ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

នាង​ភី​ម តារា​កំប្លែង ក្ដុកក្ដួល និយាយ​មិន​ចេញ នៅពេល​ស្វាមី​ខ្លួន​ដេញ​ឲ្យទៅ​រក​ប្ដី​ថ្មី ដោយ​ខ្លួនឯង​សុខចិត្ត​សាង​ផ្នួស​!!!

នាង​ភី​ម តារា​កំប្លែង ក្ដុកក្ដួល និយាយ​មិន​ចេញ នៅពេល​ស្វាមី​ខ្លួន​ដេញ​ឲ្យទៅ​រក​ប្ដី​ថ្មី ដោយ​ខ្លួនឯង​សុខចិត្ត​សាង​ផ្នួស​!!!

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​អង្គារ​០៤​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦២​ត្រូវ​និង​ថ្ងៃទី​២៣ ខែ​មេសា​ឆ្នាំ​២០១៩!

​មួយ​រយៈ​ចុង​ក្រោយ​មក​នេះ​ទស្សនិកជន​ជាច្រើន​បាន​សម្ដែង​ការចាប់អារម្មណ៍ និង​ធ្វើឲ្យ​អ្នក​រស់នៅ​ក្នុង​ចង្កោម​សិល្បៈ​មាន​ការភ្ញាក់ផ្អើល​បន្ទាប់​ពី​តារា​កំប្លែង​ក្រុម​នាយ​ពែ​ក​មី គឺ នាយ តាក់ស៊ី​បាន​សម្រេចចិត្ត​ទៅ​បួស​ធ្វើ​ជា​ព្រះសង្ឃ​ព្រមទាំង​បាន​ប្រាប់​ឲ្យ​ប្រពន្ធ​ទៅ​រក​ប្តី​ថ្មី​ទៀត​ផង​ខណៈ​នាង ភី​ម ជា​ភរិយា កាល​ដែល​ស្វាមី​សម្រេចចិត្ត​ដូច្នេះ​បាន​ធ្វើឲ្យ​នាង​មាន​ការព្រួយបារម្ភ និង​មានទុក្ខ​កង្វល់​ជា​ខ្លាំង​ដោយសារ​តែ​ឃាត់​ស្វាមី​មិន​ឈ្នះ​ហើយ​បច្ចុប្បន្ន​នាង និង​កូន ថែមទាំង​មាន​សម្ពាធ​ខ្លាំង​ព្រោះតែ​ស្វាមី​ចង់​នៅ​ឆ្ងាយ​ពី​ខ្លួន​។​

​មិនតែប៉ុណ្ណោះ​ថែម​ទាំង​ឲ្យ​នាង​ទៅ​រកប្តី​ថ្មី​ដែល​គេ​ស្រឡាញ់នាង និង​អាច​មើល​ថែម​រក្សា​កូន​បាន ទាំងនេះ​បាន​ធ្វើឲ្យ​ទស្សនិកជន​ជាច្រើន មាន​ចិត្ត​អាណិត​ទៅលើ​រូប​នាង​ជា​ខ្លាំង និង​ពេលខ្លះ​តារា​កំប្លែង​ស្រី​រូប​នេះ និយាយ​ទាំង​អួលដើមក​ទៀតផង ពេល​រំឭក​ដល់​រឿងនេះ​។ ប្រភព​ច្បាស់​ការណ៍​បានឲ្យដឹងថា ពេល​នេះ​នាង ភី​ម ដែល​ជា​ភរិយា​របស់ នាយ តាក់ស៊ី ប្រៀប​បាន​នឹង​មនុស្ស​គ្មាន​ស្មារតី​ក្នុង​ខ្លួន​អ៊ីចឹង ដោយសារ​តែ​អារម្មណ៍​នៅ​នឹង​ស្វាមី ព្រួយបារម្ភ និង​អាណិត​ស្វាមី ព្រោះតែ​ការសម្រេចចិត្ត​ទៅរក​ព្រះធម៌ ដោយសារ​តែ​អស់សង្ឃឹម​នឹង​ការព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​។​

​សម្រាប់​ទឹក​ចិត្តជា​ភរិយា​ទោះ​ស្វាមី​មាន​ជំងឺ​ឈឺ​យ៉ាងណា​ក៏​សុខចិត្ត​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​ព្រោះ​កន្លងមក​អ្នក​ទាំង​ពីរ​បាន​ពុះពារ​នូវ​រឿងរ៉ាវ​ជាច្រើន​ជាមួយគ្នា​តែ​មក​ទល់​នឹង​ពេល​នេះ​បែរជា​នាយ​តាក់ស៊ីរ​ត់​ទៅ​បួស​ព្រោះ​ជឿ​លើ​ឧបនិស្ស័យ​របស់ខ្លួន​។ រឹតតែ​អាណិត​នាយ​ភី​ម​នោះ គឺ​ស្វាមី​បាន​ពោល​ពាក្យ​ថា ឲ្យទៅ​រក​ប្តី​ថ្មី ខណៈ​ដែល​នាង​ជា​ប្រពន្ធ​កំពុង​មាន​ចិត្ត​បារម្ភ​អាណិត និង​ស្រឡាញ់​ស្វាមី​ជាខ្លាំង​។​

​រំឭក​ដល់​ចំណុច​នេះ​សូម្បី​តែ​ទស្សនិកជន​ដែល​ដឹង​រឿងរ៉ាវ​របស់​គ្រួសារ នាយ​តាក់ស៊ី​ស្ទើរតែ​ស្រក់​ទឹកភ្នែក និង​អាណិត​ដល់​និស្ស័យ​ស្នេហ៍​ប្តី​ប្រពន្ធ​មួយគូ​នេះ​ជា​ខ្លាំង​ជា​ពិសេស​កូន​របស់​អ្នក​ទាំង​ពីរ ដែល​មាន​វ័យ​១០​ឆ្នាំ​នោះ ត្រូវ​ឃ្លាតឆ្ងាយ​ពី​ឪពុក​ជា​ទី​ស្រឡាញ់​សុខចិត្ត​ចាកចេញ​ពី​គ្រួសារ​ទៅសំងំ​មានទុក្ខ​ម្នាក់ឯង​។​

​យ៉ាងណាមិញ​រហូតមក​ទល់​នឹង​ពេលនេះ​ទោះបី​នាយ តាក់ស៊ី បានប្រកា​សក្តែងៗ​ថា​នឹង​ទៅ​បួស​នៅ​ពាក់កណ្ដាល​ខែ​ឧសភា​ខាងមុខ​នេះ​ក្តី​តែ​សម្រាប់​ក្រុមគ្រួសារ ជាពិសេស​ភរិយា​នៅតែ​អង្វ​រលោក​ឲ្យ​គិត​ជា​ថ្មី និង​តស៊ូ​ជាមួយ​គ្នា​បន្ត​។ តែ​បើ​តាម​នាយ​តាក់ស៊ី ហាក់​មិន​ខ្វល់​អ្វី​នោះ​ទេ​ដោយ​នៅ​តែ​ប្រកាន់​នវ​ជំហ​រថា លោក​ត្រូវតែទៅ​បួស​បើ​មិន​ទៅ​បួស​រស់​មិន​សុខ​ព្រោះ​ជា​ឧបនិស្ស័យ​តម្រូវ​ឲ្យ​លោក​ទៅ​បួស​។ លោក​ថា មិន​ទទួល​ការជួយ​ចេញថ្លៃ​ព្យាបាល​ពី​បណ្តា​សប្បុរស​ជន​ណា​នោះទេ ខណៈ​ថ្មី ៗ​នេះ ក៏​ឮ​ថា​មាន​គ្រូពេទ្យ​ម្នាក់ ប្រកាស​ព្យាបាល​លោក​នោះ​។​

​គួរ​ជម្រាប​ថា នាយ តាក់ស៊ី គឺ​ជា​តារា​កំប្លែង​មួយរូប ដែល​មាន​ប្រជាប្រិយភាព​គួរសម​ហើយ​លោក​ក៏​ត្រូវបាន​គេ​ដឹងថា មាន​ជំងឺ​ទឹកនោម​ផ្អែម​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ​ប៉ុន្តែ​ក្រោយ​ទទួលបាន​ការព្យាបាល​ធូរស្បើយ​បន្តិច​ក៏​ត្រឡ​ប់​មក​សម្តែង និង​លេង​កំប្លែង​ជាថ្មី​វិញ​។ រហូតមក​ទល់​នឹង​ពេលនេះ​លោក​បាន​អះអាង​ថា ខ្លួន​គ្មាន​កម្លាំងកំហែង​ទេ​ហើយ​ក៏​មិន​ហ៊ាន​ទទួល​កម្មវិធី​ដូច​មុន​ដែរ​ព្រោះ​ខ្លាច​កំពុង​សម្ដែង​អាច​ដួលសន្លប់​លើ​ឆាក​។ ដូច្នេះ​ដើម្បី​កុំឲ្យ​ក្រុម​គ្រួសារ​លំបាក​ជា​មួយ​ខ្លួន និង​ដើម្បី​សន្សំ​កុសល​ផង​នោះ ទើប​សម្រេច​ចិត្ត​ទៅ​បួស​នៅ​ពាក់កណ្ដាល​ខែ​ឧសភា​ខាងមុខ​នេះ​តែម្តង​៕

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com