ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​រថយន្ត​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ បុក​ម៉ូតូ​រ៉ឺម៉ក​ស្លាប់​២​នាក់​និង​របួសធ្ងន់​៣​នាក់​នៅ​ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ​!!!

​រថយន្ត​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ បុក​ម៉ូតូ​រ៉ឺម៉ក​ស្លាប់​២​នាក់​និង​របួសធ្ងន់​៣​នាក់​នៅ​ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ​!!!

ព័ត៌មាន​ពី​ខេត្ត​កំពង់ធំ​
​ចេញផ្សាយ​ច័ន្ទ​០៣​រោច ខែ​ចេត្រ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២២​ខែ មេសា ឆ្នាំ​២០១៩

​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ បុក​ម៉ូតូ​រ៉ឺម៉ក​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​រងរបួស​ធ្ងន់​៣​នាក់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​កុមារកំព្រា ភូមិ​ជ័យជំនះ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កាលពី​វេលា​ម៉ោង​០៨​ៈ​៤០​នាទី ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​សន្ទុក​បានឲ្យដឹងថា ម៉ូតូ​រ៉ឺម៉ក ពណ៌​បៃតង​គ្មាន​ស្លាក​លេខ​បើក​ពី​ត្បូង​ទៅ​ជើង​បើក​ដោយ​ឈ្មោះ លី លៀម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ត្នោត ឃុំ​សៀង​ក្វៀង ស្រុក​កំចាយមា ខេត្ត​ព្រៃវែង មាន​ពាក់​មួកសុវត្ថិភាព មុខរបរ​លក់ដូរ (​របួសធ្ងន់​)​។

​អ្នករួមដំណើរ​រួមមាន​
១.​ឈ្មោះ គីម រិន ភេទ​ស្រី អាយុ​២៨​ឆ្នាំ (​ស្លាប់​) នៅ​ពេទ្យ​៥១៥
២.​ឈ្មោះ នា​ថ ធារ៉ា ស្រី អាយុ​៥​ឆ្នាំ (​ស្លាប់​)​នៅ​ពេទ្យ​កំពង់ធំ​
៣.​ឈ្មោះ លី សា ភេទ​ស្រី អាយុ​១​ឆ្នាំ (​របួសធ្ងន់​) បញ្ជូន​ទៅ​ពេទ្យ​គន្ធា​ក​បុប្ផា​សៀមរាប​
៤.​ឈ្មោះ លី ចាន់​នេត ភេទ​ស្រី អាយុ​២៤​ឆ្នាំ (​របួសធ្ងន់​) បញ្ជូន​ទៅ​ពេទ្យ​៥១៥​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​រថយន្ត​បង្ក​ម៉ាក​Toyotahaiyas ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-4217 បើក​ពី​ជើង​ទៅ​ត្បូង​បើក​ដោយ​ជន​មិន​ស្គាល់​អត្តសញាណ (​រត់គេច​) ។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង​យក​វត្ថុតាង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​រងចាំ​ការដោះស្រាយ​តាម​នីតិវិធី ចំណែក​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com