ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ព្រលាន​យន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​របស់​កម្ពុជា​គ្រោង​សាងសង់​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ដឹកជញ្ជូន​!!!

ព្រលាន​យន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​របស់​កម្ពុជា​គ្រោង​សាងសង់​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ដឹកជញ្ជូន​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​០២​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស​ក័ព​.​ស​.២៥៦៣​ត្រូវ​និង​ថ្ងៃទី​២១ ខែ​មេសា​ឆ្នាំ​២០១៩!

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ប្រាប់​អង្គភាព​ព័ត៌មាន​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:” នា​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩​នេះ ឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​សិក្សា​អំពី​ប្លង់​មេ​សាងសង់​ព្រលានយន្តហោះ​ខ្នាត​តូច​មួយ នៅ​ខេត្ត​មណ្ឌលគិរី ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​វិស័យ​ដឹកជញ្ជូន​នាពេល​ខាងមុខ​នេះ​។​

​លោក​បាន​បន្តទៀតថា កាលពី​ពេល​ថ្មីៗ​កន្លងទៅ លោក​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ទេសចរណ៍​ជួបប្រជុំ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ជា​ប្រធាន​គណកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ចជាតិ ដើម្បី​ស្តាប់​នូវ​សំណូមពរ និង​វិធានការ​ចាំបាច់​មួយ​ចនួន ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរ​ជាតិ ក្នុងនោះ​ក៏​មាន​ការពិភាក្សា​អំពី​ការ​សិក្សា​ផែនការមេ​អភិវឌ្ឍន៍​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​

​ពិសេស​ខេត្ត​មណ្ឌលគិរី ដែល​ជា​ខេត្ត​មួយ​មាន​សក្តានុពល​អេកូ​ទេសចរណ៍​ដ៏​ល្អ​ពិសិដ្ឋ និង​មាន​លក្ខខណ្ឌ​អាកាសធាតុ​ល្អប្រសើរ អាច​ដាំ​បន្លែ និង​ផ្កា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ព្រោះ​បច្ចុប្បន្ន​កម្ពុជា​បាន​និង​កំពុង​នាំ​ចូល​បន្លែ និង​ផ្កា​ជាច្រើន​ពី​ប្រទេសជិតខាង​។​

​លោក​បន្តថា នៅក្នុង​ផែនការ​នេះដែរ រាជរដ្ឋាភិបាល​នឹង​សាងសង់​ព្រលានយន្តហោះ​ខ្នាត​តូច​មួយ ដើម្បី​ដឹក​ជញ្ជូន​ភ្ញៀវទេសចរ​ទៅ​ទស្សនា​នៅ​ខេត្ត​នេះ​ឆាប់រហ័ស និង​សម្រាប់​ដឹកជញ្ជូន​ទំនិញ​នានា​ទៅ​មក​រាជធានី​ភ្នំពេញ​។ លោក ថោង ខុន បាន​សង្កត់ធ្ងន់ថា ការសម្រេច​ផែនការ​នេះ នឹង​ធ្វើឲ្យ​កម្ពុជា​ចំណេញ​ច្រើន​ពី​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ និង​ជា​ការនាំចេញ​នឹង​កន្លែង​។​

​លោក​បាន​បន្តទៀតថា ផែនការ​នេះ​នឹង​បញ្ចប់​ការសិក្សា​ក្នុង​រយៈពេល​៦​ខែ ហើយ​នៅពេល​សិក្សា​ចប់ រាជរដ្ឋាភិបាល​នឹង​អនុវត្តន៍​ផែនការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​នានា ដើម្បី​ផ្តល់​ឱកាស និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឲ្យចូល​រួមក្នុ​ង​ការវិនិយោគ​លើ​គម្រោង​នេះ​។ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ចំពោះ​ការចំណាយ​ក្នុង​សាងសង់​ព្រលាន​យន្តហោះ​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ គឺ​ជា​ថវិកា​របស់​រាជ​រដ្ឋាភិបាល​ទាំង​ស្រុង​៕

​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយៈ​”http/www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com