ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ផ្លូវ​កៅស៊ូ​ជា​ច្រីន​ខ្សែ​ក្នុង​សង្កាត់​ទាំង​៤​ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​មន្ទីរ​សាធារណ​:​ការ​គ្មានអើពើ​!!!

​ផ្លូវ​កៅស៊ូ​ជា​ច្រីន​ខ្សែ​ក្នុង​សង្កាត់​ទាំង​៤​ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​មន្ទីរ​សាធារណ​:​ការ​គ្មានអើពើ​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​
​ចេញផ្សាយ​ថ្ងៃ​អង្គារ​០៤​រោជ ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី​នាពេល​បច្ចុប្បន្ន​នេះ​
​កំពុង​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំងៗ​មកលេី​មន្ទីរជំនាញ សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​មណ្ឌលគិរី​ដែល​មាន​លោក ម៉ៅ ធនា​រក្ស ជា​ប្រធាន​មន្ទីរ​ហាក់បីដូចជា​គ្មាន​ការយកចិត្តទុកដាក់​ស្ថាបនា​ឬ​ជួសជុល​នូវ​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ច្រេី​ន​ខ្សែ​ក្នុង​សង្កាត់​ទាំង​៤​ក្នុង​ក្រុង​សែន​មនោរ្យ​នោះឡើយ បែរ​ជា​បណ្តែតបណ្តោយ​ទុក​ឲ្យ​ផ្លូវ​ទាំង​នោះ​ខូច​កាន់តែ​ខ្លាំង​ទៅៗ​ធ្វើ​អោយ​អ្នកធ្វើដំណើរ​ពិបាក​ក្នុងការ​ធ្វើ​ចរាចរណ៍រ​បស់​ពួកគេ​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្ត​នេះ​
​បានលើកឡើង​ដូចៗ​គ្នា​ថា ផ្លូវ​ក្រាល​កៅស៊ូ​ជាច្រើន​ខ្សែ​នៅក្នុង​សង្កាត់​ចំនួន​៤​រួមមាន សង្កាត់​មនោ​រម្យ សង្កាត់​ស្ពាន​មានជ័យ សង្កាត់​សុខដុម និង​សង្កាត់ រ​មនា ផ្លូវ​ក្រាល​កៅស៊ូ​ជាច្រើន​កន្លែង​ត្រូវ​បាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​គេ​ពុំ​ដែល​ឃើញ​ខាង​ជំនាញ​នៃ​មន្ទីរ​សាធារណៈ​ការណ៍​ខេត្ត​នេះ​អើពើ​រឿង​ជួសជុល​ឬ​ស្ថាបនា​នោះទេ​?​ទាំងនេះ​មក​ពី​លោក​ប្រធាន​មន្ទីរ អសមត្ថភាព​ក្នុង​ការដឹកនាំ​ក្នុង​ការស្ថាបនា​ជួសជុល​ឬ​គ្មាន​កញ្ចប់​ថវិកា​ជាតិ​បានជា​ទុក​ឲ្យ​ផ្លូវថ្នល់​ខូចខាត​បែបនេះ​។ ចំ​ណែផ្លូវ​មួយចំនួន​ទៀត​នៅក្នុង​ក្រុង​សែន​មនោ​រម្យ បែរ​ជា​សាលាខេត្ត​ជា​អ្នក​ស្ថាបនា​ឬ​ជួសជុល​ទៅវិញ​រីឯ​ខាង​មន្ទីរជំនាញ​សាធារណៈ​ការណ៍​ខេត្ត លែង​រវីរវល់​ក្នុង​រឿង​នេះ​តែម្តង​។​

​ប្រជាពលរដ្ឋ​ក៍​ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​នាំគ្នា​ធ្វើការ​សំណូមពរ​ដល់​លោក ស្វាយ សំ​
​អ៊ាង អភិបាល​នៃ​គណ​:​អភិបាលខេត្ត​មេត្តា​មាន​វិធានការ​មកលេី​លោក​ម៉ៅ ធនា​រក្ស ប្រធាន​មន្ទីរ​សាធារណៈ​ការណ៍​និង​ដឹកជញ្ជូន​ខេត្ត​មណ្ឌលគិរី​ផង​តើ​មូលហេតុ​អ្វី​បានជា​មិន​បើកភ្នែក​មើល​ផ្លូវ​ទាំង​នេះ​ផង​។ ជាពិសេស​ពួកគេ​បាន​សំនូមពរ​ទៅ​ឯកឧត្ដម​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​សុំ​មេត្តា​បញ្ជូន​មន្ត្រី​ជំនាញ​ថ្នាក់លើ​ចុះ​មក​ធ្វេី​អធិការកិច្ច​ដេ​ី​ម្បី​ពិនិត្យ​ផ្ទាល់​រាល់​សកម្មភាព​ជាក់ស្តែង​នៅ​មន្ទីរ​នេះ​ផង​ក្រែង​របាយ​ការរាយការណ៍​ផ្សេង​រី​ឯ​សកម្មភាព​អនុវត្ត​ផ្សេង​។​

​ហេ​ី​យ​ទាក់ទង​រឿង​ផ្លូវ​ថ្នល់​រង​ការខូចខាត​ដែល​ប្រជាពលរដ្ឋ​រិះគន់​មន្ទីរ​ជំនាញ​នេះ​ភ្នាក់ងារ​យើង​មិនអាច​សុំ​ការបកស្រាយ​ពន្យល់​ពី​លោក ម៉ៅ ធនា​រក្ស ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​បាន​ទេ​នៅ​ថ្ងៃនេះ​៕ (​ព័ត៌មាន​បឋម​)

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com