ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ព្រៃ​ដែន​ជម្រក​ភ្នំ​ឱ​រ៉ាល់​កំពុង​ឈានទៅរក​វិនាសសក​ម្ម ដោយសារ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ​អា​លីន​ហៅ​ជំទាវ​តូច​កែន​ប្រជាពលរដ្ឋ​ឱយ​ចូល​ទៅ​កាប់​បំផ្លាញ​!!!

ព្រៃ​ដែន​ជម្រក​ភ្នំ​ឱ​រ៉ាល់​កំពុង​ឈានទៅរក​វិនាសសក​ម្ម ដោយសារ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ​អា​លីន​ហៅ​ជំទាវ​តូច​កែន​ប្រជាពលរដ្ឋ​ឱយ​ចូល​ទៅ​កាប់​បំផ្លាញ​!!!

ព័ត៌មាន​ពី​ខេត្ត​កំពង់ស្ពឺ ស្រុក​ឱ​រ៉ា​ល់​
​ចេញផ្សាយ​ថ្ងៃ​សុក្រ​០៧​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២​ត្រូវ​និង​ថ្ងៃទី​២៦​ខែ​មេសា​ឆ្នាំ​២០១៩!

​យោងតាម​ប្រភពព័ត៌​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុ​ង​ស្រុកឱ​រ៉ា​ល់ បាន​ឲ្យ​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:” យើង​ដឹង​ថា បច្ចុប្បន្ននេះ មានឈ្មញ​រកស៊ី​ឈើម្នាក់​ឈ្មោះ អា​លីន ហៅ​ជំទាវ​តូច មាន​ទីលំនៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ កំពុង​កែន​ប្រមូល​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ឱយ​នាំគ្នា​ចូល​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​ក្នុង​ដែន​ជម្រក​ដែលជា​ប្រភេទ​កូនឈើ​គ្រប់មុខ​កំពុង​លូតលាស់​កាត់​យក​មក​ធ្វេី​ជា​អុស​យក​ទៅ​លក់​ឲ្យ​ថៅកែ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​។​

​ប្រភព​នេះ​បាន​បង្ហេីប​ឲ្យ​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​ដឹង​ទៀត​ថា ថៅកែ​ឈើ​ខាងលេ​ី​នេះ​គេ​រកស៊ី​មិន​ខ្លាច​អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ​ឡេ​ី​យ​ដោយ​គេ​អាង​ខ្នងបង្អែក​ពី​ជំទាវ​ម្នាក់​មាន​អំណាច​ម្នាក់​នៅ​ភ្នំពេញ ដែល​មាន​ប្ដី​របស់​គាត់​ជា​ឧត្ដមសេនីយ៍ទោ​ដឹកឈើ​ចេញពី​ខេត្ត​កំពង់ស្ពឺ​ជាច្រើន​ឆ្នាំ​កន្លងមកហើយ គ្មាន​កា​បង្ក្រាប​ទេ ដោយ​ដឹក​ម្ដងៗ​ចាប់ពី​០១​ឡាន​ទៅ​០៣​ឡាន​ប្រភេទ​រថយន្ត​ម៉ាក​យី​ឌុប​មាន​ចំណុះ​ចាប់ពី​៥០​ទៅ​៦០​ម៉ែត្រគូប​ចេញពី​ម្ដុំ​ស្ពាន​ល្វា ក្នុងភូមិ​ចាក ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​បាន​កំពុង​បំផ្លាញ​ផ្លូវ​ជាតិ​របស់​រដ្ឋ​សូមបី​តែ​ស្ថានី​ជញ្ជីង​នៅតាម​ផ្លូវ​ក៏​មិន​ហ៊ាន​បង្ក្រាប​ដែរ​កន្លងមក​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ ក្រុម​អ្នកសារព័ត៌មាន​យើង​ជា​ច្រើន​អង្គភាព​បាន​ចុះ​មក​បំពេញ​ការងា​រយ​ក​ព័ត៌មាន​ចំណុច​ស្ពាន​ល្វា ក្នុងភូមិ​ចាក ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​បាន​ជួប​រថយន្ត​របស់​ថៅកែ​ឈ្មោះ​លីន កំពុងលេីក​ឈើអុស​ដាក់​លើ​រថយន្ត ហើយ​បាន​រាយការណ៍​មាន​នេះ​ទៅ​ឯកឧត្ដម វី សំណាង អភិបាលខេត្តដេី​ជូនជ្រាប​!

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com