ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ទទួល​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​កងទ័ព​រំដោះប្រជាជន​ចិន​!!!

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ទទួល​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​កងទ័ព​រំដោះប្រជាជន​ចិន​!!!

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​អង្គារ​០៤​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២​ត្រូវ​និង​ថ្ងៃទី​២៣ ខែ​មេសា​ឆ្នាំ​២០១៩!

​វេលា​ម៉ោង​៨:០០​នាទី ថ្ងៃ​អង្គារ ៤​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​កងទ័ព​រំដោះប្រជាជន​ចិន ដឹកនាំ​ដោយ​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាង ទីង​ឈី ( CHANG DING QIU) នាយរង​សេនាធិការ​ចម្រុះ​នៃ​អគ្គសេនាធិការ​នៃ​គណៈកម្មាការ​យោធា​មជ្ឈឹម ក្នុង​គោលបំណង​ត្រួតពិនិត្យ​កិច្ចការងារ​នៃ​កិច្ចសហប្រតិបត្តិការ នា​ពេលកន្លងមក ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យបាន​កាន់តែ​ប្រសើរ​។

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍​ជា​នាយក​ទីចាត់ការ​ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ឯកឧត្ដម តំណាង​ស្ថាប័ន​មួយចំនួន​ចំណុះ​ក្រសួង​ការពារជាតិ​៕

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com