ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ចូលរួម​ជា គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា ថៃ ច្រកទ្វារ​អន្តរជាតិ ស្ទឹង​បត់ និង បាន​ណង​អៀន !!!!

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ចូលរួម​ជា គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា ថៃ ច្រកទ្វារ​អន្តរជាតិ ស្ទឹង​បត់ និង បាន​ណង​អៀន !!!!

ព័ត៌មាន​ពី​ខេត្ត​បន្ទាយមានជ័យ ក្រុង​ប៉ោយប៉ែត​
​ចេញផ្សាយ​ច័ន្ទ​០៣​រោច ខែ​ចេត្រ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២២​ខែ មេសា ឆ្នាំ​២០១៩

​ព័ត៌មាន​ជាតិ​

​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ០៣​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ចូលរួម​អបអរ​សារ​ទរ​នូវ​សមិទ្ធផល​ដែល​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​ប្រទេស គឺ សម្ដេច​អគ្គ​មហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ប្រយុទ្ធ ចាន់​អូរ​ចា នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​ជួបគ្នា​ដើម្បី​សម្ភោ​ធ​សមិទ្ធិផល គឺ​ការតភ្ជាប់​ស្ពាន​ច្រក​ទា្វរ​អន្តរជាតិ ស្ទឹង​បត់ និង បាន​ណង​អៀន ព្រមទាំង​ការបើក​ជា​ផ្លូវការ​នូវ​ចរាចរណ៍​ផ្លូវដែក​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ។​

​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស​មាន​ការសប្បាយ​រីករាយ ចំពោះ​សមិទ្ធផល​ដែល​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ប្រទេស បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ក្នុង​ការបើក​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​និង​បាន​ណង​អៀន​ច្រក​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​សម្រាប់​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ​។ ជាពិសេស​ទៅទៀត​នោះ គឺ​ការចាប់ផ្តើម​បើក​អោយ ដំណើរការ នៃ​រថភ្លើង​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា ពី កម្ពុជា ចូល​ទៅ​ប្រទេស​ថៃ​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ ទាំងពីរ​ប្រទេស​មាន​ភាពងាយស្រួល​ក្នុង​ការប្រកប​របរ​រ​ក​ស៉ី​ស្របពេល​ដែល​កំណើនសេដ្ឋកិច្ច​រវាង​ប្រទេស ក៏​កំពុង​មាន​ការកើនឡើង ។​

​សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ០៣​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា​ឆ្នាំ​២០១៩ នេះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​៣​ផ្សេង​គ្នា​នៅលើ​ទឹកដី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជាប់​នឹង​ព្រំដែន​ប្រទេស​ថៃ​។​
​កម្មវិធី​ទាំង​៣​នោះ​រួមមាន​
១. ការចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​)
២. បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥
​និង​ទី​៣. ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិ​ការរួម​គ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU)​។​

​សម្រាប់​កម្មវិធី​ការចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​) និង​ធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិ​ការរួម​គ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU) នឹង​មាន​ការអញ្ជើញ​ជា​អធិបតីភាព​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថៃ ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា ផង​ដែរ​តាម​តារាង​របៀបវារៈ​ដែល សារព័ត៌មាន​ទទួលបាន​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩​នេះ បានឱ្យដឹងថា សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​មាន​ការ​ថ្លែង​សុន្ទរកថា​រួមគ្នា​ចំនួន​ពីរ គឺ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​) និង​ធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិ​ការរួម​គ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU)​។​

​បន្ទាប់ពី​នោះ​សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​ធ្វើ​ដំណើរ​រួមគ្នា​តាម​រថភ្លើង​ចេញពី​ស្ថានីយ​បាន​ក្លង​លឹក​របស់​ថៃ ឆ្ពោះ​មក​កាន់​ស្ថានីយ​រថភ្លើង​របស់​កម្ពុជា​នៅក្នុង​ក្រុង​ប៉ោយប៉ែ​ត​ផងដែរ​។ ក្រោយ​បញ្ចប់​កម្មវិធី​នេះ​ទៅ សម្តេច​តេជោ និង​លោក​ប្រា​យុទ្ធ នឹង​អញ្ជើញពិសារ​អាហារ​ពេល​ថ្ងៃ​រួមគ្នា​ផងដែរ​។​សូមបញ្ជាក់​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​) ដែល​ចាក់​បេតុង​ត​ភ្ជាប់​នៅថ្ងៃនេះ​បាន​សាងសង់​ដោយ​កងវិស្វកម្ម​នៃ​កងទ័ព​ភូមិន្ទរ​ថៃ​ហើយ​សិក្សា​និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ហាយវ៉េ (DOH) ក្រសួង​ដឹកជញ្ជូន​ថៃ ក្រោម​ជំនួយ​ឥត​សំណង​ពី​រាជរដ្ឋាភិបាល​ថៃ​ជាង ១៩​លាន​ដុល្លារ​អាមេរិក​។ ក្រៅពី​ជំនួយឥតសំណង​ពី​រាជរដ្ឋាភិបាល​ថៃ​លើ​គម្រោង​សាងសង់​ស្ពាន​ខាងលើ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​និង​ពន្ធអាករ​ផ្សេងៗ​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ស្ពាន​នេះ​ជា​ស្ពាន​ធំ​ទីមួយ​ដែល​បាន​សាងសង់​លើ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចន្លោះ​បង្គោល​ខណ្ឌ​ព្រំសីមា​លេខ​៥០ និង​លេខ​៥១​។ ស្ពាន​នេះ​មាន​ប្រវែង ៦២០​ម៉ែត្រ ទទឹង ១៧​ម៉ែត្រ ដោយ​នៅ​ផ្នែក​កម្ពុជា​មាន​ប្រវែង ២១៥​ម៉ែត្រ នៅ​ផ្នែក​ខាង​ថៃ មាន​ប្រវែង ៤០៥​ម៉ែត្រ​។ ការសាងសង់​ស្ពាន​នេះ គឺជា​ការ​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​រវាង​ប្រទេស​ទាំង​ពីរ​សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​។​

​ដោយឡែក​ការសាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន និង​សាងសង់​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៥​វិញ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបាន​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ​ប្រមាណ ២៦.៤២​លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារ​ច្រកទ្វារ​ត្រួតពិនិត្យ​ព្រំដែន និង​ផ្លូវ​ត​ភ្ជាប់​, សំណង់​អគារ​អន្តេវាសិកដ្ឋាន​, ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់ «​ឃ្លាំង និង​ទីលាន​កុង​តែ​ន័រ​», ការជួសជុល​កែលម្អ​ផ្លូវ​ចាស់ និង​សំណង់​កាត់បន្ថយ​គ្រោះទឹកជំនន់​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ដំណើរការ​សាងសង់​អគារ​នៅ​ច្រក​ព្រំដែន​ថ្មី​នេះ គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ២៤​ខែ ដោយ​គិត​ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៩ នេះ​តទៅ​។ ការបើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ថ្មី​នេះ គឺជា​ការ​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ និង​ដើម្បី​ជំរុញ​លើក​កម្ពស់​ប្រព័ន្ធ​ភស្តុភា​រកម្ម​នៅ​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា គម្រោង​សាងសង់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ធ្វើឡើង​ខណៈ​ដែល​ច្រកព្រំដែន​ប៉ោយ​ប៉ែត​-​អរញ្ញ​ប្រថេត មាន​ការឆ្លងកាត់​ទំនិញ និង​ទេសចរណ៍​កាន់តែ​មមាញឹក​យ៉ាងខ្លាំង ហើយ​ពេល​ខ្លះ​មាន​ការកកស្ទះ​ចរាច​រណ៍​អស់​ជាច្រើន​ម៉ោង​ទៀតផង​។ ការកកស្ទះ​នៅ​ច្រក​នាំចេញ នាំចូល​ទំនិញ​ជា​កត្តា​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​។ គម្រោង​នេះ​ជា​ការឆ្លើយតប​យ៉ាង​ប្រាកដ​ទៅនឹង​ភាព​មមាញឹក​នៃ​ចរាចរណ៍​ដឹកជញ្ជូន ដែល​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នោះឡើយ តែ​ថែមទាំង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នៃ​មហា​អនុ​តំបន់​មេគង្គ​ផងដែរ​។​

​បន្ទាប់​ពី​គម្រោង​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន និង​ការតភ្ជាប់​ផ្លូវ​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៥ ដាក់ឱ្យ​ដំណើរការ​តំបន់​ប៉ោយប៉ែត​នឹង​ប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍ​មួយ​យ៉ាង​ខ្លាំង ជា​មជ្ឈមណ្ឌល​ស្តុក និង​ចែកចាយ​ទំនិញ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​បង្កើត​ជា​សក្តានុពល​រូបវ័ន្ត​ដ៏​រឹងមាំ​សម្រាប់​ទ្រទ្រង់​ដល់​គម្រោង​វិនិយោគ​នានា​ក្នុង​ស្រុក និង​ក្នុង​ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​។​
​ពាក់ព័ន្ធ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ប្រទេស​ទាំងពីរ​វិញ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ថៃ នឹង​ចុះហត្ថលេខា​ជាមួយគ្នា ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​។ ជាមួយនឹង​ការចុះហត្ថលេខា​បើក​ឱ្យ​មាន​ការដឹកជញ្ជូន​តា​ម​ផ្លូវដែក​ឆ្លងកាត់​ប្រទេស​ទាំង​ពីរ​ជា​ប្រវត្តិសាស្ត្រ​ទៅ ក៏​មាន​ពិធី​ប្រគល់​ក្បាលរថភ្លើង​ចំនួន​មួយ​គ្រឿង ដោយ​មាន​ទូរ​ចំនួន​៤ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថៃ​ផង​ដែរ​។​

​រថភ្លើង​ដែល​ជា​អំណោយ​របស់​ថៃ​នេះ ជាប់​ជាមួយ​ទូរ​អ្នកដំណើរ​ចំនួន​៤ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ដល់ ៨០​នាក់​ក្នុង​ទូ​នីមួយៗ​។ រថភ្លើង​ដឹក​អ្នកដំណើរ DMU (Diesel Multiple Unit) ផលិត​ដោយ​ក្រុមហ៊ុន Hitachi របស់​ជប៉ុន​។​
​ផ្លូវដែក​ភ្នំពេញ​-​ប៉ោយប៉ែ​ត​ព្រំដែន​កម្ពុជា​-​ថៃ មាន​ប្រវែង ៣៨៦​គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ឡើង​នៅ​អំឡុង​ឆ្នាំ​១៩២៩ ដល់​១៩៤២ ក្នុង​សម័យ​អាណានិគម​បារាំង​។ កំណាត់​ផ្លូវ​ដែក​មកកាន់​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​កាត់ផ្តាច់​ក្នុងពេល​កម្ពុជា​ធ្លាក់​ក្នុង​អន្លង់​ភ្លើងសង្គ្រាម​នា​ឆ្នាំ​១៩៧៣​។ ផ្លូវដែក​មួយ​ខ្សែ​នេះ​ត្រូវបាន​ស្តារឡើងវិញ​ជា​បន្តបន្ទាប់​រហូត​រួចរាល់​ជា​ស្ថាពរ និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​កាលពី​ខែ​មេសា ឆ្នាំ​២០១៨​មុន​ពេល​ចូលឆ្នាំថ្មី ដោយ​ចំណាយ​ថវិកា​ជិត ៨៤​លាន​ដុល្លារ​អាមេរិក​៕

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាននិង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com