ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

នោះ​វី​វរហើយ​? ស្រី​ស្នេហ៍​របស់លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​លេបថ្នាំ​ធ្វើអត្តឃាដ​ខ្លួន​

នោះ​វី​វរហើយ​? ស្រី​ស្នេហ៍​របស់លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​លេបថ្នាំ​ធ្វើអត្តឃាដ​ខ្លួន​

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​អង្គារ​០៤​រោច ខែ​ចេត្រ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៣​ខែ មេសា ឆ្នាំ​២០១៩

​ម្តាយ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កូនស្រី​របស់​គាត់​ឈ្មោះ ឡៃ សូ​ភី អាយុ​៤០​ជាង ហើយ​កូនស្រី​គាត់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក សួន បវរ តាំង​ពី​លោក​មិន​ទាន់​ឡើង​កាន់តំណែង​ជា​អភិបាលខេត្ត​បន្ទាយ​មា​ជ័យ​មកម្ល៉េះ​។​

លោក សួន បវរ ដែល​មាន​នាទី​ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​រង​ការចោទប្រកាន់​ថា មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ផ្លូវការ និង​ធ្វើឲ្យ​ស្ត្រី​ជា​គូស្នេហ៍​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ត្រី​ពេទ្យ​កាលម៉ែត​បន្ទាប់ពី​នាង​ខកចិត្ត​ឈឺចិត្ត​ត្បិត​ចាញ់បោក​ប្រុស​ព្រាន​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​ថ្មីៗ​នេះ​។​

​ម្ដាយ​ស្ត្រី​រងគ្រោះ និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក​បន្ត​ថា រូបគាត់​សព្វថ្ងៃនេះ គឺ​រស់នៅ​ដោយ​សារ​កូនស្រី​រកស៊ី​ចិញ្ចឹម​បើ​អត់​ពី​កូនស្រី​គាត់​តើ​ឲ្យ​គាត់​ទីពឹង​អ្វី​ឥឡូវនេះ​កូនស្រី​របស់​គាត់​កំពុង​ប្រឈមុខ​នឹង​គ្រោះថ្នាក់​ទៀត ព្រោះ​រយៈពេល​២​ថ្ងៃ​ហើយ​ដែល​កូនស្រី​របស់​គាត់​ដេក​ក្នុង​មន្ទីរពេទ្យ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​។

បើ​តាម​ស្ត្រី​ជា​ម្ដាយ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កូនស្រី​របស់​គាត់​កំពុង​ទទួល​ការសង្គ្រោះ​អាយុជីវិត​នោះ ដោយសារ​នាង​លេបថ្នាំ​សម្លាប់​ខ្លួន​ព្រោះ​លោក សួន បវរ​មិន​ព្រម​ចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​កូនស្រី ធ្វើឲ្យ​នាង​មិន​អាច​ទ្រាំទ្រ​ចំពោះ​ការឈឺចាប់ ដែល​លោក សួន បវរ កុហស​បោកចិត្ត​យក​ខ្លួនប្រាណ​កូនស្រី​(​ស៊ី​ឆ្អែត​មិន​ទទួលខុសត្រូវ​)​។​

​មុន​ពេល​ស្ត្រី​ឈ្មោះ ឡៃ សូ​ភី ជា​ស្រី​ស្នេហ៍​លោក សួន បវរ លេបថ្នាំ​សម្លាប់​ខ្លួនោះ​គាត់​បាន​ទូរស័ព្ទ​ប្រាប់​សារព័ត៌មាន​ទាំង​ទឹកភ្នែក​ថា នាង​បាន​ទិញ​ថ្នាំ​ចំនួន​៦០​គ្រាប់​សម្រាប់​លេប​សម្លាប់​ខ្លួន នាង​មិន​ចង់​រស់​ទៀត​ទេ​ដោយសារ​ជីវិត​របស់​នាង រស់​ន​គ្មាន​ន័យ​ ជាមួយ​គ្នា​ថ្មីៗ​នេះ​នាង ឡៃ សូ​ភី ក៏​បាន​បង្ហោះ​សារ​ទម្លាយ​រឿង​ឈឺចាប់​ក្នុង​ចិត្ត​ជា​ច្រើន​ជុំវិញ​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក​សួន បវរ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ធ្វើឲ្យ​មាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។​

ហើយ​សារ​ចុង​ក្រោយ​នាង​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​សុំ​លា​អ្នក​ទាំងអស់​គ្នា​រហូត​ហើយ ប្រហែល​ជា​ខ្ញុំ​ស្លាប់ ខ្ញុំ​លា​អ្នក​ទាំងអស់​គ្នា​ហើយ លា​ទាំង​អាល័យ​កុំ​អភ័ព្វ​ដូច​ជាតិ​នេះ​”​។ ហើយ​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា ជា​ថ្ងៃ​នាង​លេបថ្នាំ​សម្លាប់ខ្លួន នាង​បាន​សរសេរ​លើ​គណនី​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​ឈ្មោះ So Phy ថា “​ខ្ញុំ​លា​ហើយ​មិត្ត​ទាំងអស់គ្នា​លា​ទាំង​អាល័យ គ្មាន​ថ្ងៃ​វិល​វិញ​”​។​

​ជុំវិញ​រឿងរ៉ាវ​ស្នេហា​លួចលាក់​រវាង​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ស្ត្រី​ឈ្មោះ ឡៃ សូ​ភី ខាងលើនេះ សារព័ត៌មាន​មិនអាច​ទំនាក់ទំនង​សុំ​ការពន្យល់​បាន​ឡើយ ។ យ៉ាងណា​បើ​តាម​ការបញ្ជាក់​ពី​ម្ដាយ​ស្ត្រី​រងគ្រោះ​ទោះបី​លោក​អភិបាល​ប្រកែក​មិន​ទទួលខុសត្រូវ​ប៉ុន្តែ​រូបគាត់​បាន​ដឹង​ហើយ​កូនស្រី​របស់​គាត់​ក៏​បាន​និង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​សង្គ្រោះបន្ទាន់​នៅឡើយ នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែ​ត​៕
(​សូម​តាមដាន​បន្ត​ទៀត​តេីរឿង​នេះទៅ​ដល់​ណា​ទៀត​)

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com