្មាន​ការបង្ក្រាប !!!

ប្រធាន​ស្នាក់ការ​បរិស្ថាន​ដែន​ជម្រក​បឹង​ខ្លុង និង អូរ​ត្រាវ ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ ពោធិសាត់ កំពុង​បើ​ដៃ​ឃុបឃិត​ប្រព្រិត្ត​អំពើ​ពុករលួយ​ឲ្យ​មេ​ឈ្មួញ​រកស៊ី​ឈើ​ឈ្មោះ​ប្រួច កាប់បំផ្លាញ​ព្រៃឈើ​ជា​សម្បត្តិ​ធនធានធម្មជាតិ​គ្មាន​ការបង្ក្រាប !!!

ព័ត៌មាន​ពី​ខេត្ត​កំពង់ស្ពឺ​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ ០៩​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​២៨ ខែ​មេសា​ឆ្នាំ​២០១៩!
​អត្ថបទ​: ដោយ វង្ស​ច័ន្ទ​សម័យ​

​នេះ​បេ​ី​យោងតាម​ប្រភព​ព័ត៌មាន​ពី​តៃកុង​គោយន្ត​ដែល​ដឹក​ផល​អនុផល​ព្រៃឈើ​បាន​បង្ហេី​បប្រាប់​ឲ្យ​អង្គភាព​គេហទំព័​”​ខ្មែរ​អច្ឆរ​យ​:”​យើង​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​គោយន្ត​ដឹក​ឈើ​នៅ​ស្ពានដែក ក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ រាប់​សិប​គ្រឿង​បាន​នាំគ្នា​ដឹក​ស៊ីឈ្នួល​ឲ្យ​ថៅកែ​ឈើ​ដុះ​ស្លែ​ឈ្មោះ ប្រូច​យក​មក​ស្តុប​ទុក​ក្នុង​ស្រុក រួច​បន្ត​យកទៅ​លក់​ចែកចាយ​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ដោយ​គេ​មានការ​ទំនាក់ទំនង​ជា​មួយ​ថៅកែ​ធំៗ​ដ៏​ទៃ​ទៀត​មិន​ដែល​ឃើញ​មាន​អាជ្ញា​ធម៌​ដែនដី មន្ត្រី​ជំនាញ​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​បង្ក្រាប​នោះ​ទេ​ដោយ​លឺថា​មេ​ឈ្មួញ​រកស៊ី​ឈើ​រូបនេះ​មាន​ខ្នងបង្អែក​ក្រា​ក់ៗ​នៅ​កាង​ពីក្រោយ​ខ្នង​ក្នុង​ការរកស៊ីំ​។​

​ប្រភព​នេះ​បាន​បន្តទៀតថា ថៅកែ​ឈើ​ដ៏​ល្បីឈ្មោះ​ខាងលើនេះ​គេ​មានមុខ​របរ​ជំនួញ​ខាង​កាប់​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លង​ខេត្ត ជាក់ស្ដែង​មាន​ការដឹកឈើ​ចេញ​ពី​ទឹកដី​ខេត្ត​ពោធិ៍សាត់ តាម​ច្រក​បឹង​ខ្លុង និង​អូរ​ត្រាវ ឆ្លងកាត់​ក្រុមហ៊ុន HLH យ៉ាង​គគ្រឹកគគ្រេង​គ្មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​បង្ក្រាប​ឡេ​ី​យ​ដោយ​មេ​ឈ្មួញ​រូបនេះ​បាន​និយាយ​អ៊ួត​ក្ដែងៗ​ថា​គេ​មិន​ខ្វល់​អ្វី​ទេ​រាល់ថ្ងៃនេះ​ការងារ​រកស៊ី​មុខ​ជំនួញ​របស់​គេ​មិន​ដែល​ខ្លាច​ន​ណា​ម្នាក់​ឡេ​ី​យ​មិន​ថា​ថ្នាក់​ណា​មាន​បុណ្យស័ក្តិ​ប៉ុន្មាន​? គេ​បាន​បង់លុយ​ទាំងអស់​ហេ​ី​យ រហូត​ថែមទាំង​មេ​ឈ្មួញ​រូបនេះ​បានដេីរ​គំរាម​ថា​មន្ត្រី​បរិស្ថាន បឹង​ខ្លុង និង​អូរ​ត្រាវ មិន​ហ៊ាន បង្ក្រាប​គេ​ទេ ព្រោះ​មន្ត្រី​ទាំងនោះ​ជា​មិត្ត​ភ័ក្រស្និទ្ធស្នាល​ជាមួយ​នឹ​ង​គ្នា​ហូប​បាយ​ចាន​តែមួយ​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជកា​របា​ន​នាំគ្នា​ធ្វេី​ការ​សំនូមពរ​ទៅ​ឯកឧត្ដម វី សំណាង អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ឯកឧត្ដម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ពិសេស នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈ កម្ម​ការបង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ជាតិ​សូម​លោក​មាន​វិធានការ​មក​លើ​បុគ្គល​ជា​មេ​ឈ្មួញ​ឈ្មោះ​ប្រួច សព្វថ្ងៃ​រស់នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​នេះ​ផង​ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​រកស៊ី​ប្រមូល​គៀគរ​កែន​ប្រជាពលរដ្ឋ​ចូល​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ផ្គេ​ី​នទៅ​និង​អនុសាស្ត្រ​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​សូមបញ្ជាក់​ថា ថ្មីៗ​នេះ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា​ឆ្នាំ​២០១៩ ឯកឧត្ដម វី សំណាង អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ លោក​បាន​បញ្ជា​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​រថយន្ត​យី​ឌុប​០១​គ្រឿង​របស់​ឈ្មួញ​ឈ្មោះ​ចែ​លីន នៅ​ចំណុច​ទំនប់​ទឹក​ពាម​ល្វា ក្នុងភូមិ​ចាក ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ដឹកឈើ​អុស​ដែល​លួច​ចូល​ទៅ​កាប់​បំផ្លាញ​កូនឈើ​កំពុង​ដុះ​លូតលាស់​នៅក្នុង​ព្រៃ​ដែន​ជម្រក​ភ្នំ​ឱ​រ៉ាល់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​

​សូម​ជម្រាប​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”​យើងខ្ញុំ​រង់ចាំ​ការបកស្រាយ​បន្ថែម​ពី​សាមុីខ្លួន​ឫ​អ្នកពាក់ព័ន្ធ​បើ​មានប្រតិ្តកម្ម​ណាមួយ និង​អាច​ផ្តល់​ព័ត៌មាន​មក​ការិយាល័យ​និពន្ធ ០១២:៥០៥៣៤៤​បេ​ី គិត​ថា​ការចុះផ្សាយ​មិន​ពិត​អង្គភាព​យើងខ្ញុំ​និង​ធ្វើ​ការកែតម្រូវ​នៅ​រៀងរាល់​ម៉ោង​ធ្វេី​ការ​។​

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

Filed in: រាយការណ៍សំខាន់ៗ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com