ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​ទ្រង់ទ្រាយ​ធំ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ICE ១៩៩២​ក្រាម និង​មេតំ​ហ្វេ​តា​មីន​Wy៥១១២២​គ្រាប់ ស្មើរ​និង​៥២៤០,៥​ក្រាម !!!

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​ទ្រង់ទ្រាយ​ធំ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ICE ១៩៩២​ក្រាម និង​មេតំ​ហ្វេ​តា​មីន​Wy៥១១២២​គ្រាប់ ស្មើរ​និង​៥២៤០,៥​ក្រាម !!!

ព័ត៌មាន​ពី​ខេត្ត​បន្ទាយមានជ័យ ក្រុង​ប៉ោយប៉ែត​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ ០៩​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​២៨ ខែ​មេសា​ឆ្នាំ​២០១៩!
​អត្ថបទ​:​ដោយ វង្ស រចនា​

​នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជា​អាជ្ញា​អម​សាលាដំបូង​ខេត្ត បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៉ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ត្រួតពិនិត្យ​វត្ថុតាង​ជា​គ្រឿងញៀន និង​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​ជនសង្ស័យ​ចំនួន​២​នាក់​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ បោ​ន ប៉ិន​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បាន​ប្រាប់​អោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:” យេ​ី​ង​ដឹងថា  ករណី​ឃាត់​ចាប់​បាន​គ្រឿងញៀន​ខាង​លើ​កម្លាំង​អាវុធហត្ថ របស់​យើង​បាន​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​និង​តាម​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា ធ្វើ​យ៉ាងណា​ត្រូវ​ទប់ស្កាត់​បង្ក្រាប​អោយ​ខាន​តែ​បាន ទើប​កម្លាំង​យើង​ចុះ​ទាន់​សភាព​ការណ៌​ភ្លាមៗ លោក ប៉ោ​ន បិុន​បាន​បន្តទៀតថា ជនសង្ស័យ​ទាំង​២​នាក់​នេះ​កម្លាំង​យើង​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​មា​ឈ្មោះ​
​ទី​១ ឈ្មោះ ភុង​ចាន់ សេក​សាន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ថៃ រស់នៅ​ភូមិ​១ សង្កាត់​-​ក្រុង​វ្វ៉ា​ង​ណាំ​យេន ខេត្ត​ស្រះកែវ ប្រទេស​ថៃ
​និង​ទី ២ ឈ្មោះ អាត់ សំរេច ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

​លោក​មេបញ្ជាការ​បន្ថែម​ទៀតថា ករណី​ប្រតិបត្តិការណ៌​បង្ក្រាប​នេះ នៅ​ល្ងាច​ថ្ងៃទី ២៦ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​
​បច្ចុប្បន្ន​នេះ​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំ​ដូង​ខេត្ត​ចំណាត់ការ​តាម​នីតិវិធី​។​

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com