ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ជនជាតិ​វៀតណាម​១២​នាក់​ត្រូវបាន​លោក​ចៅក្រម​ឡេង វណ្ណរិ​ទ្ធ​ចេញ​ដីកា​ឃុំខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​លួច​ឆ្លងដែន​ចូល​មក​ឈូសឆាយ​កាន់កាប់​ដី​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ដោយ​ខុសច្បាប់​!!!

ជនជាតិ​វៀតណាម​១២​នាក់​ត្រូវបាន​លោក​ចៅក្រម​ឡេង វណ្ណរិ​ទ្ធ​ចេញ​ដីកា​ឃុំខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​លួច​ឆ្លងដែន​ចូល​មក​ឈូសឆាយ​កាន់កាប់​ដី​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ដោយ​ខុសច្បាប់​!!!

ព័ត៌មាន​ពី​ខេត្ត​រតនគិរី​
​ចេញផ្សាយ​ច័ន្ទ​០៣​រោច ខែ​ចេត្រ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២២​ខែ មេសា ឆ្នាំ​២០១៩

​អ្វី​ដែល​ប្រជាពលរដ្ឋ​យើង​កំពុង​រង់​មើល​ថា​តេ​ី​វាសនា​ជនជាតិ​វៀតណាម​ទាំង​១២​នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​លួច​ឆ្លងដែន​ចូល​មក​ឈូសឆាយ​កាន់កាប់​ដី​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ដោយ​ខុស​ច្បាប់​កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩​ថ្មីៗ​នេះ​វា​ទៅជា​យ៉ាងណា​នោះ​ពេលនេះ​ត្រូវបាន​លោក ឡេង វណ្ណ​រិទ្ធ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​រតនគិរី កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​បុរស​ជនជាតិ​វៀតណាម​ទាំង​១២​នាក់ នៅ​ពន្ធនាគារ​ខេត្តរតនគិរី​ហើយ​។​

​បើ​តាម​លោក អ៊ុក គឹម​ជុន ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី​លោក​បាន​បង្ហើប​ឲ្យ​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​យើង​ដឹង​ថា ជនល្មើស​វៀតណាម​ទាំង​១២​នាក់​ត្រូវបាន​តុលាការ​ចោទប្រកាន់​ជន​ត្រូវ​ចោទ​ទាំងនោះ ពី​បទ​ឆ្លងដែន និង​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដី​គ្រប់គ្រង​នៅក្នុង​បរិវេណ​ក្រុមហ៊ុននុ​ភាព​សុភីតំ​បន់អូរតា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ រតនគិរី ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី ធ្វើ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់ ។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩​ថ្មីៗ​នេះ​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ថាវ យេន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនៈគិរី បាន​ធ្វើ​ការចាប់​និង​បង្ក្រាប​បាន​មនុស្ស​និង​គ្រឿងចក្រ ហើយ​បាន​ប្រគល់​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​ឲ្យទៅ​ខាង​ជំនាញ​នគរបាល​អន្តោរ​ប្រវេ​សន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ដោយឡែក​គ្រឿងចក្រ​ចំនួន​៦​គ្រឿង​ខាង​កម្លាំង​កងរាជអាវុធហត្ថ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត​រតន​:​គិរី​បាន​កំពុងតែ​គ្រប់គ្រង​នៅក្នុង​បរិវេណ​ក្រុមហ៊ុននុ​ភាព​សុភីតំ​បន់អូរតា​យ៉ាក ឆ្លងដែន និង​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់ ។​

​បើ​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ជនជាតិ​វៀតណាម​ទាំង​១២​នាក់​នេះ​និង​គ្រឿងចក្រ ចំនួន​៦​គ្រឿង​គឺ​ចូល​មក​ដោយ​ខុសច្បាប់​តាម​ច្រក​ព្រៃ​បង្គោល​ការពារ​ព្រំដែន​លេខ​១៤​ក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៥០៥ (​ប៉ុស្តិ៍ ភូមិ​ចង​)​ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧១១​ស្រុក​ម៉រៃ ខេត្ត​កន្ទូ​ម ប្រទេស​វៀតណាម​។ តាមរយៈ​ឈ្មោះ សេក វៈរៈ ប្រធាន​ក្រុមហ៊ុននុ​ភាព​សុភី និង​ជនជាតិ​វៀតណាម​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ 2331 24 234 ។​

​ជា​ចុងក្រោយ​នេះ​ប្រជាពលរដ្ឋ​យើង​បាននាំគ្នា​រង់ចាំ​មើល​វាស​នា​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ទៅជា​យ៉ាងណា​ដែរ ក្រោយ​ពី​ដាក់គុក​ជនជាតិ​វៀតណាម​អស់ហើយ ពួកគេ​បាន​សំនូមពរ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឯកឧត្ដម ឱម យិនទៀង គួរតែ​បើក​ការស៊ើបអង្កេត​ទៅលើ​មន្ត្រី​នគ​បាលវិ​រះកា​រ​ពារ​ព្រំដែន​និង​អង្គភាព​កងទ័ព​ការពារ​ព្រំដែន​អោយបាន​ស៊ី​ជុំរៅ ជុំវិញ​ករណី​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​ឆ្លងដែន និង​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដី​នៅក្នុង​បរិវេណ​ក្រុមហ៊ុននុ​ភាព​សុភីតំ​បន់អូរតា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ រតនគិរី ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី ធ្វើ​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់ដេី​ម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។​

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com