ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​កំពង់ធំ​!!!

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​កំពង់ធំ​!!!

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​អង្គារ​០៤​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២​ត្រូវ​និង​ថ្ងៃទី​២៣ ខែ​មេសា​ឆ្នាំ​២០១៩!

​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ស្តី​ពី​ការសម្រេច​ផ្អាក​មុខងា​រលោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​កំពង់ធំ ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​ទៅនឹង​ករណី​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឈូសឆាយ​ព្រៃ​លិច​ទឹក​ប្រពឹត្ត​នៅ​ចំណុច​បឹង​អាត្រា​ព្រួ​ល ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញាត្តិ​មាត្រា​២៨ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៩៨ នៃ​ច្បាប់​ស្តីពី​ជលផល​។​

​ឯកឧត្តម ជិន ម៉ា​លីន បញ្ជាក់ថា នេះ​ជា​បែបបទ​រដ្ឋបាល​កាលណា​មន្ត្រី​ណាមួយ​ជាប់​បណ្តឹងអាជ្ញា ឬ​ស្ថិត​ក្នុង​ដំណើរ​នីតិវិធីតុលាការ​ច្បាប់​តម្រូវ​ឱ្យ​ផ្អាក​ការងារ​សិន​ដើម្បី​ជា​ប្រយោជន៍​នៃ​ការស៊ើបអង្កេត​បើ​រកឃើញ​កំហុស​ត្រូវ​បញ្ចប់​តំណែង​លប់ឈ្មោះ​ចេញពី​ក្របខណ្ឌ និង​ទទួល​ទោស​តាម​ការសម្រេច​របស់​តុលាការ​បើ​មិន​មាន​កំហុស​ទេ​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​បំពេញ​ការងារ​វិញ​ដូចដើម​។ ពាក់ព័ន្ធ​បញ្ហា​នេះ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៩​ក្រោម​ការបញ្ជា​ផ្ទាល់​របស់​លោក​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាន​ចុះ​ទៅ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៩​នាក់​រួម​ជាមួយ​គ្រឿងចក្រ​ជាច្រើន​គ្រឿង ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ដែល​បច្ចុប្បន្ន​មនុស្ស​ទាំងអស់​នោះ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ហើយ​។​

​ឯកឧត្តម អភិបាលខេត្ត​បន្ថែមថា ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត​យើង​មាន​តួនាទី​ការពារ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​បុគ្គល​ណា​ដែល​ហ៊ាន​រំលោភ​បំពាន​លើ​ទ្រព្យសម្បត្តិ​របស់​ជាតិ​ចំពោះ​លោក​ព្រះរាជអាជ្ញារង ជា សុវណ្ណ​ថេត យើង​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី​ទៅតាម​ផ្លូវច្បាប់​។​ឯកឧត្តម ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បា​តាម Telegram នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ថា ក្រសួង​យុត្តិធម៌ ពិតជា​បាន​សម្រេច​ចេញ​លិខិត​ផ្អាក​មុខងា​រលោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​កំពង់ធំ ជា​បណ្តោះអាសន្ន​ប្រាកដ​មែន​៕

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com