ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក ជា ភា​ជ ថៅកែ​កាស៊ីណូ​ហេ​រ៉ូ​(៧៧៧)​ក្នុង​ខេត្ត​ព្រៃវែង ថ្លើមធំ​មែន​ហ៊ាន​បើក​ល្បែងស៊ីសង​ដោយ​គ្មាន​ច្បាប់​បង្កើតឲ្យមាន​អំពើ​ចោរកម្ម​!!!

លោក ជា ភា​ជ ថៅកែ​កាស៊ីណូ​ហេ​រ៉ូ​(៧៧៧)​ក្នុង​ខេត្ត​ព្រៃវែង ថ្លើមធំ​មែន​ហ៊ាន​បើក​ល្បែងស៊ីសង​ដោយ​គ្មាន​ច្បាប់​បង្កើតឲ្យមាន​អំពើ​ចោរកម្ម​!!!

ព័ត៌មាន​ពី​ខេត្ត​ព្រៃវែង​
​ចេញផ្សាយ​ច័ន្ទ​០៣​រោច ខែ​ចេត្រ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២២​ខែ មេសា ឆ្នាំ​២០១៩

​យោងតាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ប្រាប់​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​” ថា​នៅ​ក្នុង​កាស៊ីណូ​ហេ​រ៉ូ (៧៧៧)​មាន​ទីតាំង​នៅ​ជិត​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្ថិត​នៅ​ភូមិក​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បាន​បើក​លេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ។​
​ដោយ​គ្មាន​ច្បាប់​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សម្រាប់​ធ្វើ​អាជីវកម្ម​។​មាន​ត្រឹមតែ​ស​.​ជ​.​ណ​ពី​ទីស្ដីការគណៈរដ្ឋមន្ត្រី​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​កំសាន្ត ភោជនីយដ្ឋាន សណ្ឋាគារ ក្លឹប​ម៉ាស្សា ក្លឹប​ឌឺ​ស្កូ ខារ៉ាអូខេ បាញ់​ស៊ី​ប និង​កន្លែង​ភ្នាល់​ល្បែង​ប៉ុណ្ណោះ​។​

​តែ​ផ្ទុយទៅវិញ​កាស៊ីណូ​មួយ​នេះ​បែរជា​បំពាន​ធ្វើ​អាជីវកម្ម​អស់​រយ​:​ពេល​ជា​ច្រើន​ខែ​មក​ហេ​ី​យ​ដោយ​ពុំ​ទាន់​បាន​បំពេញ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ឬ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច ម្យ៉ាងវិញទៀត​ស​.​ជ​.​ណ​ដែល​ចេញ​ក្រោយ​ឆ្នាំ​២០១៧ គឺ​មិន​មាន​ដាក់បញ្ចូល​ល្បែង​បក្សី​កីឡា​(​មាន់​ជល់​)​នោះទេ​?​ដូច្នេះ​មិនគួរណា​ថៅកែ​កាស៊ី​ហេ​រ៉ូ​(៧៧៧)​ហ៊ាន​បើក​លេង​ជល់​មាន់ និង​អនុញ្ញាត្តិ​ឲ្យ​ខ្មែរ​ចូល​លេង​ដោយ​សេរី​របៀប​ផ្គើន​នឹង​ច្បាប់​។​

​ហេតុ​នេះ​សូម​លោក ម៉ី វ៉ាន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយដ្ឋាន ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មេត្តា​ពិចារណា​ចំពោះ​សកម្មភាព​កាស៊ីណូ​ហេ​រ៉ូ​(៧៧៧)​នេះ​ឡើង​វិញ​ផង​ទាន​។​

​តាម​ប្រភព​ព័ត៌មាន​ពី​មហាជន​វិញ​បាន​បង្ហេី​បប្រាប់​អង្គភាព​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”​យេ​ី​ង​ដឹងថា កាស៊ីណូ​ហេ​រ៉ូ​(៧៧៧)​ខាងលើ​មាន​ថៅកែ​ឈ្មោះ ជា ភា​ជ នាយក​ក្រុមហ៊ុន​សម្បត្តិ​ចក្រី​៧៧៧​ឯ​.​ក​។​ទទួលបាន​ស​.​ជ​.​ណ​ពី​ទីស្ដីការគណៈរដ្ឋមន្ត្រី​លេខ​៧៦១ ចុះ​ថ្ងៃ​ទី​០២​ខែកក្កដា​ឆ្នាំ​២០១៨ គឺ​ពុំ​មាន​ល្បែងភ្នាល់​បក្សី​កីឡា​នោះទេ ហើយក៏​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​បង់ពន្ធ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សម្រាប់​បើក​ធ្វើ​អាជីវកម្ម​នោះ​ដែរ​ផងដែរ​។​

​បែរ​ជា​កាស៊ីណូ​មួយ​នេះ​អាច​បើក​អាជីវកម្ម​លេង​ល្បែងស៊ីសង​ភ្នាល់​ចាក់​លុយ​គ្រប់​ប្រភេទ​បាន​យ៉ាង​រលូន
​ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ​២០១៨ រហូតមកដល់​បច្ចុប្បន្ន ជាពិសេស​គឺ​ល្បែង​ជល់​មាន់​តែម្ដង​!​។ ហើយ​អ្នក​ចូល​លេង​ភាគច្រើន​ជា​ជន​អន្តោរ​ប្រវេសន៍​វៀតណាម ដែល​ឆ្លង​ចូល​មក​ដោយ​ជិៈ​ទូកកាត់​ទន្លេ ដើម្បី​វាង​សមត្ថកិច្ច​ច្រកទ្វារ​ព្រោះ​ពួកគេ​អត់​មាន​លិខិតស្នាម​អ្វី​ទេ​ឆ្លងដែន​។ មិនតែប៉ុណ្ណោះ​កាស៊ីណូ​មួយ​នេះ ថែម​ទាំង​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្មែរ​យើង​ចូល​លេង​ល្បែង​យ៉ាង​ច្រើន​កុះករ​ជា​រៀងរាល់ថ្ងៃ​។​

​និយាយ​រួម​ថៅកែ​កាស៊ីណូ​ខាងលើ​កំពុង​ធ្វើ​នំ​អត់​ម្សៅ ធ្វើ​អាជីវកម្ម​ទាំង​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ និង​បើក​ល្បែង​បក្សី​កីឡា​ដោយ​អនុវត្តន៍​ផ្ទុយ​ពី​ច្បាប​ទាំ​ស្រុង​
​ឆ្លើយតប​និង​ការលើកឡើង​ខាងលើ​លោក ជា ភា​ជ ថៅកែ​កាស៊ីណូ​ហេ​រ៉ូ​(៧៧៧)​បាន​ឆ្លើយ​ប្រាប់​ភ្នាក់ងារ​សារព័ត៍មាន​ឲ្យដឹង​រសៀល​ថ្ងៃ​ទី​២១​ខែ​មេសា​ឆ្នាំ​២០១៩​នេះ​ថា កាស៊ីណូ​លោក​មាន​ច្បាប់​ដោយឡែក​អាជ្ញាប័ណ្ណ​លោក​បាន​ទៅ​ធ្វើ​ហើយ​ប៉ុន្តែ​មិន​ទាន់​ធ្លាក់​មក​ព្រោះ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិន​នៅ​។​

​លោក អ៊ុយ សា​គុណ នាយក​រដ្ឋបាល​សាលា​ខេត្តព្រៃវែង បាន​ថ្លែងថា ចំពោះ​កាស៊ីណូ​នេះ​លោក​មិន​ច្បាស់​ទេ​ចាំ​មើល​សួរ​គេ​សិន ប៉ុន្តែ​លោក ចាន់ ច​ន ស្នងការរង​ខេត្ត​ព្រៃវែង​ទទួល​កិច្ចការ​ព្រំដែន​បាន​ថ្លែងថា ចំពោះ​កាស៊ីណូ​នេះ​មាន​គេ​ប្ដឹង​ដែរ​ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច ហើយ​លោក​ចាំតែ​មាន​បទបញ្ជា​ពី​ស្នងការ​គឺ​និង​ចាត់ការ​ភ្លាម រីឯ​លោក ព្រុំ សន្ធរ ស្នងការ​ខេត្ត​ព្រៃវែង​មិនអាច​សុំ​ការបកស្រាយ​បានទេ​នៅ​ល្ងាច​ថ្ងៃទី​២១​ខែ​មេសា​ឆ្នាំ​២០១៩​យេ​ី​ង​នេះ​៕​ធ្វេី​

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: រាយការណ៍សំខាន់ៗ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com