ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រថយន្ត​កុងតឺនរ័​មួយ​គ្រឿង ដាច់​ហ្វ្រាំង​ពេល​ចុះ​ពី​ផ្លូវ​ចំណោត​លោកយាយ​ម៉ៅ បុក​រះ​ប៉ះ​រថយន្ត​២​គ្រឿង​និង​ប៉ះ​ម៉ូតូ​ប៉ូលីស​មួយគ្រឿង​ទៀត

រថយន្ត​កុងតឺនរ័​មួយ​គ្រឿង ដាច់​ហ្វ្រាំង​ពេល​ចុះ​ពី​ផ្លូវ​ចំណោត​លោកយាយ​ម៉ៅ បុក​រះ​ប៉ះ​រថយន្ត​២​គ្រឿង​និង​ប៉ះ​ម៉ូតូ​ប៉ូលីស​មួយគ្រឿង​ទៀត

ក្រុងព្រះសីហនុ ៖ សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​អោយដឹងថា រថយន្ត​កុងតឺនរ័​មួយ​គ្រឿង ដែល​អ្នកបើកបរ​អះអាងថា ដាច់​ហ្វ្រាំង​ពេល​ចុះ​ពី​ផ្លូវ​ចំណោត​លោកយាយ​ម៉ៅ បាន​ជ្រុល​បុក​រះ​ប៉ះ​រថយន្ត​២​គ្រឿង​និង​ប៉ះ​ម៉ូតូ​ប៉ូលីស​មួយគ្រឿង​ទៀត មុន​និង​បុក​ចូល​ប៉ុស្តិប៉ូលីស​ចរាចរណ៍​(P4)​ផ្លូវបំបែក​រ៉ា ក្រុងព្រះសីហនុ​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​២១​កក្កដា​២០១៨​នេះ បណ្តាល​អោយ​ខូចខាត​រថយន្ត​និង​ម៉ូតូ ប៉ុន្តែ​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​កុងតឺនរ័​ត្រូវបាន​នគរបាលឃាត់​ខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​ដោះស្រាយ​បន្ត​តាម​និតិ​វិធី​ច្បាប់​។​

​យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ដោយ រថយន្ត​មួយ​គ្រឿង​ម៉ាក International ប្រភេទ កុង​ទី​ន័រ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A- 0549 បើកបរ​ដោយ​ឈ្មោះ ទុយ វិចិត្រ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​ច​ន្ទី ឃុំ​ព្រៃ​ស្លឹក ស្រុក​ទាំង ខេត្តតាកែវ (​កម្មសិទ្ធិ​ក្រុមហ៊ុន មុីង​លាំង​) មាន​ទិសដៅ ពី​កើត​-​លិច ។​

​លុះដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ខូច​ប្រព័ន្ធ​ហ្វ្រាំង ជាន់​មិន​សុ​ី ក៏​បុក​រថយន្ត ០១​គ្រឿង ម៉ាក Hyundai ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-1945 ឈប់​ចត​នៅមុខ​ផ្ទះ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ YANG FACUI ជនជាតិ ចិន ស្នាក់នៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ រួច​ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត ០១​គ្រឿង​ទៀត ម៉ាក Nissan  ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP.1793 ឈប់​ចត​នៅ​ចំណុច P4 ជា កម្មសិទ្ធិ​របស់​ឈ្មោះ សេង ចាន់​រតនា ភេទ​ប្រុស ជា​មន្ត្រី​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ រួច​បន្ត​ជ្រុល​ទៅបុក ម៉ូតូ ០១​គ្រឿង​ម៉ាក Honda Air Blade ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឈប់​ចត​នៅ​ចំណុច P4 ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ សឿង សុផាន់ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជា​នគរបាល​ចរាច​រណ៍ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com